Posts in ‘សម្រាំងជាខេមរភាសា’ Category

ប្រធាន​​ផ្សារ​​ដើម​​គរ​បញ្ជា​​សន្តិសុខ​ឲ្យ​​វាយ​​កម្មករ​ ព្រោះ​ជិះ​ម៉ូតូ​ប៉ះ​ខ្លួន

ប្រធាន​​ផ្សារ​​ដើម​​គរ​បញ្ជា​​សន្តិសុខ​ឲ្យ​​វាយ​​កម្មករ​ ព្រោះ​ជិះ​ម៉ូតូ​ប៉ះ​ខ្លួន

កម្មករ​ស៊ី​ឈ្នួល​អូស​រទេះ​បន្លែ នៅ​ផ្សារ​ដើម​គរ​ត្រូវ​បាន​កង​សន្តិសុខ របស់​ប្រធាន​​ផ្សារ​​ដើម​​គ​ លោក សេង សារ៉ង វាយ​ជា​ច្រើន​ដៃ បន្ទាប់​ពី​កម្មករ​​រង​គ្រោះ​ទាំង​​ពីរ បាន​ជិះ​ម៉ូតូ​រអិល​ទៅ​ប៉ះ​ជើង​ប្រធាន​ផ្សារ​ដើម​គ​រូប​នេះ ហើយ​បាន​បណ្តាល​រហែក​​ខោ​លោក​​បន្តិច។ ប៉ុន្តែ វា​ជា​ការ​ដាច់​រហែក​ខោ​ ដែល​បាន​បញ្ឆេះ​កំហឹង​របស់​លោក​ប្រធាន​ផ្សារ​ឲ្យ​ឆេះ​ឈួល​ឡើង រហូត​បាន​បញ្ជា​ឲ្យ​កង​សន្តិសុខ​ផ្សារ​ចំនួន ៥នាក់ ទៅ​វាយ​កម្មករ​យ៉ាង​ចាស់​ដៃ បើ​ទោះ​ជា​ជន​រង​គ្រោះ បាន​លើក​ដៃ​សំពះ​សុំ​ទោស​លោក​ហើយ​ក៍​ដោយ។

បុរស​ទាំង​ពីរ ដែល​ត្រូវ​បាន​សន្តិសុខ​ផ្សារ​វាយ​នេះ មា​នម្នាក់​ឈ្មោះ ថេត របួស​នៅ​ត្រង់​ពោះ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ោង ត្រូវ​ចំ​មុខ។ ហេតុការណ៍​វាយ​តប់ ត្រូវ​បាន​អាជីករ​លក់ដូរ និងអ្​នករត់​ម៉ូតូ​ឌុប​នៅ​កន្លែង​កើត​ហេតុ​បាន​ជួយ​ស្រែក និង​ចាប់​ឃាត់ [...]

ព្រាប កុល៖  រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

ព្រាប កុល៖ រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

រដ្ឋសភា​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​កម្ពុជា តែ​ហាក់​ដូច​ជា​គ្មាន​ជំហរ​ច្បាស់​លាស់ ទាំង​ក្រប​ខណ្ឌ​ច្បាប់ និង​នីតិវិធី​គ្រប់​គ្រង ក្នុង​ការ​បង្ហាញ​ដល់​សាធារណៈ​ជន​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា នៅ​ក្នុង​វេទិការ​តុ​មូល ដែល​រៀបចំ​ដោយ​អង្គការ​ខុមហ្វ្រែល នៅ​ភោជនីយដ្ឋាន​ខ្មែរ​សូរិន្ទ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មករា​នេះ។

លោក​បាន​ពន្យល់​ថា៖ «អ្នក​នយោបាយ បង្កើត​បាន​ជា​ព្យុះ ហើយ​បក់​ទៅ​ផ្នែក​ណា​មួយ។ ឯ​រដ្ឋសភា​ក៏ ​“រេ” ទៅ​តាម​នោះ​ដែរ។ (…) ករណី​នេះ បើ​បន្ត​កើត​មាន​ត​ទៅ​ទៀត​នោះ មិន​ស័ក្កិ​សម ជា​ស្ថាប័ន​ច្បាប់​កំពូល​​របស់​កម្ពុជា​ទេ ព្រោះ​តែ​គ្មាន​ច្បាប់ និង​នីតិវិធី​ច្បាស់​លាស់ ដើម្បី​គ្រប់​គ្រង​ខ្លួន​ឯង​នោះ។»

លោក ព្រាប កុល បានបន្តថា ករណីនេះលោកនឹងបន្តតាមដានជាបន្តទៀត ដើម្បីបានដឹងថា [...]

បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៤​ថ្មី៖ ចំណុច​ទាំង​ប្រាំ ដែល​អ្នក​មិន​ដឹង​ (vdo)

បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៤​ថ្មី៖ ចំណុច​ទាំង​ប្រាំ ដែល​អ្នក​មិន​ដឹង​ (vdo)

បររកញ្ញា​មក​ពី​ប្រទេស​កូឡំប៊ី កញ្ញា ប៉ូលីណា វេហ្គា (Paulina Vega) ក្នុង​វ័យ​២២​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​ជា​បវរ​កញ្ញា ចក្រវាឡ​ឆ្នាំ​២០១៤ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មករា ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្នុង​ក្រុង ដ័រ៉ាល (Doral ស្ថិត​នៅ​ជាយ​ក្រុង មីអាមី) រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក។ ជ្រើស​ចេញ​ពី​បេក្ខនារី​៨៧នាក់​ផ្សេង​ទៀត នាង វេហ្គា បាន​ចូល​មក​ជំនួស​តំណែង ពី​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​ទៅ​ម៉ិញ ដែល​បាន​​ជាប់​ទៅ​លើបវរ​កញ្ញា មក​ពី​ប្រទេស​វ៉េណេហ្សុអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler)។

