Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ចម្រៀង ទុក្ខ​អ្នក​ទោស​គុក​ត្រពាំង​«ផ្លុង» (vdo)

ចម្រៀង ទុក្ខ​អ្នក​ទោស​គុក​ត្រពាំង​«ផ្លុង» (vdo)

«សេរីភាព» នៃអ្នកទាំង២១នាក់ ត្រូវបានវិលមកវិញ ដោយភ្ជាប់មកជាមួយនូវងារជាអ្នកទោស តាម«អំណាច»​សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ នេះជាអត្ថន័យស្នូល នៃបទ​ចំរៀង​មួយបទ ដែលច្រៀងដោយលោក វ៉ន ពៅ បន្ទាប់ពីបានត្រឡប់មកដល់គេហដ្ឋាន និងជាការិយាល័យ​ធ្វើការ​របស់​លោកនោះផង។


លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ទុក្ខអ្នកទោសត្រពាំងផ្លុង - ជាមួយនឹងការច្រៀងរៀបរាប់ពី«ទុក្ខ»លំបាករបស់ខ្លួន ក៏ដូចជាអ្នកទោសដទៃៗ​ផ្សេង​ទៀត ដែលត្រូវបានចាប់ខ្លួនដោយគ្មាន«កំហុសអ្វី»នោះ លោក វ៉ន ពៅ បានរៀបរាប់ពីការរស់ នៅក្នុងពន្ធនាគារ​ត្រពាំងផ្លុង នៃអ្នកទោសមួយចំនួន [...]

សម្ភាស ថេង សាវឿន៖ ខ្ញុំ​មិន​បាក់​ស្បាត មិន​ចុះ​ចាញ់​ជា​ដាច់​ខាត

សម្ភាស ថេង សាវឿន៖ ខ្ញុំ​មិន​បាក់​ស្បាត មិន​ចុះ​ចាញ់​ជា​ដាច់​ខាត

ទោះបីការជាប់ពន្ធនាគាររយៈពេល៥ខែនេះ បានជួបនូវបញ្ហាលំបាក និងការគម្រាមកំហែងយ៉ាងណាក៏ដោយ លោក ថេង សាវឿន ដែលទើបនឹងមានសេរីភាពថ្មីថ្មោង បានអះអាងថា លោកនឹងមិនបញ្ឈប់នោះទេ នូវសកម្មភាព​ដែល​លោកបានធ្វើកន្លងមក ដើម្បីទាមទារឱ្យមានការរស់នៅសមរម្យរបស់កម្មករ និងទាមទារសិទ្ធិរស់នៅជាមូលដ្ឋាន​របស់ប្រជាពលរដ្ឋខ្មែរ។


លោក ថេង សាវឿន អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - «ក្នុងនាមខ្ញុំជាសកម្មជនការពារសិទ្ធមនុស្ស ខ្ញុំមិនរាងចាលឡើយ ហើយនឹងបន្តយុត្តិនាការ ជាមួយប្រជា​ពលរដ្ឋ កម្មករ កម្មការិនីបន្ថែមទៀត ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រាក់ឈ្នួល» នេះជាការថ្លែងរបស់ អតីត​ជន​ជាប់ចោទ [...]

រក​ឃើញ ២០០​ផ្ទាំង​គំនូរ​ដែល​គ្មាន​គំនូរ នៅ​តាម​ជញ្ជាំង​អង្គរវត្ត (vdo)

រក​ឃើញ ២០០​ផ្ទាំង​គំនូរ​ដែល​គ្មាន​គំនូរ នៅ​តាម​ជញ្ជាំង​អង្គរវត្ត (vdo)

ផ្ទាំងគំនូរបូរេប្រវត្តិ ជាង២០០ ត្រូវបានគេរកឃើញ នៅតាមជញ្ជាំងនានាក្នុងប្រាសាទអង្គរវត្ត។ ផ្ទាំងគំនូរភាគច្រើន ដែលមើលមិន​ឃើញនឹងភ្នែកផ្ទាល់ទាំងនោះ ត្រូវបានតាំងបង្ហាញជារូបថត ដែលឆ្លងកាត់បច្ចេកទេសកៃឆ្នៃ ទើប​អាច​ធ្វើឲ្យអ្នក​ទស្សនា អាចយល់ និងឃើញពីរូបភាពផ្សេងៗ ប្លែកៗ គួរឲ្យភ្ញាក់ផ្អើល។


