Posts in ‘អត្ថបទមានវីដេអូ’ Category

ឈាង វុន ធ្វើ​សន្និសីទ​សារព័ត៌មាន ខុស​ប្រធាន​បទ (vdo)

ឈាង វុន ធ្វើ​សន្និសីទ​សារព័ត៌មាន ខុស​ប្រធាន​បទ (vdo)

ក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នាវិមានរដ្ឋសភាជាតិ លោក ឈាង វុន អ្នក​នាំពាក្យ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា មិនបានឆ្លើយតប ទាក់ទងនឹងសំនួរអ្នកសារព័ត៌មាន ទាក់​ទងនឹងប្រធានបទ នៃសន្និសីទរបស់លោក ពិសេសទាក់ទង នឹងសមាជិកព្រឹទ្ធសភា មកពិគណបក្សសម រង្ស៊ី ដែលលោក ឈាង វុន បានគ្រោងនិយាយនោះឡើយ។

នៅមុនសន្និសីទសារព័ត៌មានចាប់ផ្តើម ភ្នាក់ងារអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​ឃើញ​លោក ឈាង វុន កំពុងនិយាយទូរស័ព្ទ តែមិនដឹងពិភាក្សា ពីរឿងអ្វី និងជាមួយនរណាឡើយ ដោយគ្រាន់តែ​បាន​លឺលោក ឈាង វុន និយាយត្រឹមពាក្យថា៖ «បាទសម្តេចៗ»។

បន្ទាប់មក អ្នកសារព័ត៌មាន បានឮសូរប្រសាសន៍លោក ឈាង វុន ដែលជាតំណាងរាស្រ្តមួយរូប (មណ្ឌល​បាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា) ផងនេះ បានថ្លែងបដិសេធថា លោកមិនមានសមត្ថកិច្ច ធ្វើការបក​ស្រាយ ក្នុងរឿងពាក់ព័ន្ធ នឹងសមាជិកព្រឹទ្ធិសភានោះឡើយ [...]

វីដេអូ​ដ៏​រន្ធត់ៗ ពី​ព្រឹត្តិការណ៍​ផ្ទុះ​ដ៏​សម្បើម​នៅ​ធានជីង​ប្រទេស​ចិន

វីដេអូខាងលើនេះ បានមកពីកាម៉េរ៉ាសុវត្ថិភាព ដែលបានបង្ហាញយ៉ាងច្បាស់ ពីកម្លាំង និងសន្ធឹកនៃការផ្ទុះ។ នៅ​ក្នុងវីដេអូ គេបានឃើញបុរសម្នាក់ ដែលឈរនៅមាត់ទ្វា ត្រូវបានបំប៉ើងខ្លួនពេញមួយទំហឹង ដោយសន្ធឹក​នៃ​ការ​ផ្ទុះ។ គេនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះ នឹងមានសភាពបែបណានៅឡើយ។

ប្រសិនជាការផ្ទុះមានកម្លាំងខ្លាំងនោះ វាជាអ្វីដែលបានបន្សល់ទុក នៅថ្ងៃនេះ នូវរូបភាពដ៏រន្ធត់នៃកន្លែង​កើត​ហេតុ ដែលប្រៀបបាន នឹងតំបន់សង្គ្រាមមួយ ដែលទើបនឹងពើបប្រយុទ្ធគ្នាហើយ។ មិនខុសទេ ព្រោះនេះជា​ការផ្ទុះ​មួយ ដែលកម្លាំងស្មើរនឹង ការផ្ទុះម្សៅ TNT (សម្រាប់ធ្វើគ្រាប់បែក ឬគ្រាប់មីន)។ នេះបើតាមការពន្យល់ របស់​ទីភ្នាក់ងារ​សារព័ត៌មានផ្លូវការ ចិនថ្មី។ ការផ្ទុះដំបូង មានកម្លាំងស្មើរ នឹងការផ្ទុះម្សៅ TNT ទំងន់៣តោន រីឯ​ការ​ផ្ទុះ​លើក​ទី​ពីរ មានកម្លាំងស្មើរនឹង ២១តោន។