Posts in ‘សម្រាំងជាខេមរភាសា’ Category

គូស្នេហ៍​ជិត​ចូល​រោង​ការ​របស់ សុភ័ណ្ឌ ឡារី ជា​អ្នក​ស្នេហា​សង្គម​ដូច​គ្នា

គូស្នេហ៍​ជិត​ចូល​រោង​ការ​របស់ សុភ័ណ្ឌ ឡារី ជា​អ្នក​ស្នេហា​សង្គម​ដូច​គ្នា

កាល​ពី​ពេល​ថ្មីៗ​នេះ តារា​សម្តែង​ដ៏​ស្រស់​សង្ហា​រាង​ខ្ពស់​ស្រលះ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ លោក សុភ័ណ្ឌ ឡារី បាន​បង្ហោះ​រូប​ថត​ជា​ច្រើន​សន្លឹក នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក បង្ហាញ​ពី​កាយ​វិការ​ផ្អែម​ល្ហែម ឱប​ថើប​គ្នា​យ៉ាង​ល្អូក​ល្អឺន ជា​មួយ​គូ​ស្នេហ៍ នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ​ត្រល់។ រូបថត​នៃ​ភាព​ផ្អែម​ល្អែម​ជា​មួយ​ស្រី​ស្អាត​ម្នាក់​នេះ ត្រូវ​បាន​លោក សុភ័ណ្ឌ ឡារី រំលេច​មក​ជា​មួយ​នូវ​សារ​ពិសេស ដែល​ធ្វើ​ឲ្យ​គេ​ឯង​ដឹង​ថា លោក​និង​នាង​ជិត​ចូល​រោង​ការ​ជា​មួយ​គ្នាហើយ។

លោក សុភ័ណ្ឌ ឡារី បាន​សរសេរ​ថា៖ «រូប​ថត​ទាំង​អស់ ដែល​ថត​នៅ​កោះ​ត្រល់ ខ្ញុំ​ថត​ទុក​សំរាប់​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួក​ខ្ញុំ ខ្ញុំ​សូម​គោរព​អញ្ជើញ​ពុក​ម៉ែ​បង​ប្អូន ក្នុង​និង​ក្រៅ​ប្រទេស យុវជន យុវតី អ្នក​ស្នេហា​ជាតិ​ចូល​រួម​ឲ្យ​ច្រើន​កុះ​ករ​ទាំង​អស់​គ្នា សូម​អរគុណ!!!!»។ [...]

លក់​អស់​ស្រែ​ចំការ ដើម្បី​យក​លុយ​មក​បង់​ឲ្យ​​សាលា​​បោក​​ប្រាស់?

លក់​អស់​ស្រែ​ចំការ ដើម្បី​យក​លុយ​មក​បង់​ឲ្យ​​សាលា​​បោក​​ប្រាស់?

បន្ទាប់​ពី​រក​អន្តរាគមន៍ ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល មិន​បាន​លទ្ធផល​រួច​មក  នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា​នេះ ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ ប្រមាណ​ជា​៦០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដ៏​ចម្រូង​ចម្រាស​របស់​ពួក​គេ។ រឿង​ដែល​ដោះ​ស្រាយ​មិន​ចេះ​ចប់ និង​ធ្វើ​ឲ្យ​ដំណើរ​ការ​តវ៉ា ឡើង​មក​ដល់​រដ្ឋសភា​នោះ ត្រូវបា​ន​ពួក​គេ​លើក​មក​បរិហា​ថា នោះ​ដោយ​សារ​តែ​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ បាន​បោក​ប្រាស់​ពួក​គេ​យ៉ាង​​ចាស់ដៃ។

តំណាងនិស្សិតផ្នែកគិលានុប្បដ្ឋាកម្នាក់ យុវជន ថន រដ្ឋា បានរៀបរាប់ថា ពួកគេសុទ្ធតែជានិស្សិតក្រីក្រ គ្រួសារ​របស់​ពួកគេបានលក់គោលក់ក្របី និងមួយចំនួនទៀតយកទ្រព្យសម្បត្តិទៅបញ្ចាំធនាគារ ដើម្បី​យក​លុយ​មក​បង់​ឱ្យ​សាលា ឱ្យកូនបានរៀន [...]

ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ស្ត្រី​​សុដន់​​«​​យក្ស» ប្រចាំ​​ឆ្នាំ​​២០១៥ (vdo&pic)

ក្នុង​ជីវិត មនុស្ស​ត្រូវ​ការ​ក្ដី​សុបិន្ដ​ខុសៗ​គ្នា។ តែ​ក្ដី​សុបិន្ដ​របស់​នាង ម៉េរ៉ា ហៀល ដែល​គេ​ស្គាល់​ឈ្មោះ​ក្រៅ​របស់​នាង បេសាញ (Beshine) ជាតិ​អាល្លឺម៉ង់ មាន​លក្ខណៈ​ពិសេស និង​បង្ក​ឲ្យ​អ្នក​ផង​ជ្រួល​ជ្រើម​ជាង​គេ។ នោះ ក៏​ព្រោះ​តែ​សុដន់​របស់​នាង មាន​ទំហំ​ដ៏​ធំ​មហិមា​ជាងគេ​ក្នុង​ពិភពលោក។

ជា​ការ​ពិត​ហើយ សុដន់​ទាំង​គូរ មិន​មែន​ជា​សុដន់​តាម​ធម្មជាតិ​នោះ​ទេ។ តែ​វា​មាន​ទងន់ ១៨​គីឡូក្រាម (មួយ​ចំហៀង​៩​គីឡូ​ក្រាម) ហើយ​តម្រូវ​ឲ្យ​មាន​អាវ​ទ្រនាប់​ទំហំ​ដល់​ទៅ ១៣៥L ខ្នាត​អាវ​អាមេរិកាំង ