Posts in ‘សម្រាំងជាខេមរភាសា’ Category

សិស្ស​ជាប់​និទ្ទេស A ចាន់ កិត្យាភារ៉ា ចែក​រំលែក​បទ​ពិសោធ ដែល​នាង​ទទួល​បាន​ជោគជ័យ

សិស្ស​ជាប់​និទ្ទេស A ចាន់ កិត្យាភារ៉ា ចែក​រំលែក​បទ​ពិសោធ ដែល​នាង​ទទួល​បាន​ជោគជ័យ

«មានកត្តាច្រើនមែនទែន ដែលនាំឱ្យខ្ញុំទទួលបានជោគជ័យ មកដល់ថ្ងៃនេះ» នេះជាការលើកឡើង​របស់​យុវតី ចាន់ កិត្យាភារ៉ា ជាសិស្សម្នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ ទូទាំងប្រទេសក្នុង​ចំណោមសិស្ស​ទាំង​១១​នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ ក្នុងសម័យប្រលងឆ្នាំ២០១៤នេះ ជាឆ្នាំ​ដែលមានសិស្ស​ធ្លាក់​ច្រើន​ជាង​គេ។ កញ្ញា ចាន់ កិត្យភារ៉ា គឺជាសិស្សមកពីវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កញ្ញា​ទទួល​បាន​ចំណាត់​​លេខ​៥ ក្នុងចំណោមសិស្សពូកែ ដែលមាននិទ្ទេសល្អប្រសើរទាំងអស់។

ក្នុងទឹកមុខរំភើបរីករាយ កិត្យាភារ៉ា បានរៀបរាប់ពីបទពិសោធន៍ ដែលនាំឱ្យខ្លួនកញ្ញាក្លាយជាសិស្សពូកែថា ក្រោយពីភារ៉ា ក្រេបចំណេះពីគ្រូនៅសាលារៀនហើយ នៅពេលមកដល់ផ្ទះវិញ នាងបាន​ចំណាយពេល​២​ទៅ​៤ម៉ោង ដើម្បីរៀនធ្វើលំហាត់ឡើងវិញ នូវមុខវិជ្ជាពិបាកមួយចំនួន ដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យាជាដើម។ លើសពីនេះទៅទៀត ភារ៉ា បានរៀបរាប់ទៀតថា [...]

ឃីម សុខហេង៖ យុវជន​កម្ពុជា​មាន​សក្តានុពល​ខ្ពស់ ដើម្បី​ទី​ផ្សារ​ការងារ ក្នុង​សមាហរណកម្ម​អាស៊ាន

ឃីម សុខហេង៖ យុវជន​កម្ពុជា​មាន​សក្តានុពល​ខ្ពស់ ដើម្បី​ទី​ផ្សារ​ការងារ ក្នុង​សមាហរណកម្ម​អាស៊ាន

ស្របពេលដែលសមាហរណកម្ម អាស៊ាន កាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ យុវជននិងប្រជា​ពលរដ្ឋ​ភាគច្រើន សុទ្ធតែសម្តែងការព្រួយបារម្ភ ខ្លាចត្រូវបានគេដណ្តើមការងារល្អៗ។ ការព្រួយបារម្ភនេះ ខណៈពេលដែលមានមតិភាគច្រើន បានលើកឡើងថា ដោយសារតែប្រព័ន្ធអប់រំនៅកម្ពុជានៅមានកំរិត ការយល់ដឹងរបស់យុវជនខ្សោយ ជាពិសេសនោះគឺភាសា ដែលជាកត្តាធ្វើឱ្យសិស្សនិស្សិតកម្ពុជា ពិបាក​នឹង​ប្រកួតប្រជែងឱកាសការងារល្អ ពីនិស្សិតរបស់ប្រទេស ដែលជាសមាជិកអាស៊ានផ្សេងទៀត។

ឆ្លើយតប និងបញ្ហានៃការលើកឡើងខាងលើនេះ លោកឃីម សុខហេង នាយកនៃវិទ្យាស្ថានសិក្សា​ដើម្បី​ជោគ​ជ័យ បានបញ្ជាក់អះអាងថា និស្សិតកម្ពុជា មានសក្តានុពលខ្ពស់ ដែលអាចប្រកួតប្រជែងបាន ជាមួយ​និស្សិត នៃប្រទេសដែលជាសមាជិកអាស៊ាន។ លោកបន្តថា៖ «ជាឧទាហរណ៍ដែលយើងមើលឃើញ ការ​ប្រជុំ​សន្និសិទយុវជនថ្នាក់ដឹកនាំវ័យក្មេងរបស់អាស៊ាន ឃើញថា កម្ពុជាយើងមានសកម្មភាពជាច្រើន ដែល​យើងឈានមុខគេ។ ជាបទពិសោធន៍ [...]

