Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ជន​សង្ស័យ​សំខាន់​នៃ​ការ​បាត់​យន្ដហោះ MH370 គឺ​អាកាស​យានិក!

ជន​សង្ស័យ​សំខាន់​នៃ​ការ​បាត់​យន្ដហោះ MH370 គឺ​អាកាស​យានិក!

សារព័ត៌មានអង់គ្លេស ដេល្លីមៀរ័រ (Daily Mirror) បានទម្លាយពីចំណុចថ្មីៗ ដែលខ្លួនទទួលបានពីអាជ្ញាធរម៉ាឡេស៊ី ទាក់ទងនឹងការស៊ើបអង្កេត ទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអីង ៧៧៧។ ចំណុចថ្មីៗទាំងនោះ បានបាញ់​មុខ​ព្រួញនៃការសង្ស័យ ទាក់ទងនឹងមូលហេតុ ដែលធ្វើឲ្យយន្ដហោះបាត់ខ្លួន ទៅរកមេបញ្ជាការអាកាសយានិក លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) ដែលជាអ្នកដឹកនាំកាន់ចង្កូតយន្ដហោះ។


លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)

បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា បានរាយការណ៍ថា ខុសប្លែក​ពី​អាកាសយានិកផ្សេងទៀត នៃក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ លោក ហ្សាហារី អាមេដ សារ [...]

«ស្រាត»​សំដិល​ខ្លួន​នៅ​មាត់​បង្អួច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​ក្រុង!

«ស្រាត»​សំដិល​ខ្លួន​នៅ​មាត់​បង្អួច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​ក្រុង!

រូបជំនួសបង្ហាញពីរូបរាងដ៏ស្រឡូនស្អាត របស់នារីបង្ហាញម៉ូដ។ (រូបថតឯកសារ)

ពីនេះពីនោះ - ការ«បែកកម្មដ្ឋាន»តែបន្ដិច តែអាចធ្វើឲ្យមានគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ និងឈានទៅរកការ​បាត់​បង់​ជីវិត​ផងក៏មិនដឹង។ នេះជាករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅកណ្ដាលទីក្រុងវីយ៉ែន ប្រទេសអូទ្រីស បង្កឡើងដោយ​យុវជនអ្នកបើកម៉ូតូមួយរូប ដែលមានភ្នែកតែមិនមើលផ្លូវ បែរជាទៅខិតខំសំលឹងមើល ដង​ខ្លួនដ៏ស្រឡូនរបស់​ស្រី​ស្រស់ស្អាត នៅតាមបង្អួចអាគារទៅវិញ។ នេះបើតាមសារព័ត៌មាន ហ័ហ្វីងតុនប៉ុស្ដ៍ (Huffington Post)។

កញ្ញារូបស្រស់រាងបាន ដែលរស់នៅក្នុងអាគារនោះ បានសម្រេចចិត្តឆ្លៀតឱកាសខែក្ដៅមកដល់ ហើយ​ដែលទើបនឹង​មានព្រះអាទិត្យ បញ្ចេញរស្មីយ៉ាងត្រចះត្រចង់នោះ ដើម្បីបន្ទុំស្បែករបស់នាង។ [...]

ប៉ាគីស្ថាន៖ រំលោភ​បូក​រួច យក​ទៅ​ព្យួរ ក

ប៉ាគីស្ថាន៖ រំលោភ​បូក​រួច យក​ទៅ​ព្យួរ ក

យុវតីអាយុ២១ឆ្នាំមួយរូប ត្រូវបានបុរសបីនាក់ ចាប់រំលោភបូក ហើយបន្ទាប់មកត្រូវបានយកទៅព្យួរក ដើម្បីបង្វែរ​សំនុំរឿងថា ជាការធ្វើអត្តឃាត។ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺជនម្នាក់ ពីក្នុងចំណោមជនល្មោភកាមទាំងបី មិនមែន​នរណាផ្សេង ដែលនាងមិនដែលស្គាល់នោះឡើយ ព្រោះ«ជាសង្សារបស់នាង»។


ស្ត្រីជាតិប៉ាគីស្តង់មួយរូប។ (រូបថត ឯកសារ)

រំលោភសេពសន្ថវៈ - សំនុំរឿងចាប់រំលោភថ្មី ដែលធ្វើឲ្យរំជួលដល់ប្រទេសប៉ាគីស្ថាន។ យុវតីអាយុ២១ឆ្នាំមួយ ត្រូវ​បានរងនឹងការចាប់រំលោភបូក យ៉ាងសាហាវព្រៃផ្សៃ មុននឹងនាងត្រូវបានជនល្មើស យកទៅព្យួរក។ នេះបើតាមការ​ប្រកាសឲ្យដឹង របស់នគរបាល។

ព្រឹត្តិការណ៍ដែលគេនឹងស្មានមិនដល់នោះ ជនល្មើសម្នាក់ពីក្នុងចំណោមនោះ [...]

ជា​មួយ​នឹង​ស្បែក​ជើង​កែង​ចោត រាំ​ទាល់​តែ ប៊ីយ៉ុនសេ សុំ​ខ្មាស (vdo)

ជា​មួយ​នឹង​ស្បែក​ជើង​កែង​ចោត រាំ​ទាល់​តែ ប៊ីយ៉ុនសេ សុំ​ខ្មាស (vdo)

អ្នកជំនាញចាប់ក្រឡារាំ លោក យ៉នីស ម៉ាស្សល (Yanis Marshall) បានបង្កឲ្យមានការភ្ញាក់ផ្អើល សារជាថ្មី ជាមួយ​នឹងចង្វាក់រាំរបស់លោក ដែលយកលំនាំតាមតារាចម្រៀងអាមេរិក ដ៏ល្បី នាង ប៊ីយ៉ុនស្សេ (Beyoncé)។


លោក យ៉នីស ម៉ាស្សល និងដៃគូរាំរបស់លោក នៅក្នុងក្បាច់រាំថ្មី។ (រូបថតផ្តិតពីវីដេអូ)

ចង្វាក់រាំ - ជាមួយនឹងគូកនរបស់ខ្លួន ទាំងពីរនាក់ កំពូលអ្នករាំរូបនេះ បានបង្ហាញសារជាថ្មីទៀត នូវចង្វាក់លោតហក់ កាច់ចង្កេះយ៉ាងពិសេស គ្រវីគ្រវាត់គ្រប់ល្វែងនៅពីលើស្បែកជើងកែងចោទដ៏ខ្ពស់។ មិនត្រឹមតែយកលំនាភាគច្រើន តាមចង្វាក់រាំរបស់ម្ចាស់សំនៀង ដែលច្រៀងនិងរាំ នៅក្នុងចម្រៀង «ឆ្កួតនឹងស្នេហ៍ (Crazy in love)»  នោះប៉ុណ្ណោះទេ តែបុរសអ្នករាំទាំងបី [...]

«ស្បែកគង់» ទទួលការលាន់មាត់ពីទស្សនិកជន ថា«ល្អមើល» (vdo)

«ស្បែកគង់» ទទួលការលាន់មាត់ពីទស្សនិកជន ថា«ល្អមើល» (vdo)

«រឿងនេះពិតល្អមើលណាស់! តើចាក់បញ្ចាំងថ្ងៃណាដែរ?» នេះជាការលើកឡើង របស់ប្រិយមិត្តមួយរូប បន្ទាប់ពីបាន​ទស្សនា ឈុតខ្លីរឿង«ស្បែកគង់» ដែលបានដាក់ផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបពេលថ្មីនេះ។


ឈុតថតមួយ នៅក្នុងភាពយន្ដ ស្បែកគង់។ (រូបថតហ្វេសប៊ុក)

ភាពយន្ត - រឿង«ស្បែកគង់» គឺជាវណ្ណកម្មថ្មីមួយ ដែលផលិតឡើងដោយ ផលិតកម្ម អង្គរភីកឈ័រ (Angkor Picture) ដែលគ្រោងដាក់បញ្ចាំង ដើម្បីធ្វើការប្រកួតប្រជែង ក្នុងទីផ្សារសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ ខាងមុខនេះ បាន​នឹងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនអ្នកស្នេហាវិស័យភាពយន្ត។ គ្រាន់តែឈុតឆាកខ្លីៗ ដែលផលិតកម្មអង្គរភីកឈ័រ បានធ្វើការផ្សព្វផ្សាយ នៅលើបណ្តាញ សង្គម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...