រ៉ូស្ស៊ី និងអៀរ៉ង់ អាចជា«គូកន» នៃឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរី
«របបដឹកនាំ របស់លោក បាឆារ អាល់-អាសាធ (Bachar Al-Assad - ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន) បានធ្វើជាបន្តបន្ទាប់ នូវជម្រើសដើម្បីកំទេច តាមផ្លូវយោធា ខណៈពេលដែលគ្រប់គ្នា បានដឹងរួចហើយថា នឹងមិនមានដំណោះស្រាយណាផ្សេង ក្រៅដំណោះស្រាយតាមផ្លូវនយោបាយនោះ» នេះជាការថ្លែងឡើង របស់រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ម៉ាក អារ៉ូលត៍ (Jean-Marc Ayrault) នៅចំពោះកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ នៅទីក្រុងញ៉ូយក ដើម្បីពិភាក្សាពីស្ថានភាព នៅក្រុង អាឡិប (Alep - ភាគពាយ័ព្យ នៃប្រទេសស៊ីរី)។
ទីក្រុង អាឡិប ដែលត្រូវបានក្រុមប្រឆាំង របស់របបលោក អាល-អាសាធ ដណ្ដើមកាន់កាប់បាន តាំងពីថ្ងៃដំបូងនៃវបត្តិនៅស៊ីរីនោះ កំពុងរងនូវការទម្លាក់គ្រាប់បែកយ៉ាងរង្គាល តាំងពីប៉ុន្មានថ្ងៃមកហើយ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី បានបរិហារប្រទេសរ៉ូស្ស៊ី [...]