Posts in ‘សម្រាំងជាខេមរភាសា’ Category

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

វ៉ែន រ៉ូនី រង​របួស​ត្រូវ​ត្រឡប់​ទៅ​អង់គ្លេស​វិញ

ខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) នឹងឡើង​យន្តហោះ​ចាកចេញពីទីក្រុងបាងកក ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ នៅថ្ងៃសុក្រនេះ ដោយសារតែគាត់មានរបួស។


កីឡាករខ្សែប្រយុទ្ធ វ៉ែន រ៉ូនី របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Scanpix )

រយះពេលមួយថ្ងៃ បន្ទាប់ពីមកដល់ទីក្រុងបាងកកប្រទេសថៃ ក្លិបម៉ែនញូបានប្រាប់ឲ្យដឹងថារ៉ូនី បានរងរបួស​សរសៃរពួរ​គន្លាក់ជើង នៅកំឡុងពេលហ្វឹកហាត់។

ក្លិបម្ចាស់ជើងឯកព្រីមែលីក (Premier League) បានប្រកាសនៅលើគេហទំព័ររបស់ក្លិបថា៖ «វាជារឿងគួរ​ឲ្យសោកស្តាយ​មួយ ព្រោះគាត់នឹងមិនអាចចូលលេងបាន រហូតដល់រយះពេល១ខែ។»

បញ្ហារបួសនេះ ធ្វើឲ្យរ៉ូនីកាន់តែមានភាពស្ងប់ស្ងាត់បន្ថែមទៀត [...]

សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

ភ្នំពេញ៖ ពុំមានការបញ្ជាក់ច្បាស់ ពីមន្ត្រីរដ្ឋាភិបាលនៅឡើយនោះទេ ទាក់ទិនទៅនិងព័ត៌មានដែលព្រះមហាក្សត្រ បាន​ព្រះរាជទានទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីគេច​ពីការជាប់ពន្ធនាគារ បើទោះបីមានការអះអាងពីប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្ស​សង្គ្រោះជាតិដែលសុំ​មិនបញ្ចេញ​ឈ្មោះបាន អះអាងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខា លើកលែងទោសដល់លោក សម រង្ស៊ី កាលពីយប់ ថ្ងៃទី១១ ខែកក្កដា ក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

អត្ថបទព័ត៌មានក្រោមចំណងជើងថា ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហត្ថលេខាលើកលែងទោសលោក សម រង្ស៊ី ត្រូវបានបង្ហោះឡើង នៅលើគេហទំព័រកោះសន្តិភាព នៅម៉ោងជាង៧ព្រឹក ថ្ងៃទី១២ខែកក្កដានេះ។ ព័ត៌មាននេះ [...]

រំឮក​ព័ត៌មាន​នានា ជុំ​វិញ​«ដំណើរ​វិល​ចូល​កម្ពុជា​វិញ»​របស់ សម រង្សី

រំឮក​ព័ត៌មាន​នានា ជុំ​វិញ​«ដំណើរ​វិល​ចូល​កម្ពុជា​វិញ»​របស់ សម រង្សី

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សភាពការនយោបាយក្នុងស្រុក និងក្រៅស្រុក ហាក់បីដូចជារំជើបជម្ជួលប្លែកពីធម្មតា នៅពេលមានលេចឮព័ត៌មានថា លោកសម រង្សីនឹងវិលត្រឡប់ចូលស្រុកវិញមុនថ្ងៃបោះឆ្នោតខាងមុខ។


លោក សម រង្សី នៅពេលជួបជាមួយបណ្ដាអ្នកគាំទ្ររបស់លោក។ (រូបថត facebook.com/rainsy.sam.5)

ដើម្បីជ្រាបច្បាស់ពីបញ្ហានេះ មនោរម្យព័ងអាំងហ្វូសូមរម្លឹកព្រឹត្តិការណ៍មួយចំនួន ក្នុងរយៈកាលកន្លងមក ទាក់ទងនឹង​ព្រឹត្តិការណ៍នេះដូចតទៅ៖

១-សន្ទស្សន៍នៃការគាំទ្ររបស់ប្រជាពលរដ្ឋ មានភាពខុសប្លែកពីឆ្នាំមុនៗ

ឆ្នាំនេះគេសង្កេតឃើញមានការចូលរួម ពីក្រុមយុវជនយ៉ាងច្រើនកុះករ ដែលជាចំណាប់អារម្មណ៍មួយថ្មី ធ្វើឲ្យលោកសម រង្សី មេដឹកនាំគណបក្សប្រឆាំង កំពុងនិរទេសខ្លួន [...]

លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) ជឿជាក់ថា ក្រុមហង្សក្រហមលីវើភូល (Liverpool) នឹងអាចប្រជែងយកកៅអី​ឆែមពានលីក (Champions League) នៅរដូវកាលក្រោយ ខណៈដែលពេលនេះ គាត់បានឈានជើងចូលក្នុងកីឡាដ្ឋាន​អេនហ្វៀល (Anfield) ដើម្បីជួយបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត។


កីឡាករខ្សែការពារ ខូឡូ តូរ៉េ បង្ហាញអាវរបស់គាត់ នៅពេលចូលមកដល់ក្រុមលីវើភូលដំបូង។ (រូបថត liverpoolfc.com)

កីឡាករវ័យ៣២ឆ្នាំ សញ្ជាតិកូឌឺវ័រ បានមកចូលរួមជាមួយលីវើភូល ក្នុងកិច្ចសន្យា២ឆ្នាំ បន្ទាប់ពីគាត់បញ្ចប់កិច្ចសន្យា​ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។

គាត់បាននិយាយថា៖ «យើងចង់ឈ្នះពានរង្វាន់ ប៉ុន្តែយើងក៏ចង់លេងក្នុងក្របខ័ណ្ឌឆែមពានលីកខ្លាំងណាស់ដែរ។ ក្លិបនេះ ជាក្លិបមួយសម្រាប់ឈ្នះ។ [...]

គ្រូ​បង្វឹក​ម៉ែនស៊ីធី ថា​គាត់​មិន​បារម្មណ៏​ពី​សម្ពាធ​នោះ​ទេ

គ្រូ​បង្វឹក​ម៉ែនស៊ីធី ថា​គាត់​មិន​បារម្មណ៏​ពី​សម្ពាធ​នោះ​ទេ

លោក ម៉ាញូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) បាននិយាយថា គាត់មានអារម្មណ៏ថា គាត់គ្មានសម្ពាធនោះទេ ក្នុង​ការប្រជែងយកឈ្នះពានរង្វាន់ព្រីមែលីក (Premier League) សម្រាប់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នៅរដូវ​កាល​ថ្មី។


លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី គ្រូបង្វឹកសញ្ជាតិឈីលី។ (រូបថត diarioeldia.cl)

ក្រុមមេឃខៀវ ម៉ែនស៊ីធី បានបាត់បង់ដំណែងជើងឯក ទៅក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីរដូវ​កាលមុន បន្ទាប់ពីគ្រងជើងឯកបានតែ១រដូវកាល កាលពីឆ្នាំ២០១២។

ប៉ុន្តែអតីតគ្រូបង្វឹកក្រុមម៉ាឡាកា (Malaga) លោកប៉េឡេហ្គ្រីនី ដែលបានមកជំនួសដំណែងលោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) កាលពីខែមិថុនា បាននិយាយថា គោលដៅរបស់គាត់ គឺធ្វើយ៉ាងណា ឲ្យទទួលបានលទ្ធផលល្អនៅពេលខាងមុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...