កម្ពុជា ទទូចឲ្យចិននិងជប៉ុនអត់ធ្មត់ខ្ពស់បំផុត ជុំវិញជម្លោះដែនទឹក
ខណៈស្ថានការណ៍ជម្លោះដែនអធិបតេយ្យភាព រវាងប្រទេសជប៉ុន និងប្រទេសចិនកំពុងមានភាពក្តៅគគុក ដែលអ្នកវិភាគនយោបាយអន្តរជាតិ បានសម្តែងការព្រួបារម្ភថាសង្រ្គាមរវាងប្រទេសទាំងពីរ អាចផ្ទុះឡើងគ្រប់ពេលនោះ រដ្ឋាភិបាលកម្ពុជាក៏បានសម្តែងការព្រួយបារម្ភជាពិសេសអំពីបញ្ហានេះផងដែរ ហើយទទូចឲ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់បំផុត ដើម្បីសុខសន្តិភាព និងធានានិរន្តភាពក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់។

ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។
ជម្លោះដៃនទឹក - ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា៖«កម្ពុជាចង់ឃើញប្រទេសទាំងពីរ(ចិន និងជប៉ុន) [...]



