សង្គមស៊ីវិលស្នើអោយគណបក្សជាប់ឆ្នោត បញ្ចូលបេក្ខភាពជាយុវជន
អង្គការសង្គមស៊ីវិលជាតិចំនួន៦ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ ដើម្បីស្នើទៅគណបក្សនយោបាយ ជាពិសេសគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដាក់បេក្ខភាពជាយុវជននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត/ក្រុង នាពេលខាងមុខនេះ។
ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។
ការបោះឆ្នោត - នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ អង្គការសង្គមស៊ីវិលចំនួន៦ ដែលរួមមានអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) សមាគមយុវជនខ្មែរ (KYA) អង្គការយុវជនខ្មែរ និងអភិវឌ្ឍន៍សង្គម (KYSD) មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម [...]