Posts in ‘សម្រាំងជាខេមរភាសា’ Category

«បញ្ច្រក​ថ្នាំ​ញៀន​រួច​រំលោភ​បូក» ព្រោះ​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម

«បញ្ច្រក​ថ្នាំ​ញៀន​រួច​រំលោភ​បូក» ព្រោះ​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម

ស្គាល់គ្នា​តាម​បណ្ដាញ​សង្គម អាច​មាន​ផល​ល្អ តែ​ក៏​អាច​មាន​គ្រោះ​ភ័យ​ខ្លាំង​ណាស់​ដែរ។ នេះ​ជា​ករណី​មួយ ដែល​បាន​កើត​ឡើង ពី​ការ​ស្គាល់​គ្នា នៅ​លើ​បណ្ដាញ​សង្គម​មួយ​ឈ្មោះ តីនដ័រ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍ថា ស្ត្រី​ជាតិ​ញ៉ូហ្សេឡេន​មួយ​រូប បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អន្ទាក់ នៃ​ក្រុម​ព្រាន​ប្រមាញ់​តាម​បណ្ដាញ​សង្គម នៅ​ពេល​ដែល​នាងធ្វើ​ដំណើរ​មក​ប្រទេស​អូស្ត្រាលី ក្នុង​គោល​បំណង​ការងារ កាល​ពី​ចុង​សប្ដាហ៍​មុន។

នៅយប់ថ្ងៃសៅរ៍ យុវតីវ័យ២៨ឆ្នាំ បានណាត់ជួបជាមួយ​បុរស​ម្នាក់ ដែលនាងបានស្គាល់​ក្នុង​បណ្ដាញ​សង្គម  តាម​រយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​មួយ ដែលគេអាចកំណត់ ពី​កន្លែង​នៃការណាត់ជួបដោយងាយ។ ការមក​ជួបគ្នាដំបូងនោះ នាងបានចាប់ផ្ដើមធ្វើឡើង នៅក្នុង​ភោជនីយដ្ឋាន Kings Cross តែរវាងនាង និងជននោះ​ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកអ្នកទាំងពីរ បានចេញពី​ភោជនីយដ្ឋាន [...]

មុន​នឹង​ស្លាប់ ម្ដាយ​យក​ទារក​អាយុ​៦ខែ ទៅ​លាក់​នៅ​ក្នុង​ចាន​បង្គន់

មុន​នឹង​ស្លាប់ ម្ដាយ​យក​ទារក​អាយុ​៦ខែ ទៅ​លាក់​នៅ​ក្នុង​ចាន​បង្គន់

ប្រទេសអាមេរិក​មិន​សូវ​ចេះ​ខ្វះ​រឿង ដែល​​ធ្វើ​ឲ្យ​អ្នក​ផងមិន​ត្រឹម​តែ​បាន​​សម្ដែង ភាព​ងឿង​ឆ្ងល់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពេល​ខ្លះ បាន​យកដៃរិតទ្រូង សម្ដែង​ការ​អាណិត​អាសូរ រក​ស្មាន​មិន​ត្រូវ​នោះ​ផង​ទៀត។ នេះ​ជា​ករណី​ស្ត្រី​ជា​ម្ដាយ​មួយ​រូប ដែល​បាន​ដឹង​ខ្លួន​ថា ខ្លួន​នឹង​ច្បាស់​ជា​ស្លាប់​នោះ បាន​យក​ទារិកា​តូច​ដ៏​កំសត់​របស់​ខ្លួន យក​ទៅ​លាក់​ទុក​ក្នុង​ចាន​បង្គន់។ នេះ​បើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​ថា របស់​សារព័ត៌មាន ដេល្លីមេល (Daily Mail)។

នាង ចេស៊ីកា អេរ៉េនដាល (Jessica Arrendale) ពលរដ្ឋ​អាមេរិកាំង​អាយុ​៣៣ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​មួយ នៅ​​ជាយ​ក្រុង អាត្លង់តា (Atlanta) ត្រូវ​បាន​បាញ់​សម្លាប់​ចំ​ក្បាល ដោយ​ស្វាមី​របស់​ខ្លួន មុន​នឹង​បុរស​គិត​ខ្លី​រូប​នេះ បាញ់​សម្លាប់​ខ្លួន​ឯង។ ប៉ុន្តែ​នៅ​ពេល​ដែល ចេស៊ីកា បាន​ទទួល​គ្រាប់​កាំភ្លើង​នេះ​ភ្លាម នាង​បាន​ខិតខំ​ប្រមូល​​កម្លាំង​ចុង​ក្រោយ​របស់​នាង [...]

អាយុ​ទើប​តែ​៥ឆ្នាំ តែ​ចេះ​រក​លុយ ដើម្បី​ទិញ​ឡាន​ឲ្យ​ម្ដាយ

អាយុ​ទើប​តែ​៥ឆ្នាំ តែ​ចេះ​រក​លុយ ដើម្បី​ទិញ​ឡាន​ឲ្យ​ម្ដាយ

នៅពេលកុមារបានសម្រេចចិត្ត ទិញរថយន្ដមួយគ្រឿង ឲ្យម្ដាយរបស់ខ្លួននោះ កុមារ កូរី នៀវេស (Cory Nieves) ទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ។ ដោយសារតែធុញទ្រាន់ ក្នុងការជិះរថយន្ដសាលាទាំងត្រជាក់នោះពេក កុមារ កូរី បានដាក់តូបមួយ នៅខាងមុខផ្ទះដែលស្ថិតក្នុងក្រុង ញ៉ូចេស៊ី (New Jersey - ផ្នែកឦសាននៃសហរដ្ឋអាមេរិក) ដើម្បីលក់ភេសជ្ជៈ សូកូឡាក្ដៅ។ ប្រាំឆ្នាំក្រោយមក កុមារតូចរូបនេះ បានក្លាយជាម្ចាស់ហាងមួយឈ្មោះ «Mr. Cory's cookies» ដែលបន្ថែមពីអ្វីដែលកុមារធ្លាប់លក់នោះ បច្ចុប្បន្នកុមារបានបន្ថែម លក់នំប៊ីស្គីប្រចាំហាង រាប់​សិប​ពាន់​ទៀត។

ឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំមកនេះ កុមារតូចល្អិត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ចាប់​អារម្មណ៍​យ៉ាងខ្លាំង។ កុមារយើង ថែមទាំងត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធីដ៏ល្បីមួយរបស់លោកស្រី អេឡេន ឌឺហ្សេណែរ (Ellen DeGeneres) នោះផងទៀត។

កុមារ កូរី បានពន្យល់នៅក្នុងកម្មវិធីនោះថា៖ [...]

ភាពយន្ដ​«ពេល​ត្រូវ​សារភាព» ចេញ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​ខ្លី

ភាពយន្ដ​«ពេល​ត្រូវ​សារភាព» ចេញ​ផ្សាយ​ស្ពត​ពាណិជ្ជកម្ម​ខ្លី

សមិទ្ធិករជាតិបារាំង លោក រ៉េហ្សី វ៉ានីញ៉េ (Régis Wargnier) នឹង​បង្ហាញ​ស្នាដៃ​របស់​លោក នៅ​លើ​ផ្ទាំង​សំពត់​ស នា​ចុង​ឆ្នាំ​នេះ (ចេញ​បញ្ចាំង នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៤) នូវ​ខ្សែ​ភាពយន្ដ​ដ៏​រំជួល​ចិត្ត​មួយ ដែល​ជា​ប្រវត្តិ​រឿង​ដ៏​ខ្លោចផ្សារ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ទស្សវត្តន៍​ឆ្នាំ៧០ ជា​ពិសេស​នៅ​ក្នុង​អំឡុង​នៃ​ការ​ក្ដោប​ក្ដាប់​កាន់​អំណាច របស់​ក្រុម​អាវ​ខ្មៅ​ខ្មែរ​ក្រហម ក្នុង​តំបន់​ស្រុក​ស្រែ​ចំការ ចាប់​ពី​ឆ្នាំ១៩៧១​មក។

ដកស្រង់ និង​កែ​សម្រួល ចេញ​ពី​ប្រលោមលោក របស់​លោក ហ្វ្រង់ស៊័រ ប៊ីហ្សូ (François Bizot) ដែល​បាន​សរសេរ​ពី​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​លោក​នោះ ភាពយន្ដ​រឿង «ពេល​ត្រូវ​សារភាព ឬ Le Temps des aveux» បាន​ថត​ឡើង​វិញ ពី​ជីវិត​ដ៏​រន្ធត់​ស្លុត​ឱរ៉ា របស់​ជនជាតិ​បារាំង​មួយ​រូប ដែល​នៅ​សល់​ចុង​ក្រោយ ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​នា​សម័យ​នោះ [...]

ចូល​ពេទ្យ​ជា​បន្ទាន់ ព្រោះ​លិង្គ​ឡើង​រឹង​យូរ​ជាង​១៧ម៉ោង

ចូល​ពេទ្យ​ជា​បន្ទាន់ ព្រោះ​លិង្គ​ឡើង​រឹង​យូរ​ជាង​១៧ម៉ោង

យុវជន ចាកសុន ហ្គាណេត (Jason Garnett) បុគ្គលិក​សណ្ឋាាគារ​មួយ​រូប បាន​ភ្ញាក់​ឡើង​ពី​ដំណេក ដូច​ជា​ពេល​ព្រឹក​មុនៗ​កន្លង​មក​ដែរ គ្រាន់​តែ​មាន​អារម្មណ៍​ថា អា​ប្អូន​តូច​របស់​ខ្លួន ដូច​ជា​នៅ​តែ​តម្រង់​ជួ​ប្រកាន់​ភាព​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ប៉ុន្តែ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​យុវជន​យើង​បាន​ស្លៀកពាក់​ចេញ​ទៅ​ធ្វើការ និង​ត្រឡប់​មក​វិញ​ងូត​ទឹក ហើយ​ចេញ​ទៅ​រត់ នៅ​ខាង​ក្រៅ​នោះ​ទៀត។ តែ​ចំណុច​ដែល​ធ្វើ​ឲ្យ​យុវជន ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្លែកៗ​នោះ គឺ​លិង្គ​របស់​ខ្លួន នៅ​តែ​រឹង​កំព្រឹស​នៅ​ឡើយ តាំង​ពី​ជាង​៨ម៉ោង​មក​ហើយ។

បែបនេះ គឺមានបញ្ហា!

យុវជនចាំបាច់ត្រូវចូល​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​ករណី​ខុសប្រក្រតី​មួយ បណ្ដាល​មក​ពី​ការគាំង​សាច់​ដុំ​​លិង្គ ឬ​គាំង​សរសៃ​ឈាម នៅ​លើ​អវៈយវៈ​ភេទ​បុរស។ ករណី​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...