Posts in ‘សម្រាំងជាខេមរភាសា’ Category

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ (រូបថត wikimedia.org)

សន្តិសុខជាតិ - យោងតាមបទបញ្ជាចេញដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបីចំនុច ក្នុងនោះ៖

១. អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង [...]

មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី ថា​ជន​ជាប់​ចោទ​២៣​នាក់ បាត់​បង់​យុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី ថា​ជន​ជាប់​ចោទ​២៣​នាក់ បាត់​បង់​យុត្តិធម៌

មន្រ្តីអង្គការសង្គមស៊ីវិល និងក្រុមមេធាវីការពារក្ដីឲ្យជនទាំង២៣នាក់ បានថ្លែងរិះគន់ពីភាពមិនប្រក្រតីជាច្រើន ថា​បានកើតឡើង នៅក្នុងសវនាកានៃការសាកសួរ របស់ជនជាប់ចោទទាំង២៣នាក់ ដែលធ្វើឱ្យជនជាប់ចោទទាំងនោះ បាត់បង់នូវភាពយុត្តិធម៌ ពីសំណាក់ការកាត់​សេចក្តី​របស់ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធយុត្តិធម៌ - ក្រោយពីបញ្ចប់សវនាកា នៃការសាកសួរជនជាប់ចោទទាំ២៣នាក់ ដែលនឹងប្រកាសសាលក្រម​នៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ មន្រ្តីសង្គមស៊ីវិល ព្រមទាំងក្រុមមេធាវីការពារក្តី ឱ្យជនជាប់ចោទ​បានកត់​សម្គាល់ថា ភាពយុត្តិធម៌ របស់អ្នកទាំង២៣នាក់ ត្រូវបានបាត់បង់ដោយសារតែចៅក្រម [...]

សម្រាប់​ស្រ្តី៖ ទង្វើ​ទាំង​៥ ជួយ​ឲ្យ​ស្រ្តី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​

សម្រាប់​ស្រ្តី៖ ទង្វើ​ទាំង​៥ ជួយ​ឲ្យ​ស្រ្តី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​

ជីវិត - ខាងក្រោមនេះ គឺជាទង្វើរទាំង៥ ដែលស្រ្តីមានទំនុកចិត្តលើខ្លួនឯងធ្វើ។

១. រស់នៅជាមួយក្តីស្រមៃ
ក្តីស្រមៃរបស់អ្នក នឹងជួយជំរុញអ្នកដោយស្វ័យប្រវត្តិ។ អ្នកប្រហែលជាអាចកម្ចាត់ភាពភ័យខ្លាច ព្រមទាំងជំរុញ​ចលនារបស់អ្នកទៅមុខ ដើម្បីជំរះឧបសគ្គទាំងឡាយដែលកើតមាន។ ចំណុចនេះហើយ ដែលនឹងក្លាយជាទ្រព្យ​សម្បត្តិ​ដ៏ពិសេសសម្រាប់អ្នក បើអ្នកព្យាយាមដើរទៅរក និងចាប់វាមកនោះ។ ក្តីស្រមៃនឹងបង្កើនទំនុកចិត្តដល់អ្នក ធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយគំនិតសុដ្ឋិនិយម។

២. ពួកគេធ្វើរឿងដែលគួរឲ្យកត់សម្គាល់
អ្នកគិតប្រកបដោយភាពអស្ចារ្យមួយចំនួន មានដូចជា សិល្បករឆ្នើម វាគ្មិនឆ្នើម មេធាវីឆ្នើម។ល។ តែងធ្វើអ្វីគ្រប់​យ៉ាងនៅជុំវិញខ្លួនប្រកបដោយទំនុកចិត្ត ប្រកបដោយទង្វើរគួរឲ្យកត់សម្គាល់។ពួកគេមិនត្រឹមតែ [...]

មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់ បង្ហើប​ថា​ត្រូវ​គ្នា​ហើយ តែ​មិន​ទាន់​ដល់​ពេល​ជួប​គ្នា

មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់ បង្ហើប​ថា​ត្រូវ​គ្នា​ហើយ តែ​មិន​ទាន់​ដល់​ពេល​ជួប​គ្នា

មន្រ្តីជាន់ខ្ពស់ម្នាក់មកពីគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា «ខ្យល់»​នយោបាយ​នៅកម្ពុជា បាននឹងកំពុងឈានដល់ចំណុចមួយ ដែលគណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ«កាន់»ដៃគ្នា ចូលសភាជាតិហើយ ដែលវេលានោះនៅមិនឆ្ងាយឡើយ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

នយោបាយ - ការឈានទៅរកភាពត្រូវរ៉ូវគ្នានេះ ត្រូវបានមន្រ្តីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ​រូបនោះ​បានបញ្ជាក់ថា កម្ពុជាមិនអាចធ្វើដំណើរ​យឺតយ៉ាវ [...]

ថៃ៖ អ្នក​ស្និត​នឹង​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវ​របប​យោធា​កោះ​ហៅ

ថៃ៖ អ្នក​ស្និត​នឹង​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវ​របប​យោធា​កោះ​ហៅ

របបដឹកនាំយោធាថ្មីនៅថៃ បានដាក់កំហិតទៅសមាជិកជាច្រើន នៃគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងនិរទេសខ្លួននៅបរទេស ឲ្យមកបង្ហាញខ្លួននៅចំពោះកងទ័ព នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ក្រោយមួយថ្ងៃពីថ្ងៃធ្វើរដ្ឋប្រហារ។


ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)

នយោបាយថៃ - លោក ថាក់ស៊ីន ដែលត្រូវបានផ្ដួលរំលំចេញពីតំណែង ដោយរដ្ឋប្រហារឆ្នាំ២០០៦ ដែរនោះ នៅ​តែជាតួអង្គយ៉ាងសំខាន់ នៅក្នុងការបែងចែកព្រះរាជាណាចក្រនេះជាពីរ បើទោះជាលោកបាននិរទេសខ្លួន ទៅក្រៅ​ប្រទេសនោះក៏ដោយ។ ក្រុមអ្នកតវ៉ាប្រឆាំងលោក ថាក់ស៊ីន ដែលនាំគ្នាចុះមកតាមដងផ្លូវ​តាំងពីរដូវស្លឹកជ្រុះឆ្នាំ​ទៅ​ម៉ិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...