ខាង​ក្រោម​នេះ ជា​ចំណុច​ទាំង​ប្រាំ ដែល​លោក​អ្នក​មិន​បាន​ដឹង (ឬ​ក៏​ដឹង​ហើយ តែ​អាន​ឲ្យ​ដឹង​ម្ដង​ទៀត) ពី​បវរ​កញ្ញា​ឆ្នាំ​២០១៤​ដ៏​ប្រិម​ប្រិយ​ម្នាក់​នេះ៖

១) នាង ប៉ូលីណា វេហ្គា មាន​ជីដូន​ជីតា​ជា​មនុស្ស​«ល្បី»

នាងប្រាកដជាមានមោទនភាពណាស់ ដោយបានកើតមកនៅក្នុងត្រកូល [...]

ករណី​បាត់​ទ្រព្យ​​ច្រើន​ម៉ឺន​ដុល្លា របស់​មន្រ្តី​ផ្កាយ​បី មាន​ភាព​មិន​ប្រក្រតី?

ករណី​បាត់​ទ្រព្យ​​ច្រើន​ម៉ឺន​ដុល្លា របស់​មន្រ្តី​ផ្កាយ​បី មាន​ភាព​មិន​ប្រក្រតី?

បុគ្គលិក​ពីរ​នាក់ ដែល​បម្រើ​ការងារ​នៅ​សណ្ឋាគារ សូហ្វីតែល និង​ដែល​ត្រូវ​បាន​លោក សៀក សុជាតិ ឧត្តម​សេនីយ៍ឯក (ផ្កាយ៣) ប្តឹង​ពី​បទ​លួច​គ្រឿង​អលង្ការ​របស់​លោក​នោះ ត្រូវ​បាន​លោក ម៉ុង មុនីសោភា ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៥ កន្លង​មក ក្រោយ​ពី​ចៅក្រម​រូប​នេះ បាន​ពិនិត្យ​មើល​កាមេរ៉ា​សុវត្តិភាព​ថា អ្នក​ទាំង​ពីរ​គ្មាន​កំហុស។

លោក ងិន កុសល មន្រ្តី​សហជីព​សហព័ន្ធ​ផ្នែក​ទេសចរណ៍ ដែល​បាន​ឃ្លាំ​មើល​សវនាការ​កាត់​ក្តី​បុគ្គលិក​ទាំង​ពីរ​នេះ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ឱ្យ​ដឹង​ថា ភស្តុតាង​ជាក់​ស្តែង ដែល​ចោទ​ទៅ​លើ​អ្នក​ទាំង​ពីរ មិន​មាន​ទាល់​តែ​សោះ ព្រោះ​ថា​កាមេរ៉ា​ដែល​យក​មក​បង្ហាញ​នោះ មិន​បាន​បង្ហាញ​ថា អ្នក​ទាំងពីរ​លួច​របស់​នោះ​ទេ។

លោកបានរៀបរាប់បន្តថា៖ [...]

ចោរ​ឆក់​ធ្វើ​សកម្ម​ភាព សូម្បី​តែ​ជន​រង​គ្រោះ​មាន​របស់​របរ​តិច​តួច...

ចោរ​ឆក់​ធ្វើ​សកម្ម​ភាព សូម្បី​តែ​ជន​រង​គ្រោះ​មាន​របស់​របរ​តិច​តួច...

រឿង​ចោរ​ឆក់ ចោរ​លួច ឬ​ចោរ​ប្លន់ មិន​សូវ​ជា​ខ្វះ​ចំណង​ជើង​ដាក់​ឲ្យ​ទេ ហើយ​ក៏​មិន​ពិបាក​ទៅ​ស្វែង​រក​សាច់​រឿង ពី​ស្រុក​«នរក»​ណា​ដែរ ព្រោះ​វា​នៅ​តែ​ក្បែរ​ៗ​ច្រមុះ​នេះ​ឯង។ នារី​ម្នាក់​កំពុង​បើក​បរ​ម៉ូតូ​នៅ​តាម​ផ្លូវ ស្រាប់​តែ​ភ្ញាក់​ខ្លួន​ព្រើត នឹង​ចោរ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់ បាន​ឆក់​កាបូប​នាង​ពី​ក្រោយ បណ្តាល​ឲ្យ​នាង​ដួល​ម៉ូតូ រហូត​រង​របួស​ជើង​ខាង​ឆ្វេង និង​បាត់​បង់​សម្ភារៈ​មួយ​ចំនួន នៅ​ក្នុង​កាបូប​របស់​នាង។

នារី​រង​គ្រោះ​ឈ្មោះ ចរិយា ធ្វើការ​នៅ​ក្រុមហ៊ុន ឆាយហេង នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​ថា នា​វេលា​ម៉ោង​៥រសៀល​​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មករា​នេះ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ចេញ​ពី​ធ្វើការ នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩ នៅ​ក្នុង​សង្កាត់​បឹង​កក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ហើយ​នៅ​ពេល​មក​ដល់​ផ្លូវ​ស្ងាត់ នៅ​ក្បែរ​សាលា​បឋម​សិក្សា​ទួល​គោក​នេះ ស្រាប់​តែ​គ្រោះ​ថ្នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...