Posts in ‘អត្ថបទមានវីដេអូ’ Category

បញ្ហា​បច្ចេកទេស​ផ្សាយ​ផ្ទាល់ ក្នុង​កម្មវិធី​«បារាំង​រក​បាន​អ្នក​មាន​ទេពកោសល្យ»

នៅពេលដែលបេក្ខជនមួយគូ កញ្ញា សេស៊ីល (Cécile) និងយុវជន រ៉ូម៉ង់ (Roman) នេះ បានសម្ដែងចប់ នូវ​សមត្ថភាព​របស់ពួកគេ នៅមុខគណកម្មការ (មេប្រយោគ) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី «បារាំងរកបាន​អ្នក​មាន​ទេពកោសល្យ» កាលពីយប់ថ្ងៃអង្គារទី៨ ខែធ្នូកន្លងមក បញ្ហាបច្ចេកទេសមួយបានកើតឡើង៖ ម៉ាស៊ីនទាញ និង​ពន្លាខ្សែ ដែលបក្ខជនទាំងពីរបានថ្ពក់ខ្លួន បានខូចលែងមានដំណើរការ ដោយទុកឲ្យអ្នកទាំងពីរ​នៅ​បន្ដោក​ខ្លួន​នៅ​ខាងលើនោះ រហូតមានការធ្វើអន្តរាគមន៍ ពីអ្នកជួយសង្គ្រោះ។

កញ្ញា សេស៊ីល ត្រូវបានជួយសង្គ្រោះ ភ្លាមៗដោយសមាជិកគណៈកម្មាការ ដោយសារនាងបានតោងជើងរ៉ូម៉ង់ ទម្លាក់ខ្លួននៅទាប ជាងយុវជនជាដៃគូរបស់នាង។ ចំណែកឯយុវជន រ៉ូម៉ង់ វិញ ត្រូងបន្តថ្ពក់ខ្លួនប៉ុន្មាននាទីទៀត ជា​មួយ​នឹងខ្សែ មុននឹងត្រូវបានជួយសង្គ្រោះ ដោយជណ្ដើរយន្ដ របស់សាលមហោស្រព នៃកម្មវិធី។

ករណីនេះ បានបង្កការភ័យភិតមិនតិចទេ ដល់បេក្ខជនទាំងពីរ ក៏ដូចជាទស្សនិកជនបារាំង [...]

ស្ពាន​ជប៉ុន​ដ៏​ចម្លែក​នេះ កោង​ចុះ​ឡើង និង​ចោត​ជាង​ស្ពាន​ធម្មតា!

ស្ពាន​ជប៉ុន​ដ៏​ចម្លែក​នេះ កោង​ចុះ​ឡើង និង​ចោត​ជាង​ស្ពាន​ធម្មតា!

បើគេនិយាយពីបណ្ដាស្ពាន ដែលល្បីជាងគេ នៅក្នុងពិភពលោក គេច្បាស់ជានិយាយភ្លាម ថាពិតជាស្ពាន​នៅ​រាជធានីឡុងដ៍ «Tower Bridge» ប្រទេសអង់គ្លេស ឬស្ពានយោង «Golden Gate» នៅក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ ប្រទេសអាមេរិក​ជាមិនខាន។ តែ​មិនមែនទេ! ស្ពានដែលអស្ចារ្យជាងគេ ហើយធ្វើឲ្​យអ្នកឆ្លង​កាត់​ម្ដងៗ ស្ថិត​ក្នុង​សភាពចង់ក្អួត ចង់វិលមុខស្មានមិនត្រូវនោះ គឺជាស្ពានមួយខ្សែ ក្នុងក្រុង«Sakaiminato» របស់ប្រទេស​ជប៉ុន។

ស្ពានមួយខ្សែរ ដែលមានឈ្មោះ «Eshima Ohashi» មានសភាពចោទខ្លាំង ហើយអ្នកដែលបានជិះ នៅឆ្លង​ស្ពាន​នេះ មានអារម្មណ៍ ដូចបានជិះលើទោង«ផ្ដាច់ព្រលឹង»មួយ នៅក្នុងឧទ្យានកំសាន្ដយ៉ាងដូច្នេះ។ វាជា​ស្ពាន សម្រាប់​អ្នកថ្មើរជើង ដែលធំជាងគេទីបី ក្នុងពិភពលោក និងធំជាងគេទីមួយ នៅក្នុងប្រទេសជប៉ុន។ ប្រវែង​សរុប​ពីចុងម្ខាងទៅចុងម្ខាង មានប្រវែង១.៦គីឡូម៉ែត្រ និងមានកំពស់៤៤ម៉ែត្រ។ ជំរាល​នៅសង​ខាង​ស្ពាន មាន​​ប្រមាណ​ជា ៥​​​,១% និង៦,១%។

[...]

ភ្នំ​ភ្លើង Etna នៅ​អ៊ីតាលី ផ្ទុះ​ចេញ​រន្ទះ​បាញ់​ឡើង​កំពស់​៧គ.ម

បន្ទាប់ពីបានសម្ងំស្ងៀម អស់ជាច្រើនឆ្នាំ ភ្នំភ្លើង «Etna» ដែលមានកំពស់ខ្ពស់ជាងគេ និងនៅមានសកម្មភាព​ខ្លាំងជាងគេ នៅក្នុងទ្វីបអ៊ឺរ៉ុប បានកម្រើកខ្លួនឡើងវិញ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះ។ បើតាមវិទ្យាស្ថាន​ភូមិសាស្ត្រ និងភ្នំភ្លើង របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ការផ្ទុះរបស់ភ្នំភ្លើង «Etna» មានឥទ្ធិពលខ្លាំង និង​មាន​លក្ខណៈគួរឲ្យចាប់អារម្មណ៍ ដោយបានបាញ់អណ្ដាតភ្លើង ពន្លឺ រន្ទះ និងផ្សែង នៅកំពស់ប្រមាណជា ៧គីឡូម៉ែត្រ ទៅក្នុងអាកាស។

អ្នកជំនាញខាងភ្នំភ្លើងមួយរូប លោក «Piergiogio Scarlato» បានថ្លែងប្រាប់ទូរទស្សន៍បារាំង «France 2» ថា៖ «ការផ្ទុះភ្នំភ្លើងនេះ មិនដូចគ្នាទៅនឹងភ្លៀងផ្គរ រន្ទះធម្មតានោះទេ។ នៅពេលផ្ទះ កំអែរនិងផេះ បាន​បាញ់​ចេញ​ពី​មាត់ភ្នំ ជាមួយនឹងបន្ទុកអគ្គិសនីរាប់លានវុល ទៅក្នុងអាកាស ដែលជាហេតុធ្វើឲ្យមានរន្ទះកើត​ឡើង បែប​នេះ។»

ប៉ុន្តែសម្រាប់ប្រជាជនអ៊ីតាលី នៅក្នុងក្រុង កាតាន (Catane [...]

មូលហេតុ​ទាំង​១០ ដែល​អ្នក​ត្រូវ​ចេះ​ក្បាច់​គុន ឬ​ចំបាប់​សេរី

ក្បាច់គុនសេរី ឬពាក្យអង់គ្លេសហៅថា «Mixed Martial Arts» កាន់តែមានប្រជាប្រិយភាព នៅក្នុងស្រទាប់​យុវជន ហើយនៅក្នុងវីដេអូខាងលើនេះ មានពន្យល់ពីមូលហេតុទាំង១០ ដែលអ្នកចាំបាច់ ត្រូវហាត់ក្បាច់គុន។ ប៉ុន្តែការហ្វឹកហាត់ ស្ថិតក្នុងវិញ្ញាសាររបៀបនេះ មិនមែនមានតែ«ក្បាច់គុនសេរី»ទេ តែអ្នកនៅមានជម្រើស​ជាច្រើនទៀត ដូចជាប្រដាល់ ការ៉ាតេ ហ្សូដូ ឬតៃក្វាន់ដូជាដើម។

សម្រកទម្ងន់ ព្រោះហាត់ក្បាច់គុន អាចកាត់បន្ថយកម្ដៅកាឡូរី ប្រមាណជា១០០០កាឡូរី នៅក្នុងមួយម៉ោង។ មានភាពក្លាហានជាមុន មានការជឿទុកចិត្តលើខ្លួនឯង អាចការពារខ្លួនដោយខ្លួនឯង ឬអាចបង្កើត​ទម្រង់​ក្បាច់​គុន ដើម្បីភាពសប្បាយរីករាយ... មូលហេតុទាំងនេះហើយ ដែលបានផ្ដល់សារៈសំខាន់ ទៅឲ្យការហ្វឹកហាត់​កីឡា​បែបនេះ។៕

រត់​ផ្អើល ព្រោះ... ឃើញ​ក្រពើមក​ដើរ​លេង​ផ្សារ!

បុគ្គលិកបម្រើការ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «Sugar Land» ក្នុងក្រុង ហ៊ូស្ដុន នៃរដ្ឋតិចសាស (អាមេរិក) បានជួបហេតុការណ៍ ដ៏ភ័យតក់ស្លុតមួយ ទាំងព្រឹកព្រលឹម នៅពេលដែលពួកគេ បានមកធ្វើការ កាល​ពី​ថ្ងៃ​សៅរ៍ ពីរសប្ដាហ៍មុន។ មានរឿងអី?  មាន! នោះគឺសត្វក្រពើមួយក្បាល់ មានបណ្ដោយប្រមាណ​ជា៣,៨០​ម៉ែត្រ និង​៣៦០គីឡូម៉ែត្រ បាន​ចូល​មក​ដើរ​កំសាន្ដ នៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌល។

បើទោះជាសត្វសាហាវនេះ បានខ្វាក់ភ្នែកមួយចំហៀង និងមានអាយុប្រមាណជា៥០ឆ្នាំទៅហើយក្ដី តែវា​នៅ​តែមានភាពចាំបាច់ណាស់ ដែលក្រុមនគរបាល ចាំបាច់ត្រូវរកការធ្វើអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ខាង​ចាប់ក្រពើ។ ក្រុមអ្នកជំនាញ បានចូលមកចាប់ចងក្រពើ ដោយរំនឹងខ្សែពួរដ៏មាំមួយ ហើយបានយកក្រណាត់ មកបិទភ្នែកវា ដើម្បីងាយស្រួល ក្នុងការដឹកបញ្ជូនវាចេញទៅ។

សត្វក្រពើ ទំនងជាបានវាចេញពីព្រៃមួយ នៅតំបន់នោះ ដែលព័ទ្ធខ្វាត់ខ្វែង ដោយទឹកបឹងបួ និងទន្លេមួយផង៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...