សម្ភាសឌិន ផាណារ៉ា៖ ម៉ម សូណង់ដូ ជាបេះដូងរបស់វិទ្យុសំបុកឃ្មុំ (SBK)
ក្នុងករណីរបស់លោកម៉ម សូណង់ដូ មេធាវីការពារក្តីរបស់លោក នៅសាលាឧទ្ធណ៍ លោក ស សុវណ្ណ បានបញ្ជាក់ពីការទទួលសំណុំរឿងនេះ ហើយកំពុងដាក់ពាក្យ ដើម្បីសុំថតសំណុំរឿងមកពិនិត្យ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានស្វែងរកជួបសម្ភាស លោកស្រី ឌិន ផាណារ៉ា ភរិយាលោកម៉ម សូណង់ដូ ដើម្បីដឹងពីដំណឹង ដែលទាក់ទងនឹងស្វាមីលោកស្រី។
លោកស្រី ឌិន ផាណារ៉ា នៅក្នុងការិយាល័យ។ រូបថត SBK Radio
ជាដំបូង លោកស្រី ឌិន ផាណារ៉ា បានថ្លែងពីសុខភាព របស់ស្វាមីលោកស្រី លោក ម៉ម សូណង់ដូ នៅឯពន្ធនាគារព្រៃស ថាចាប់តាំងពីមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ មក លោកធ្លាក់ខ្លូនឈឺពីរដង។ លើកទីមួយ គឺគ្រុនក្តៅ ផ្តាសសាយធំ រលៀកបំពង់ករ និងមានប្រតិកម្មស្បែកជាមួយផ្សែងបារី។ លើកទីពីរ [...]