Posts in ‘អត្ថបទមានវីដេអូ’ Category

CNRP មិន​ទាន់​បង្ហាញ​ជំហរ​លើ​ផែនទី UN ខណៈ CPP ថា​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន

CNRP មិន​ទាន់​បង្ហាញ​ជំហរ​លើ​ផែនទី UN ខណៈ CPP ថា​នឹង​បន្ត​បោះ​បង្គោល​ព្រំដែន

តំណាងឲ្យគណបក្សសង្គ្រោះជាតិ លោក លោក អ៊ូ ច័ន្ទប្ញទ្ធិ បានបង្ហាញភាពប្រយ័ត្នប្រយ៉ែង ដោយនៅមិន​ទាន់​បង្ហាញជំហរ នៅក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលទទួលបានពី UN រួចមកថាទទួលស្គាល់ ឬមិនទទួល​ស្គាល់ នៅឡើយ។

ចំពោះសំនួរដែលបានចោទសួរថា តើផែនទីដែលទទួលបានពីUN ចំពោះមុខកាលពីព្រឹកម៉ិញនេះ ត្រឹមត្រូវ ជា​មួយផែនទីរបស់រដ្ឋាភិបាលឬទេ? លោក អ៊ូ ចាន់រិទ្ធិ មិនបានបង្ហាញ នូវលទ្ធផលថាយ៉ាងណានោះឡើយ លោក​លើកឡើងថា ជំហរនេះ ខាងគណបក្សនឹងធ្វើការបញ្ជាក់ជូន នៅពេលក្រោយ។ ទោះយ៉ាងណា លោកទទួល​ស្គាល់ថា ការខិត្ខំស្វែងរកផែនទីទាំងនេះ មកពីប្រភពផ្សេងឬគ្នានោះ ជាការមួយល្អប្រសើរហើយ។

លោកបន្តថា យ៉ាងណាគណបក្សសង្គ្រោះជាតិ និងព្យាយាមស្វែងរកផែនទី ដែលគណបក្សបានជំពាក់ ចំនួន​ពីរផ្ទាំងនោះ មកធ្វើការផ្ទៀងផ្ទាត់ ជាបន្តនាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ូ ច័ន្ទឫទ្ធិ បានថ្លែងឡើងថា៖ «ខ្ញុំ​យល់ថា ជារឿងមួយល្អ ដែលយើងអាចផ្តៀងផ្ទាត់ ផែនទីទាំងអស់ [...]

ប្រលង​សញ្ញាបត្រ​ទុតិយភូមិ ២០១៥៖ «អ្នក​ចេះ គឺ​ជាប់»

ប្រលង​សញ្ញាបត្រ​ទុតិយភូមិ ២០១៥៖ «អ្នក​ចេះ គឺ​ជាប់»

ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង បានបង្ហាញថា ការប្រឡងសញ្ញាបត្រ មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០១៥នេះ ចំនួនអ្នកសង្កេតការណ៍ មានជិតប្រាំមួយពាន់នាក់ (៥.៦២៥ នាក់) ក្នុងនោះ មានព្រះសង្ឃចូលរួម ប្រមាណជាងមួយរយអង្គ (១២៧ អង្គ) ដែលនឹងត្រូវចំណាយថវិការ ប្រមាណជាង​ដប់​ប្រាំម៉ឺនដុល្លា (១៥ម៉ឺនដុល្លារ) ជាបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានថ្លែងក្នុងកម្មវិធីនោះថា ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៥នេះ ខាងក្រសួង បានធ្វើការកែទម្រង់ជាច្រើន ពិសេសការរឹតបណ្តឹង នូវការ​លួចចម្លងគ្នា ការលបមើលគ្នា ការទទួលនូវឯកសារពីខាងក្រៅ និងការសូក ដល់គ្រូៗទទួលបន្ទុក តាមមណ្ឌល ឬបន្ទប់ប្រលងជាដើម ជាមួយនឹងការកំណត់វិន័យ និងទោសទណ្ឌ។ លោកបន្តថា ការដែលក្រសួងដាក់ចេញ នូវវិធានការនេះ ដើម្បីឲ្យសិស្សទាំងអស់ ខិតខំពង្រឹងនូវសមត្ថភាព និងគុណភាព [...]

Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

Cambodian Idol៖ ព្រាប សុវត្ថិ ឲ្យ​ពិន្ទុ​បែប​«អាត្មា​និយម»?

«Cambodian Idol» ដែលជាកម្មវិធីមួយ របស់ទូរទស្សន៍ហង្សមាស កំពុងរងនូវការរិះគន់ ពីសំណាក់អ្នក​តាម​ដាន និងទស្សនិកជន ជាពិសេសប្រិយមិត្ត ដែលប្រើប្រាស់បណ្ដាញសង្គម។ ក្រុមអ្នករិះគន់ បានចោទប្រកាន់ លើការដាក់ពិន្ទុ របស់លោក ព្រាប សុវត្ថិ គណៈកម្មការមួយរូប ពីចំណោមគណកម្មការទាំងបួន ថាមិន​យុត្តិធម៌ និងមានលក្ខណៈ«អាត្មានិយម»។

