ថៃ៖ អាមេរិកសម្ដែងក្ដីបារម្ភ បន្ទាប់ពីច្បាប់អាជ្ញាសិកត្រូវដាក់ឲ្យប្រើ
សហរដ្ឋអាមេរិក បានសម្ដែងសេចក្ដីព្រួយបារម្ភរបស់ខ្លួន នៅចំពោះស្ថានការណ៍តានតឹងនៅប្រទេសថៃ ហើយបានអំពាវនាវឲ្យប្រទេសនេះ បញ្ជៀសឲ្យបាននូវការប្រើប្រាស់អំពើហិង្ស ខណៈពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានចូលទៅកាន់កាប់ក្រសួងចំនួនពីរ នៅល្ងាចថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះ។

បាតុកម្មនៅថៃ កណ្ដាលទីក្រុងបាងកក សុំឲ្យលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ លាឈប់ពីតំណែង។
នយោបាយថៃ - នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ជើនីហ្វើរ ព្សាគី (Jennifer Psaki) បាននិយាយថា «រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្វាយខ្វល់យ៉ាងខ្លាំង នៅចំពោះស្ថានការណ៍តានតឹង ខាងនយោបាយនៅប្រទេសថៃ ហើយរដ្ឋាភិបាលអាមេរិក តាមដានយ៉ាងយកចិត្តទុកដាក់ [...]