រូបគំនូរមួយ ដែលនិយាយពីវង់ភ្លេងពិណពាដ្យខ្មែរ។ (រូបថត Noel Hidalgo Tan)

គំនូរនៅអង្គរ - ភាពសម្បើមអស្ចារ្យ របស់មហាប្រាសាទអង្គរវត្ត របស់ខ្មែរ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប នៅមិនទាន់គ្រប់គ្រាន់ទេ បើគេគ្រាន់តែទៅទស្សនាតួប្រាសាទតែមួយនោះ។ មកដល់នៅថ្ងៃនេះ ប្រាសាទបូរាណ ដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនេស្កូ [...]

បួន​សកម្មភាព ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លាត និង​រីករាយ​ជាង​មុន

បួន​សកម្មភាព ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លាត និង​រីករាយ​ជាង​មុន

អ្នកស្រាវជ្រាវខ្លះ បានស្រាវជ្រាវរកមើលពីរបៀប ដែលខួរក្បាលបង្ហាញពីសញ្ញា នៃការសម្រាករបស់វា នាពេលរាង​កាយសម្រាក។ អត្ថបទនេះ គឺជារបៀន នៃការធ្វើសកម្មភាពបួនយ៉ាង ដើម្បីជួយដល់ចលនារាងកាយ និងខួរ​ក្បាល​របស់អ្នកដំណើរការទៅបានល្អ។


ចំនុចពិសេសបំផុត៖ អ្នកដឹកនាំ ត្រូវមានភាពបើកទូលាយ និងស្នាមញញឹម ដែលផុសចេញពីបេះដូង។

ជីវិត - រាងកាយនិងខួរក្បាល តែងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមិនអាចខ្វះខាតមួយណា បានឡើយ ដើម្បីជួយឲ្យជីវិតរបស់យើង ទទួលបានជោគជ័យ និងភាពរីករាយក្នុងជីវិត។

១. ស្នាមញញឹមនឹងជួយឲ្យអារម្មណ៏ស្ងប់ និងសុភមង្គល

ការសិក្សាមួយចំនួនបានបញ្ជាក់ថា ការសើច ដែលគ្មានហេតុផលអាចបោកបញ្ឆោតខួរក្បាល [...]

អ្នក​ឯក​ទេស​ពន្យល់​ពី​រូប​យន្ដហោះ​ធ្លាក់​នៅ​ភ្នំ​ឱរ៉ាល់ ក្នុង Google Map

អ្នក​ឯក​ទេស​ពន្យល់​ពី​រូប​យន្ដហោះ​ធ្លាក់​នៅ​ភ្នំ​ឱរ៉ាល់ ក្នុង Google Map

បើតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា នោះមិនមែនជារូបធម្មតាទេ នៅពេលគេឃើញមានយន្ដហោះ ថតជាប់នៅពីលើភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់អ្នកឯកទេស ខាងព័ត៌មានវិទ្យា បាន​ពន្យល់ថា វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។


រូបភាពផ្ដិតចេញពីគេហទំព័រផែនទី របស់ ហ្គូហ្គ័ល ត្រង់ចំនុចឃើញយន្ដហោះ ក្បែរភ្នំឱរ៉ាល់ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ។

បច្ចេកវិទ្យា - ជួនកាលនៅប្រទេសកម្ពុជា ទោះជាគេមិនដឹងពីហេតុការណ៍ពិតប្រាកដ ថាជាអ្វីមួយឲ្យប្រាកដ​នោះ​ក៏ដោយ ក៏គេអាចយកវាមកបង្កើតឆ្នៃធ្វើជាព័ត៌មាន ផ្សាយឲ្យទៅជាមានការភ្ញាក់ផ្អើលនោះបានដែរ។ នេះជា​ករណី​មួយ នៃរូបថតដែល ប្រព័ន្ធផែនទីរបស់ ហ្គូហ្គ័ល ​(Google Map) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...