សម្ពាធកាន់តែខ្លាំងឡើង ឲ្យរដ្ឋាភិបាលដោះលែងជនទាំង២៣នាក់
បើទោះជាសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាត់ទុកជន២៣នាក់ដែលត្រូវបានឃាត់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ថាជាជនល្មើសក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន រាប់ទាំងគណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ បានប្រតិកម្មចំពោះការឃាត់ខ្លួននោះ ថាជារឿង«អយុត្តិធម៌» និងទទូចឲ្យដោះលែងជនទាំង២៣នាក់នោះជាបន្ទាន់។

អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ព្រលែងប៉េងប៉ោងដែលមានរូបតំណាងក្រុមអ្នកចាប់ខ្លួន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅស្នាក់ការសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/O.Vary)
ប្រព័ន្ធយុត្តិធម៌ - សហភាពអ៊ឺរ៉ុបដែលមាន២៨ប្រទេសជាសមាជិក [...]