«នាង​ឯង​គិត​ថា​ខ្លួន​ស្អាត​ឬ? តាម​ពិត នាង​ឯង​គួរ​ទៅ​ព្យួរក សម្លាប់​ខ្លួន​ទៅ!»

«នាង​ឯង​គិត​ថា​ខ្លួន​ស្អាត​ឬ? តាម​ពិត នាង​ឯង​គួរ​ទៅ​ព្យួរក សម្លាប់​ខ្លួន​ទៅ!»

យុវតីជំទង់ ល្វីស្ស៍ (Louise) ដែលទើបនឹងមានអាយុ១៦ឆ្នាំ ត្រូវបានគេរកឃើញបានធ្វើអត្តឃាត ដោយព្យួរក ទៅនឹងទោងយោងក្នុងសួនច្បារ ផ្ទះរបស់នាង។ យុវតីអ្នករស់នៅក្នុងក្រុងប្រូហ្វុងវីល (Profondeville) ភាគ​កណ្ដាលនៃប្រទេសប៊ែលហ្សិករូបនេះ ធ្លាប់បានទទួលការបរាជ័យ នៅក្នុងការសិក្សារបស់នាង។ ​មិត្តភក្ដិ និង​អ្នក​នៅ​ជុំវិញនាងបានឲ្យដឹងថា បញ្ហាដែលនាងមាននៅក្នុងសាលារៀន មិនអាចបណ្ដាល​ឲ្យ​នាង ឈាន​ទៅ​ដល់​ដំណាក់កាលសម្លាប់ខ្លួនដូច្នេះទេ។

ប៉ុន្តែអ្នកដែលជិតដិតនឹងនាងមួយចំនួន បានលើកឡើងភ្លាម ពីមូលហេតុដែលបណ្ដាលឲ្យនាងធ្វើអត្តឃាត ដោយពួកគេបានចង្អុលទៅគេហទំព័រដ៏ល្បីមួយ ឈ្មោះហៅថា ask.fm ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមយុវជនជំទង់ៗ។ បណ្ដាញវិទ្យុនិងទូរទស្សន៍ Sud Info របស់ប្រទេសប៊ែលហ្សិក បានស្រង់យក​សម្ដី​សាក្សីមួយរូប ដែលជាមិត្តភ័ក្ដិរបស់ នាងល្វីស្ស៍មកបញ្ជាក់ ក្រោយពីសាក្សីរូបនោះ បានអានប្រយោគ​របស់ជនលាក់មុខ [...]

ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ដោយ​ប្រើ​បច្ចេក​វិទ្យា 4D (vdo)

ការបង្ហាញម៉ូដជាទូទៅ ត្រូវបានម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដប្រារព្ធធ្វើ ដើម្បីសង្កតធ្ងន់ទៅលើតែសោភ័ណភាព និងគំនិតឆ្នៃប្រឌិត របស់សម្លៀកបំពាក់ ឬបង្ហាញពីអ្វីដែលម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដចង់បានប៉ុណ្ណោះ។ ប៉ុន្តែ​កាលពីយប់ថ្ងៃចន្ទទី៨ ខែកញ្ញានេះ យីហោសម្លៀកបំពាក់ រ៉ាល់ ឡូរ៉ង់ (Ralph Lauren) ដ៏ល្បីឈ្មោះ​របស់​អាមេរិក បានបង្ហាញនូវកម្មវិធីដ៏ប្លែកចម្លែក«អស្ចារ្យ» នូវការបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន នៅកណ្ដាល​ឧទ្យានធំ នៃទីក្រុងញ៉ូយក។ នោះគឺបញ្ចូលបច្ចេកវិទ្យា 4D មកធ្វើជាក្រឡាដើរ និងតុបតែងឆាកឲ្យនារីៗ​បង្ហាញម៉ូដ បង្កើតជាទស្សនីយភាពដ៏គួរឲ្យស្ងប់ស្ងែង។

នារីបង្ហាញម៉ូដដ៏ស្អាតសង្ហា បានស្លៀកសម្លៀកបំពាក់ដែលទើបនឹងត្រូវបានឆ្នៃម៉ូដថ្មី ហើយបានចេញ​មក​ដើរ​ក្នុងឆាក ចេញចូលជាមួយនឹងរូបភាព ដែលត្រូវបានគេបញ្ចាំងឡើងទៅលើផ្ទាំងសំពត់ស។ រូបភាព​ទាំង​នោះ សុទ្ធតែជាទីកន្លែងដ៏សំខាន់ៗ នៅទីក្រុងញ៉ូយក និងតំបន់មួយចំនួនទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...