សមាគមខ្មែរកម្ពជាក្រោម ប្រតិកម្មតបនឹងក្រសួងការបរទេសកម្ពុជា
«ខ្មែរក្រោម គឺប្រជាពលរដ្ឋវៀតណាម ដូច្នេះស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀយណាម» នេះជាចម្លើយតបរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅកាន់សមាគមខ្មែរកម្ពុជាក្រោម នៅពេលដែលសមាគមនេះ ស្នើសុំអោយជួយអន្តរាគមន៏ ចំពោះការរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាម ទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោម។ ជាចម្លើយតបមួយ ដែលបង្កឲ្យសមាគមមានប្រតិកម្មនៅថ្ងៃនេះ។
អង្គប្រជុំប្រចាំឆ្នាំ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែធ្នូឆ្នាំ២០១២។ (រូបថត kkkhrda.org)
សិទ្ធិមនុស្ស - លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម បានថ្លែងក្នុងសន្និសិទ្ធិកាសែតមួយ ដែលរៀបចំដោយសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឃន៏ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤នេះ ថា [...]