Posts in ‘សម្រាំងជាខេមរភាសា’ Category

ក្រុមហ៊ុន​ស៊ូស្សូគី នឹង​បង្ហាញ​ខ្លួនក្នុងការ​ប្រណាំង​ម៉ូតូ​ជីភី​វិញ នៅ​ឆ្នាំ​២០១៥

ក្រុមហ៊ុន​ស៊ូស្សូគី នឹង​បង្ហាញ​ខ្លួនក្នុងការ​ប្រណាំង​ម៉ូតូ​ជីភី​វិញ នៅ​ឆ្នាំ​២០១៥

ក្រុមហ៊ុនស៊ូស្សូគី (Suzuki) នឹងត្រឡប់ទៅចូលរួមការប្រណាំងពានរង្វាន់ម៉ូតូជីភី (MotoGP) វិញ នៅឆ្នាំ២០១៥ បន្ទាប់​ពី​ក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានធ្វើតេស្តសាកល្បងម៉ូតូគំរូរបស់ខ្លួនបានជោគជ័យនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃច័ន្ទ​កន្លងទៅ។

ស៊ូស្សូគី ធ្លាប់បានឈ្នះពានរង្វាន់ពិភពលោកប្រភេទម៉ាស៊ីន ៥០០ស៊េស៊េ (500cc) ចំនួន៣សម័យកាល ក្រោមថ្វីដៃ​កីឡាករអង់គ្លេសបារី ស្សីណេ (Barry Sheene) និងកីឡាករអាមេរិក២រូបទៀត ឃេវីន ស្ស័កវាន់ (Kevin Schwantz) និង ឃិនី រ៉ូបឺត (Kenny Roberts)។

ប៉ុន្តែពួកគេបានដកខ្លួនពីការប្រណាំង កាលពីឆ្នាំ២០១១ ដោយពូកគេនិយាយថា ក្រុមហ៊ុនត្រូវកាត់បន្ថយចំណាយ ព្រោះ​ខ្លាចវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកធ្លាក់ចុះ។ ហើយពួកគេនិយាយក្នុងពេលនោះថា នឹងចូលរួមប្រណាំងវិញនៅ​ឆ្នាំ២០១៤។

[...]
ហ៊ុន សែន៖ គ.បេតិកភណ្ឌ​ពិភពលោក ឲ្យ​សកល​លោក​ផ្តល់​ឋានៈ​ដ៏​សក្តិសម​ដល់​អារ្យធម៌​ខ្មែរ

ហ៊ុន សែន៖ គ.បេតិកភណ្ឌ​ពិភពលោក ឲ្យ​សកល​លោក​ផ្តល់​ឋានៈ​ដ៏​សក្តិសម​ដល់​អារ្យធម៌​ខ្មែរ

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ នៅកម្ពុជា មានសមាជិកចូលរួមចំនួន​ជាងមួយ​ពាន់នាក់ (១៤៦៥នាក់) ដែលមកពីមួយរយម្ភៃប្រាំបី(១២៨)ប្រទេស ជាសមាជិកនៃអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីការការពារ​បេតិភ័ណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ នៃអង្គការយូណេស្កូដែលមានសមាជិក១៩៥ប្រទេស។


ប្រាសាទអង្គរវត្ត ​ត្រូវ​បានចុះបញ្ជីជាបេតិភ័ណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ក្នុងកិច្ចប្រជុំនេះបានផ្តោតយកចិត្តទុកដាក់ ទៅលើរបៀបវារៈសំខាន់ចំនួនបី ទីមួយនិយាយពីអត្ដសញ្ញាណសម្បត្ដិវប្បធម៌ និងធម្មជាតិក្នុងតម្លៃជាសាកល ហើយត្រូវបានស្នើរដោយរដ្ឋជាភាគី ដើម្បីដាក់ឲ្យស្ថិតក្នុងការការពារ​តាមអនុសញ្ញា​ឆ្នាំ១៩៧២ ដោយធ្វើការចុះក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោក។ [...]

ដាក់​ពន្ធនាគារ កីឡាករ​យុវជន​ហូឡង់ ពី​បទ​វាយ​អាជ្ញា​កណ្តាល​ស្លាប់

ដាក់​ពន្ធនាគារ កីឡាករ​យុវជន​ហូឡង់ ពី​បទ​វាយ​អាជ្ញា​កណ្តាល​ស្លាប់

តុលាការនៃប្រទេសហូឡង់ បានសម្រេចផ្តន្ទាទោសកីឡាករវ័យជំទង់ ៦នាក់ និងឪពុករបស់កីឡាករម្នាក់ បានរួមដៃគ្នា វាយអាជ្ញាកណ្តាលខ្សែបន្ទាត់ រហូតដល់ស្លាប់កាលពីថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១២កន្លងទៅ។ ហេតុការណ៏នេះ បានធ្វើឲ្យ​សហព័ន្ធបាល់ទាត់ប្រទេសហូឡង់មានការអាម៉ាសបំផុត និងត្រូវបានគេរាប់បញ្ចូលថា ជាអំពើហិង្សារដ៏កាចសាហាវមួយ ក្នុងវិស័យបាល់ទាត់។


