យន្ដហោះបាត់ខ្លួន៖ អ្នករុករកបន្ថែមសន្ទុះ ក្រោយពីវិភាគរលកសម្លេង
ដើម្បីដឹងពីកន្លែងឲ្យកាន់តែច្បាស់នោះ ក្រុមអ្នករុករកមានបំណងចង់ផ្ដល់សន្ទុះជាថ្មីទៀត ទៅក្នុងការរុករកនេះឲ្យបានមុន«មរណភាព» របស់ប្រអប់ខ្មៅ។ ប្រអប់ខ្មៅ ដែលមានជីវិតតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាបានធ្លាក់ចូលទៅត្រាំក្នុងទឹក។

ការបង្ហាញពីទិន្នន័យ នៃការរុករុកយន្ដហោះបាត់ខ្លួន របស់ក្រុមការងារ។ (រូបថត blogcdn.com)
បាត់យន្ដហោះ - ការរុករកតួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានធ្លាក់នៅក្នុងលំហសមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌា បានកំពុងបន្តទៅមុខយ៉ាងសស្រាក់សស្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយបានបង្រួមតំបន់រុករកមកកាន់តែតូច និងកាន់តែច្បាស់ឡើង [...]



