Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ច្រាន​ចោល​ព័ត៌មាន​ថា ហ៊ុន សែន មាន​ជំងឺ

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ច្រាន​ចោល​ព័ត៌មាន​ថា ហ៊ុន សែន មាន​ជំងឺ

ក្រោយពីការសែតឌឺខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានជម្ងឺរហូតដល់​លុបចោលការប្រជុំ នៅប្រទេសបង់ក្លាដេសមក មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មភា្លមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានជម្ងឺ ដូចសារព័ត៌មានបានផ្សាយនោះទេ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

សុខភាពនាយករដ្ឋមន្ត្រី -ឆ្លើយតបនឹងការលេចលឺព័ត៌មាន ដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យកើតមាននេះ លោកទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ខ្លី ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូនៅថ្ងៃទី១៨ ខែមិថុនា [...]

ឡៅ ម៉ុងហៃ៖ ណាហ្គាវើល មាន​អំណាច​ក្រៃ​លើស​«វប្បធម៌»​ខ្មែរ

ឡៅ ម៉ុងហៃ៖ ណាហ្គាវើល មាន​អំណាច​ក្រៃ​លើស​«វប្បធម៌»​ខ្មែរ

ស្ថាប័នសាធារណៈរបស់រដ្ឋរួមមាន រដ្ឋសភា ក្រសួងការបរទេស ក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភាជាដើម ដែលនៅជិតៗគ្នានោះ ហាក់បីដូចជាតូចតាចណាស់ បើធៀបទៅនឹងអាគារណាហ្គាវើល ដែលជាកន្លែងស្បែងស៊ីសង ក្នុងការសម្តែងរិទ្ធិតាមរយៈទំហំ និងកំពស់។ ឯរូបសំណាកសម្តេចជួនណាត ជាបុព្វការីជនកម្ពុជា បែរជាសម្លឹង​ទៅរក​កន្លែងល្បែងស៊ីសងទៅវិញ វាមានន័យយ៉ាងម៉េច?។ នេះជាការបង្ហាញរបស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ។


ក្លោងទ្វារបស់ពុទ្ធសាសនបណ្ឌិត កំពុងរងការវាយបំបាក់ចោល។ (រូបថត MONOROOM.info/ O.Vary)

ច្បាប់ឬទំលាប់ - លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានរិះគន់ទៅលើការអ្នកដែលផ្តល់កន្លែងធ្វើការស៊ីណូ [...]

ជើង​ឯក​២០១០ ហាល​អាវ​នៅ​ប្រេស៊ីល​២០១៤៖ «អេស្ប៉ាញ​តក់​ស្លុត»

ជើង​ឯក​២០១០ ហាល​អាវ​នៅ​ប្រេស៊ីល​២០១៤៖ «អេស្ប៉ាញ​តក់​ស្លុត»

បាល់ទាត់ពិភពលោក - សម្រាប់ការប្រកួតនៅលើកក្រោយមួយទៀត រវាងក្រុមអេស្ប៉ាញ ជាមួយនឹងក្រុម អូស្ត្រាលី ដែលទើបនឹងហាលអាវដូចគ្នា ក្រោយការប្រកួតចាញ់ក្រុមហូឡង់នោះ គ្រាន់តែជាការប្រកួត «បង្គ្រប់​កិច្ច» ប៉ុណ្ណោះ។ តែនៅចំពោះបរាជ័យផ្ទួនៗរបស់ខ្លួននេះ គេមិនដឹងថាតើអេស្ប៉ាញ អាចនឹង​ស្វែង​រក​មុខ​មាត់​របស់​ខ្លួនត្រឡប់ទៅផ្ទះ តាមរយៈការប្រកួតចុងក្រោយបានខ្លះ ឬយ៉ាងណាផង។ ខាងក្រោមនេះ ជាប្រតិកម្ម​របស់សារព័ត៌មានអេស្ប៉ាញ ដែលចេញផ្សាយនូវអត្ថបទរបស់ខ្លួនភ្លាមៗ ក្រោយហេតុការណ៍​ដ៏​អាក្រក់ កើតឡើងចំពោះអតីតជើងឯកពិភពលោក ឆ្នាំ២០១០ និងជើងឯកអ៊ឺរ៉ុបពីរដងជាប់គ្នា (ឆ្នាំ២០០៨ និង​ឆ្នាំ២០១២)។

«បរាជ័យជើងឯកពិភពលោក» ជាចំណងជើងដ៏ធំៗ របស់សារព័ត៌មានចេញប្រចាំថ្ងៃ El Mundo ដែលដាក់​នៅ​បន្ទាប់​ពីព័ត៌មានសំខាន់មួយទៀត ដែលសំខាន់ជាង៖ ការឡើងស្នងរាជ្យរបស់ រាជបុត្ររបស់អតីតព្រះរាជា ជ័ន កាឡូស [...]

ច្បាប់​ទាំង​បី​ត្រូវ​បន្ត​ឆ្លង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជំនះ​ការ​រិះគន់

ច្បាប់​ទាំង​បី​ត្រូវ​បន្ត​ឆ្លង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជំនះ​ការ​រិះគន់

ច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលត្រូវបានគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់​ធ្ងន់ៗ ថា​មិនអាចធានាឲ្យតុលាការ មានភាពឯករាជ្យ ហើយចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនោះ ត្រូវបាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញអះអាងថា ត្រូវតែពិនិត្យច្បាប់ទាំងនោះតាមនីតិវិធីច្បាប់ ដើម្បីឈានទៅធ្វើសេចក្តីសម្រេច។


ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់ - សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ [...]

តារាភាពយន្ដ ចន្នី ដេប៖ «ខ្ញុំ​ស្រឡាញ់ វ៉ានេស្សា ជា​រៀង​រហូត»

តារាភាពយន្ដ ចន្នី ដេប៖ «ខ្ញុំ​ស្រឡាញ់ វ៉ានេស្សា ជា​រៀង​រហូត»

បន្ទាប់ពីបានបែកពីតារាចម្រៀងបារាំងដ៏ល្បី នាង វ៉ានេស្សា ប៉ារីឌី (Vanessa Paradis) កាលពីខែមិថុនាឆ្នាំ២០១២​កន្លងទៅ ហើយបានភ្ជាប់ពាក្យជាថ្មី ជាមួយនឹងតារាស្រីស្រស់ស្អាតថ្មី នាងអំប័រ ហៀដ (Amber Heard) កំពូលតារា​ភាពយន្ដហូលីវូដ ចន្នី ដេប (Johnny Depp) បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនានេះ ថាសេចក្ដីស្នេហារវាង​តារា​ភាពយន្ដ និងតារាចម្រៀង នៅតែមានជាអមតៈ។


តារាភាពយន្ដ ចន្នី ដេប និងតារាចម្រៀងបារាំង វ៉ានេស្សា ប៉ារ៉ាឌី កាលពីពេលនៅជាមួយគ្នា។ (រូបថត AFP)

តារាហូលីវូដ - ការបែកបាក់រវាង ដៃគូរស្នេហាល្អូកល្អើន នៃកំពូលតារាទាំងពីរ បានបង្កការភ្ជាប់ផ្អើលយ៉ាងខ្លាំង ក្នុង​អំឡុងខែមិថុនាឆ្នាំ២០១២កន្លងទៅ។ ការភ្ញាក់ផ្អើល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...