កម្រងផ្កាចូលរួមមរណទុក្ខ របស់បណ្ដាជន នៅទីកន្លែងដែលជនរងគ្រោះត្រូវបានវាយស្លាប់។

អាជ្ញាកណ្តាលខ្សែបន្ទាត់ លោករីឆាដ ណឺវិនហ៊ីស្សិន (Richard Nieuwenhuizen) វ័យ៤១ឆ្នាំ ត្រូវបានកីឡាករបាល់​ទាត់​ព្រួតគ្នាវាយ។ អាជ្ញារូបនេះ ត្រូវបានគេដឹងថា មានដើមកំណើតជាជនជាតិម៉ារ៉ុក ខណៈដែលគាត់​មកធ្វើជាអាជ្ញា​កណ្តាល​ខ្សែ​បន្ទាត់ ការប្រកួតបាល់ទាត់អាយុក្រោម [...]

កីឡាករបាល់ទាត់បារាំង ប្រឈម​នឹង​ការ​កាត់ទោស ពី​បទ​​រួម​ភេទ​ជា​មួយ​អនិតិជន

កីឡាករបាល់ទាត់បារាំង ប្រឈម​នឹង​ការ​កាត់ទោស ពី​បទ​​រួម​ភេទ​ជា​មួយ​អនិតិជន

កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី (Franck Ribery) និងកីឡាករការីម បិនស្ស៊ីម៉ា (Karim Benzema) នឹង​ត្រូវ​ឡើងតុលាការនៅថ្ងៃអង្គារ៏នេះ ក្នុងករណីចំណាយលុយជួលក្មេងស្រីមិនទាន់គ្រប់អាយុ ដើម្បីរួមរ័ក។


កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី និងកីឡាករការីម បិនស្ស៊ីម៉ា។

ខ្សែបម្រើស្លាបក្រុមបាយឺន ម៉ូនិជ (Bayern Munich) រីបឺរី និងខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បិនស្ស៊ីម៉ា ត្រូវបានគេស៊ើបអង្កេតអស់រយះពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីកីឡាករឆ្នើមទាំង២រូបនេះ បានជួលក្មេងស្រី នាងស្ស៊ាហៀ ដេហា (Zahia Dehar) ឲ្យរួមភេទជាមួយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។

រឿងអាស្រូវរបស់កីឡាករទាំង២រូបនេះ បានសាយភាយកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ម្តងហើយ [...]

រ៉ុង ឈុន៖ ហេតុផល​៣​ ដែល​កោះ​ត្រល់​នៅ​តែ​ជា​«របស់»​កម្ពុជា

រ៉ុង ឈុន៖ ហេតុផល​៣​ ដែល​កោះ​ត្រល់​នៅ​តែ​ជា​«របស់»​កម្ពុជា

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃាំ្ល​មើល​កម្ពុជា និងជាប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បញ្ជាក់​ថា ផ្ទុយពីការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើការបកស្រាយក្នុង​រដ្ឋសភា​ជាតិ​ថា​«កោះត្រល់»​បាន​បាត់បង់​តាំង​ពី​មុនឆ្នាំ១៩៦០ និងមិនមែនទើបតែថ្មីនេះ តែតាមពិតទៅ កោះ​របស់​កម្ពុជា​​មួយ​ចំនួន ត្រូវបានបាត់បង់ក្នុងអំឡុងឆ្នាំ១៩៨០ មកដល់ឆ្នាំ២០១០ នេះតែប៉ុណ្ណោះ រួមទាំង​កោះ​ត្រល់​ផង។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះបាន បង្ហាញនូវហេតុផលបីយ៉ាង បញ្ជាក់ភស្តុតាង​ថា​«កោះ​ត្រល់» ពិត​ជាបាត់បង់ក្រោយថ្ងៃរំដោះ៧មករា ពោលក្នុងអំឡុងឆ្នាំ១៩៨០។ ហេតុផលទីមួយលោក​បញ្ជាក់​ថា ក្នុងឯកសារ​មេរៀន​«ភូមិវិទ្យាថ្នាក់ទី៧» បោះពុម្ពឡើងក្នុងឆ្នាំ១៩៨៥ សម័យសាធារណរដ្ឋប្រជាមានិត​កម្ពុជា។ អំឡុងពេលនោះកម្ពុជា​ស្ថិត​ក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយវៀតណាម ក៏បានទទួលស្គាល់​ដែន​កោះ​ត្រល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...