ជំនួប​«បិទ​ទ្វា» រវាង​​ថ្នាក់​កណ្តាល​ជំហាន​ទី​ពីរ​នៃ​គណបក្ស​ធំ​ទាំង​ពីរ

ជំនួបប្រជុំជំហានទីពីរ ដំណាក់ការទីមួយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានរៀបចំឡើងសារជាថ្មី ក្រោយពីមានភាពជាប់គាំងខាងផ្នែកនយោបាយ រាប់ចាប់តាំងពីក្រោយការបោះឆ្នោតនោះមក។ ជំនួបនេះបង្ហាញឲ្យឃើញ ពីការបន្ទន់ឥរិយាបទរកគ្នាម្ដងទៀត រវាងគណបក្សធំទាំងពីរ បន្ទាប់ពីបរាជ័យក្នុងកិច្ចប្រជុំកំពូលជំហានទីមួយ កាលពីប៉ុន្មានអាទិត្យកន្លងទៅ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបប្រជុំជំហានទីពីរ ដំណាក់ការទីមួយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានរៀបចំឡើង​សារជាថ្មី ក្រោយពីមានភាពជាប់គាំងខាងផ្នែកនយោបាយ រាប់ចាប់តាំងពីក្រោយការបោះឆ្នោតនោះមក។ ជំនួបនេះ​បង្ហាញឲ្យឃើញ ពីការបន្ទន់ឥរិយាបទរកគ្នាម្ដងទៀត រវាងគណបក្សធំទាំងពីរ បន្ទាប់ពីបរាជ័យក្នុងកិច្ចប្រជុំកំពូល​ជំហាន​ទីមួយ កាលពីប៉ុន្មានអាទិត្យកន្លងទៅ។


មន្ត្រីថ្នាក់កណ្ដាលរវាងគណបក្សធំទាំងពីរ ជួបគ្នានៅក្នុងរដ្ឋសភា ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ- ក្នុងចិក្ចប្រជុំចចារសារជាថ្មី ខាងតំណាងគណបក្សសង្គ្រោះជាតិ បានកំណត់នូវរបៀបវារៈចំនួនបីចំណុច មកដាក់លើតុចចារ ក្នុងគោលបំណងស្វែងរកការគាំទ្រពីគណបក្សប្រជាជនកម្ពុជា។

របៀបវារៈទាំងបីចំណុចនោះរួមមាន៖
១) ការស៊ើបអង្កេតភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតអាណត្តិទីប្រាំ ឆ្នាំ២០១៣។
២) តម្រូវឲ្យថ្នាក់ដឹកនាំ គ.ជ.ប ទាំងប្រាំបួនរូបចុះចេញពីតំណែង។
៣) កំណែទម្រង់គ.ជ.ប ដោយផ្អែកលើអនុសាសន៍របស់អង្គការសហប្រជាជាតិ អង្គការខុមហ្រ្វេល និងអង្គការអ៊ិនឌីអាយ។

នាមន្ទីររដ្ឋសភាជាតិកម្ពុជា នាវេលាព្រឹកម៉ោង៩ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ តំណាងរបស់គណបក្សនយោបាយទាំងពីរ បានមកជួបជុំគ្នាក្នងតុចចារ ដោយសម្តែងនូវការស្វាគមន៍ ភាពរួសរាយ រាក់ទាក់ និងប្រកបដោយភាពមោទនៈ។

ក្នុងជំនួបនៃជំហានទីពីរ ក្នុងដំណាក់ការទីមួយនេះ សមាសភាពចូលរួមពីគណបក្សប្រជាជនកម្ពុជាមាន លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួង​យុត្តិធម៌ លោក សោម ស៊ឿន នាយរងខុទ្ធកាល័យគណបក្សប្រជាជន និងលោក ឡេង វី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

ឯសមាសភាពនៃគណបក្សសង្គ្រោះជាតិវិញមាន លោក សុន ឆ័យ តំណាងរាស្រ្តមណ្ឌលភ្នំពេញ លោក យឹម សុវណ្ណ តំណាងរាស្រ្តមណ្ឌលភ្នំពេញ លោក គួច ប៊ុនរឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក អេង ឆៃអៀង តំណាងរាស្រ្ត​មណ្ឌលកណ្តាល និងលោក ញ៉ែម បុញ្ញារិទ្ធ តំណាងរាស្រ្តមណ្ឌលព្រៃវែង។

នៅខាងក្រៅនៃបន្ទប់ប្រជុំ មានអ្នកសារព័ត៌ជាតិ និងអន្តរជាតិ ប្រមាណជិត៥០នាក់ បាននឹងកំពុងរង់ចាំទទួលលទ្ធផល នៃជំនួបថ្នាក់កណ្តាលនេះ ថាតើនឹងមានដំណើរការជាវិជ្ជមាន ឬយ៉ាងណា។ ទោះយ៉ាងនេះក៏ដោយ ក៏កិច្ចប្រជុំនេះ​បាន​រងការរិះគន់ពីអ្នកសារព័ត៌មានថា គណបក្សទាំងពីរនេះនៅតែមិនចោល«ចរិត» បិទទ្វាពិភាក្សាដោយមិន​ឲ្យអ្នក​សារព័ត៌មាន​បានដឹងនោះ ដែលជាហេតុធ្វើឲ្យគណបក្សទាំងពីរ តែងតែអាចកេងចំណេញពីគ្នាតែរៀងៗខ្លួន នូវខ្លឹមសារ​នៃកិច្ចប្រជុំនាពេលកន្លងមក។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...