សង្គ្រាមផ្កាយ វគ្គ៧៖ អាថ៌កំបាំងនៅខាងក្រោយឆាកថតភាពយន្ដ
ផលិតកម្ម ឌីស្នេ (Disney) និងលុចកាហ្វីម (Lucas Film) បានឆ្លៀតឱកាស នៃការជួបជុំគ្នាមួយ នៅក្រុង សាន ឌីយ៉េហ្គោ ដើម្បីបង្ហាញនូវរូបភាព ជារូបថត និងវីដេអូមួយចំនួន ទៅដល់ទស្សនិកជនទូទៅ ដែលបានទន្ទឹងរង់ចាំ ការចេញបញ្ចាំងភាពយន្ដថ្មី នៃសង្គ្រាមផ្កាយ វគ្គ៧នេះ តាំងពីយូរណាស់មកហើយ។ រូបភាពអាថ៌កំបាំង នៃការថតភាពយន្ដនេះ ក្នុងវគ្គថ្មី ដែលមានចំណងជើងថា «ការភ្ញាក់ឡើង នៃកងកម្លាំង» បានធ្វើឲ្យអ្នករងចាំទស្សនាភាពយន្ដថ្មី កាន់តែអន្ទះអន្ទែងខ្លាំងឡើង។
នៅក្នុងរូបភាពទាំងនោះ គេឃើញតារាភាពយន្ដអាមេរិក ភីធើ ម៉េជ្យូ (Peter Mayhew) សម្ដែងជាតួ ជូបាកា (Chewbacca) ក៏ដូចជាតារាភាពយន្ដអង់គ្លេស សីម៉ុន ភេជ (Simon Pegg) ដែលស្ថិតក្នុងសម្លៀកបំពាក់ ជាជនមកពិភពផ្សេង ដោយមិនភ្លេចផងទេ ពីតារាភាពយន្ដខ្ញីចាស់ លោក អារីសុន ហ្វ័ត (Harrison Ford) និង ម៉ាក ហាមីដ (Mark Hamill) ដែលបានចេញមុខ នៅក្នុងឈុត [...]