Posts in ‘អត្ថបទមានវីដេអូ’ Category

ការវិវត្តន៍ នៃ​ស្ត្រី​រ៉ូស្ស៊ី​ក្នុង​រយៈ​ពេល​១០០ឆ្នាំ​ចុង​ក្រោយ (vdo)

១០០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ១៩១០ រហូតមកដល់ថ្ងៃនេះ ប្រទេសរ៉ូស្ស៊ី បានឆ្លងកាត់នូវរបប ការតស៊ូ និងការផ្លាស់ប្ដូរមិនឈប់ឈរ ជាពិសេសនៅពេលដែលសហភាពសូវៀត ត្រូវបានបង្កើតឡើង និងបានដួល​រលំមកវិញ។ ចំពោះស្ត្រីរ៉ូស្ស៊ីវិញ ក៏បានផ្លាស់ប្ដូរទៅតាមណ្នឹងដែរ ទាំងមុខមាត់ និងការតុបតែងខ្លួន។ វីដេអូ​ខាង​លើនេះ បានបង្ហាញពីការផ្លាស់ប្ដូរនេះ តែត្រឹមរយៈពេលមិនដល់២នាទីផង តែលោកអ្នក​ច្បាស់ជា​យល់​ដែរ ទោះនៅក្នុងពេលណាក៏ដោយ ក៏សម្ផស្សរបស់នាង នៅតែស្អាត គួរឲ្យចង់គយគន់ដដែល។

អ្នកដែលធ្វើវីដេអូនេះ ជាក្រុម«The Cut» ដែលមានគម្រោង ចង់ធ្វើស្នាដៃរបៀបនេះ ទៅច្រើនប្រទេស ដូចជា​សហរដ្ឋ​អាមេរិក ឥណ្ឌា អៀរ៉ង់ ឬកូរ៉េ ជាដើម។

» សូមទស្សនារូបថតខាងក្រោម ជាមួយនឹងការពន្យល់ត្រួសៗ ទាក់ទងនឹងសម័យកាល៖

ស្ត្រីរ៉ូស្ស៊ី [...]

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

ស្ត្រីអ្នកបើករថយន្ដឈ្នួល អាយុ៤២ឆ្នាំម្នាក់នេះ បានបើកឡានរបស់ខ្លួន បុករទេះរុញមួយគ្រឿង ដែលមាន​ទារិកាអាយុ១១ខែម្នាក់ នៅក្នុងនោះ។ ស្ត្រីដែលត្រូវបានអាជ្ញាធរ ដកហូតប័ណ្ណបើកបរ តាំងពីគ្រោះថ្នាក់​ចរាចរណ៍​លើកមុននោះ មិនបានឈប់រថយន្ដរបស់ខ្លួន នៅពេលកើតហេតុភ្លាមទេ តែបានបន្តបើកបរ ជាមួយ​នឹងរទេះរុញកូនង៉ែត នៅជាប់នឹងមុខរថយន្ដឈ្នួលរហូត។

អនិច្ចា... ចំពោះទារិកាវិញ មិនបានរួចរស់ មានជីវិត ពីហេតុការណ៍នេះទេ។

រូបភាពវីដេអូ ដែលបង្ហាញពីរថយន្ដឈ្នួល អូសរទេះរុញ នៅជាប់ពីមុខ ត្រូវបានថតជាប់ ដោយកាម៉េរ៉ា របស់​រថយន្ដមួយទៀត ដែលបើកបរ ក្នុងទិសបញ្ច្រាស នៅក្រោយពេលកើតហេតុបន្តិច។

ស្ត្រីអ្នកបើកបរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នគរបាល ក៏បានឃាត់ខ្លួនដូចគ្នាដែរ ប្រធានក្រុមហ៊ុនរថយន្ដ​ឈ្នួល ដែលទុកឲ្យស្ត្រីនេះ នៅបើកបរបានជាបន្ត ដោយគ្មានប័ណ្ណបើកបរ។ នៅចំពោះភ្នាក់ងារស៊ើបអង្កេត ស្ត្រី​បើក​បរ បាននិយាយថា ខ្លួនបានស្លន់ស្លោ [...]

មហា​បុរស​ពីរ​នាក់​នេះ ឈ្លោះ​គ្នា​ព្រោះ​«សាសា-សុខប៊ុន»

មហា​បុរស​ពីរ​នាក់​នេះ ឈ្លោះ​គ្នា​ព្រោះ​«សាសា-សុខប៊ុន»

តារា«ហ្វេសប៊ុក»ពីររូបនេះ កំពុងបញ្ចេញ មកប្រើអស់នូវយុទ្ធិសិល្ប៍ «បាញ់គ្នាដោយសំដី» ដូចអ្វីដែលពួកគេ បានប្រឹងប្រែងរៀនសូត្រ មកពីបក្សអ៊ូតាំង និងសៅសីញយ៉ាងដូច្នោះ។ តើមានរឿងហេតុអ្វី បានជាធ្វើឲ្យ​មហាបុរសដ៏ល្បីល្បាញ ក្នុងពិភពគុនទាំងពីរនេះ បានបាញ់គ្នាទៅមកនោះ? ចម្លើយ៖ មកពីកញ្ញា សាសា និង​លោកឧកញ៉ា សុខ ប៊ុក ដែលត្រូវបានគេឃើញ នៅក្នុងវីដេអូសុវត្ថិភាព កាលពីពេលថ្មីៗ ថាបុរសអ្នកមាន​ប្រាក់ បានវាយតប់ ចាប់បោចសក់ ទៅលើអតីតពិធីការិនីទូរទស្សន៍។

