ជិះក្ដារអិលលើផ្ទៃទឹកខាងលើ តែខាងក្រោម... មានត្រី«ឆ្លាម»!
នៅក្នុងឆកសមុទ្រ នៃក្រុង «Huntington Beach» របស់រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បុរសជាក្លើពីរនាក់នេះ បាននាំគ្នាជិះក្ដារអិលលើផ្ទៃទឹក (paddleboard) ដែលទំនងជាធម្មតា ដូចជាគ្មានរឿងអ្វីដូច្នេះ។ ប៉ុន្តែបើទស្សនាវីដេអូនេះ មួយភ្លែតទៀត លោកអ្នកនឹងដឹងថា នៅខាងក្រោមមានត្រី«ឆ្លាម»ពណ៌ស មួយក្បាល កំពុងហែលក្រវិលទៅមក ដែលដូចជា មានទម្លាប់មកតំបន់នេះ ញឹកញាប់។
តាមពិតទៅប្រភេទត្រីឆ្លាម ពណ៌សនេះ មិនមែនជាត្រីឆ្លាមដ៏សាហាវ ឃើញអ្វីត្របាក់ណ្នឹងនោះទេ។ ហើយត្រីឆ្លាមមួយក្បាលនេះ ក៏មិនជាធំអ្វីណាស់ណាដែរ។ ដូច្នេះ ចំណីរបស់វាដែលវាបានស៊ីរួច ដូចជាត្រីតូចៗ ឬសត្វសមុទ្រផ្សេងទៀត នៅក្នុងសមុទ្រ អាចនឹងឲ្យវាឆ្អែត ពេញពោះបាត់ទៅហើយ។
យ៉ាងណាក៏ដោយ គេមិនគួរទុកចិត្តវាខ្លាំងពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ មកឲ្យមនុស្សបានគ្រប់ពេល។ ម្យ៉ាងទៀត បុរសក្លើទាំងពីរនាក់ខាងលើ បើទោះជាមើលទៅ ឃើញដូចជាធម្មតា មិនភ័យខ្លាចអ្វីនោះ [...]