
ឈុតឆាក និងក្បាច់ផ្ដួលគូប្រកួតធំៗរបស់ មហាមេដ អាលី
កំពូលអ្នកប្រដាល់ ជាប្រវត្តិសាស្ត្រ និងជាម្ចាស់ជើងឯកច្រើនជំនាន់ ផ្នែកប្រដាល់ លោក មហាមេដ អាលី (Mohamed Ali) បានរលត់សង្ខាទៅ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងអាយុ៧៤ឆ្នាំ បន្ទាប់ពីលោកបានប្រយុទ្ធលើសៃវៀនចុងក្រោយ ជាមួយជំងឺ ប៉ាគីនសុន (Parkinson) ដែលមានរយៈពេល៣២ឆ្នាំ មិនមានជ័យជំនះរួចមក។ បុណ្យបញ្ចុះសពលោក គ្រោងនឹងធ្វើនៅថ្ងៃសុក្រខាងមុខ ប៉ុន្តែនៅពេលនេះមនុស្សម្នា នៅគ្រប់ជ្រុងជ្រោយទាំងអស់ នៃពិភពលោក បានយកការវាយប្រដាល់របស់លោក កាលពីពេលលោកមានវ័យពេញកម្លាំងនៅឡើយ យកមករំលឹក និងទស្សនាឡើងវិញ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្រាវជ្រាវពីឈុតឆាកផ្ដួលគូប្រកួត (និងត្រូវគេផ្ដួលវិញ) ដ៏ពិសេសៗទាំងនោះ រួមជាមួយនឹងវីដេអូផង យកមកជម្រាបជូនប្រិយមិត្តដូចខាងក្រោម៖
- ដំបូងគេបំផុតនេះ គឺជាការវាយជាមួយ «Henry Cooper» ដែលជាជើងឯកអ៊ឺរ៉ុប នៅរាជធានី «Londres» ប្រទេសអង់គ្លេស ក្នុងឆ្នាំ ១៩៦៣។ លោក [...]