Posts in ‘សម្រាំងជាខេមរភាសា’ Category

ក្រុម​យុវជន​«រាំ»​ដើម្បី​សន្តិភាព

ក្រុម​យុវជន​«រាំ»​ដើម្បី​សន្តិភាព

«ហើយបើការប្រើប្រាស់អំពើហិង្សានៅតែមាន យើងនឹងប្រមូលផ្តុំយុវជន និងរៀបចំសកម្មភាពផ្សេងទៀត ដើម្បី​ឆ្លើយតបទៅនឹងការដោះស្រាយ ដោយធម៌អហិង្សា» នេះជាលើកឡើងរបស់ក្រុមយុវជន ដែលពួកគេនាំគ្នា​ធ្វើ​សកម្មភាពនានា ជាការផ្ញើសារសន្តិភាព ក្នុងទប់ស្កាត់អំពើហិង្សាដែលតែងតែកើតមានឡើង។


ក្រុមយុវជន ដែលជួយជុំគ្នាលេងល្បែងប្រជាប្រិយ។ (រូបថត MONOROOM.infO/ O. Vary)

យុវជន - «សន្តិភាពក្នុងដៃយើងទាំងអស់គ្នា» នេះជាសារដែលក្រុមយុវជន មកពីសាកលវិទ្យល័យនានា​ក្នុង​រាជធានី​ភ្នំពេញ ដែលបាននាំគ្នាធ្វើសកម្មភាពដូចជាការរាំកំសាន្ត និងលេងល្បែងប្រជាប្រិយជាជាដើម កាលពីថ្ងៃទី៦ ខែ​មេសា នៅស្ពាននាគក្បែរវត្តភ្នំ។

លោក ឈាង ឬទ្ធី [...]

យន្ដហោះ​បាត់​ខ្លួន៖ ​ស្ដាប់​​ឮ​​រលក​សញ្ញា ​និង​ឃើញ​វត្ថុ​អណ្ដែត ​ថ្មី​ទៀត

យន្ដហោះ​បាត់​ខ្លួន៖ ​ស្ដាប់​​ឮ​​រលក​សញ្ញា ​និង​ឃើញ​វត្ថុ​អណ្ដែត ​ថ្មី​ទៀត

បន្ទាប់ពីនាវាចិន Haixun 01 បានទទួលរលកសញ្ញា ប្រហាក់ប្រហែលនឹងរលកសញ្ញា របស់ប្រអប់ខ្មៅនៃយន្ដហោះ​ប៊ូអីង ៧៧៧  រលកសញ្ញានេះ ត្រូវបានស្ដាប់លឺជាថ្មីម្ដងទៀត ដោយនាវារុករករបស់ប្រទេសអូស្ត្រាលីម្ដង។ នៅ​មួយ​ថ្ងៃក្រោយ គឺនៅថ្ងៃអាទិត្យទី៦ ខែមេសានេះ យន្ដហោះរបស់កងទ័ពអាកាសនៃប្រទេសចិន ដែលបានទៅចូលរួម​ស្វែង​រកយន្ដហោះបាត់ខ្លួនដែរនោះ បានរកឃើញវត្ថុថ្មីៗជាច្រើន អណ្ដែតលើផ្ទៃសមុទ្រ។


រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)

បាត់យន្ដហោះ - នាវា អូសៀន សៀល (Ocean Shield) របស់ប្រទេសអូស្ត្រាលី ដែលបំពាក់ទៅដោយ​ឧបករណ៍​តាមរកប្រអប់ខ្មៅ របស់អាមេរិក បានចាប់បាននូវរលកសញ្ញាមួយ។ នេះបើតាមការអះអាងរបស់ លោក [...]

យន្ដហោះ​បាត់​ខ្លួន៖  ត្រូវ​រក​ប្រអប់​ខ្មៅ​ឲ្យ​ឃើញ មុន​ពេល​វា​«ស្លាប់»!

យន្ដហោះ​បាត់​ខ្លួន៖ ត្រូវ​រក​ប្រអប់​ខ្មៅ​ឲ្យ​ឃើញ មុន​ពេល​វា​«ស្លាប់»!

ប្រទេសអូស្ត្រាលី បានផ្ដល់អាទិភាព ពីការរុករុកបំណែកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន ដែលធ្វើក្នុងតំបន់ដ៏ទូលាយ មកកាន់តំបន់ ដែលរលកសញ្ញាដែលទើបនឹងចាប់បាន ដោយឧបករណ៍តាមរកប្រអប់ខ្មៅនោះវិញ។ ការផ្ដល់​អាទិភាព​នេះ ត្រូវបានធ្វើជាកំហិត នៅមុនពេលដែលប្រអប់ខ្មៅអាចនឹង«ស្លាប់» ហើយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់​យន្ដហោះ អាចនឹងគ្មានពន្លឺជារៀងរហូត។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - នាវាពីរគ្រឿងរបស់ប្រទេសអូស្ត្រាលី និងអង់គ្លេស ដែលបំពាក់ទៅដោយឧបករណ៍​តាមរកប្រអប់​ខ្មៅ និងយន្ដហោះរបស់កងទ័ពអាកាស របស់ប្រទេសអូស្ត្រាលី ត្រូវបាន​ដាក់ពង្រាយ ដើម្បីបេសកកម្មថ្មីនេះ។ នេះបើ​តាមលោក [...]

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ដំណើររឿងភាគនៃនយោបាយក្នុងប្រទេសកម្ពុជា អាចនឹងមាន«តភាគ»វែងឆ្ងាយតទៅទៀត។ វែងឆ្ងាយ ព្រោះការឆ្លើយឆ្លងសំបុត្រ ឬសេចក្ដីថ្លែងការណ៍ [...]

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...