មហាបុរស ក្នុងពិភពហ្វេសប៊ុក ទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ផែង វណ្ណៈ និងម្នាក់ទៀតឈ្មោះ ឆាំ ឆានី។ រឿង​ហេតុដំបូង ដែលបង្កឲ្យលោក ផែង វណ្ណៈ ឆេះឆួលក្ដៅក្រហាយ ទប់ការតាំងសិល្ប៍រាប់ពាន់ឆ្នាំ នៅមិនសុខ រហូត​ណាត់គ្នា ចេញមក«ប្រយុទ្ធគ្នាស្លាប់រស់»នោះ ព្រោះលោក ឆាំ ឆានី បានផ្សាយព័ត៌មានមួយ ក្នុង​គណនេយ្យ​ហ្វេសប៊ុក របស់ខ្លួនថា លោកឧកញ៉ា សុខ ប៊ុន ជាកូនប្រសារ របស់អតីតអភិបាលរាជធានី​ភ្នំពេញ [...]

អ្នក​គាំទ្រ​ថា រ​កឃើញ​ម្ចាស់​សម្លេង ខេមរៈ សេរីមន្ត ទីពីរ

អ្នក​គាំទ្រ​ថា រ​កឃើញ​ម្ចាស់​សម្លេង ខេមរៈ សេរីមន្ត ទីពីរ

បន្ទាប់ពីប្រឡងវគ្គ «សុបិន្តក្លាយជាកាពិត» របស់ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ បាន​ទទួលលេខមួយ ប្រចាំសប្តាហ៍រួច បេក្ខជនម្នាក់ មកពីខេត្តព្រៃវែង បានបន្តកាន់តំណែងលេខ០១ នេះ រហូត​មកដល់ ការប្រឡងប្រចាំខែទៀត ដោយទទួលបានសម្លេងគាំទ្រច្រើនជាងគេ ពីអ្នកទស្សនានៅនឹងកន្លែង។អ្នកខ្លះបានពោលថា បេក្ខជនរូបនេះ មានសម្លេងដូច ឬជាម្ចាស់សម្លេងទីពីរ របស់លោក ខេមរៈសរីមន្ត។

ម្ចាស់ជ័យលាភីឯកប្រចាំខែនេះ ឈ្មោះ អំ សុណា បានច្រៀងបទ «លើសពី Fan បានអត់» ដែលជា​សំនៀង​ដើម របស់លោក ខេមរៈសេរីមន្ត ជាតារា ប្រចាំនៅផលិតកម្មសាន់ដេ។ បេក្ខជនវ័យ ២២ឆ្នាំខាងលើ មានស្រុក​កំណើត នៅភូមិបឹងប្រទិប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។

កាលពីវគ្គប្រគួតប្រចាំសប្តាហ៍ មានបេក្ខជនប្រាំមួយរូប តែពេលប្រកូតវគ្គនេះ បានជម្រុះសល់តែ០៣ រូប​ប៉ុណ្ណោះ។ ក្នុងនោះអ្នកចម្រៀង [...]

កុំ​ដុត​បន្ថែម​ ព្រោះ​គោ តូរ៉ូ ភ្លើង​ឆេះ​ស្នែង​អាច​ធ្វើ​ឲ្យ​សន្លប់​បាន!

ឈុតឆាក បានកើតឡើងតាំងពីថ្ងៃទី៣ ខែសីហា ឆ្នាំទៅម៉ិញ នៅក្នុងទីលានមួយ នៃក្រុង មីស្លាតា (Mislata) នៃ​ប្រទេសអេស្ប៉ាញ ប៉ុន្តែវីដេអូគ្រប់ជ្រុង ទើបនឹងត្រូវបានគេកាត់ត ដាក់បញ្ចូលគ្នា ហើយយកមកបង្ហោះ កាល​ពី​ម្សិលម៉ិញនេះប៉ុណ្ណោះ។ គោឡើងក ដែលមានស្នែងដុតឆេះ ដោយអណ្ដាតភ្លើង ដ៏សន្ធោសន្ធៅ បានបញ្ចេញ​កំហឹងរបស់វា«មែនទែន» ទល់នឹងបុរសម្នាក់ ដែលចេះតែមកលលេង ឌឺដង់ ញាក់មុខមាត់ដាក់វា។

បុរសនោះបានគេចខ្លួន ឡើងទៅលើជណ្ដើរ កណ្ដាលទីលាន ដែលដាក់សម្រាប់សម្ដែងឈុតឆាកនេះ តែគោ​ឡើងក បានទៅទាន់ពីក្រោយ ហើយបានគាស់បុរស ត្រូវមួយស្នែងឆេះភ្លើង ប៉ើងខ្ទាតឡើងវិលបួនប្រាំត្រឡប់ ធ្លាក់មកខាងក្រោយវិញ។ ហេតុការណ៍នេះ បង្កឲ្យបុរសដួលដេកនៅនឹងដី ស្ងាត់មាត់ឈឹង រហូតលុះត្រា​មាន​ក្រុមអ្នកជួយសង្គ្រោះ បានចូលមកអូសចេញ ដោយខ្លាចគោ តូរ៉ូ ត្រឡប់មកបង្ហើបមួយស្នែងទៀត៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...