ម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Sofie Afeldt» បានសរសេរថា៖ «ការដែរគណៈកម្មាធិការ​សម្រេចចិត្តមិន​ត្រឹមត្រូវ គឺវាអយុត្តិធម៌សំរាប់អ្នកដែលប្រកួត។ ខ្ញំុយល់ថា បេក្ខជន ធាវី គាត់ច្រៀងពិរេាះតាំងតែពីដំបូង សំលេង​គាត់ ដូចលេាកព្រាប សុវត្តិ ណាស់ រីឯសំលេងរបស់បេក្ខជន កាក្រៃ មិនពីរេាះ ច្រៀងមិនសូវច្បាស់ផង ក៏​ឲ្យ​ជាប់ដែរ។»

រីឯអ្នកប្រើប្រាស់បណ្ដាសង្គមម្នាក់ទៀត «Chan TreaBmc» បានសរសរថា៖ «ព្រាប សុវត្តិ អាត្មានិយម​ណាស់ មិនសមឲក្រុម សួនវណ្ណចន្នី ធ្លាក់ទាំងអស់សោះ ចន្នី ច្រៀងបានពីរោះ [...]

ទោះ​ក្រាប​ទាប​ដល់​ដី តែ​ងើប​មក​បង្ក្រាប​ចោរ​ប្លន់​ប្រដាប់​អាវុធ​វិញ

តើនរណាមួយដែលសុខចិត្ត ឲ្យចោរប្លន់ ចូលមកប្លន់យកទ្រព្យរបស់ខ្លួន បានដោយងាយនោះ? ចម្លើយ៖ ពិត​ជាមិនសុខចិត្តទេ។ តែលក្ខណៈពិសេសនៅក្នុងករណីនេះ គឺភាពក្លាហាន របស់បុរសម្ចាស់យានដ្ឋានម្នាក់នេះ ដែលធ្វើឲ្យអ្នកផង ទ្រាំមិនស្ងើចសរសើរមិនបាន។ ហេតុការណ៍ បានកើតឡើង នៅក្នុងក្រុង «OAKLAND PARK» ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទមកនេះ។

ទោះជាក្រុមចោរ បានប្រាប់ឲ្យក្រាប រាបដល់ដីក៏ដោយ ប៉ុន្តែលោក Andrew Hepburn ម្ចាស់យានដ្ឋាន អាយុ​៣៩ឆ្នាំ នៅតែរកឱកាសដើម្បីងើបមកតដៃ ជាមួយនឹងក្រុមចោរវិញ។ នៅក្នុងពេលដែល​មាន ​ការប្រតាយ​ប្រតប់​គ្នានោះ ចោរម្នាក់ទៀតបានចូលមកវិញ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ផង តែទំនងជាមិនអាចប្រឈម នឹងម្ចាស់យានដ្ឋានបាន ទើបចាំបាច់គេចខ្លួន និងទុកគ្នីគ្នារបស់ខ្លួនម្នាក់ នៅទីនោះ។

ចោរម្នាក់ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ Conrad Bloomfield អាយុ ៣៦ឆ្នាំ ត្រូវបានម្ចាស់យានដ្ឋាន [...]

ខឹង​ប្រុស​ក្បត់ ដុត​លិង្គ​ពេល​កំពុង​គេង រួច​ថត​វីដេអូ​ដើម្បី​សង​សឹក

បើសិនជាស្ត្រីជាច្រើន បានសម្រេចចិត្ត កាត់ប្រដាប់ប្រដាប្ដី ឬគូសង្សារបស់ខ្លួន ដែលមានចិត្តផិតក្បត់នោះ ប៉ុន្តែ​ស្ត្រីម្នាក់នេះ បានជ្រើសរើស យកវិធីមួយខុសគេ។

បន្ទាប់ពីបានដឹងថា សង្សាររបស់ខ្លួន បានក្បត់ហ៊ានលួចចេញ ទៅមានចិត្តលើស្ត្រីម្នាក់ទៀត ស្ត្រីម្នាក់នេះ បាន​បើកយុទ្ធនាការ​សងសឹកមួយ​យ៉ាងពិសេស កម្រកើតមាន នៅក្នុងលោក៖ នោះគឺដុតលិង្គរបស់ប្រុស​ចិត្តសាវ៉ា​រូបនេះ។

នៅពេលដែលបុរសកំពុងគេងលក់ស្កប់ស្កល់ នៅលើគ្រែរបស់ខ្លួន នាងបានលបមកក្បែរ រួចចាក់​អាលកុល​ដុតឆេះ (៩០អង្សា) ពីលើខោស្លីប ម្ដុំត្រង់លិង្គរបស់បុរស។ បន្ទាប់មកនាង បានយកដែកកេះមកកេះដុត បង្កឲ្យ​មានអណ្ដាតភ្លើងឆេះឡើង។

ដុតលិង្គ មិនប្រាកដថា ជារឿងឡើងថានសួគ៌ សម្រាប់បុរសរងគ្រោះនោះទេ។ អញ្ចឹងហើយ ទើបបុរសនោះ បាន​ភ្ញាក់ឡើងយ៉ាងក្រញ៉ាង ហើយស្ទុះស្ទារធ្វើអ្វីគ្រប់យ៉ាង ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ... ចិត្តស្ត្រី សាហាវអញ្ចឹង! លើកក្រោយ សុំឲ្យរាង៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...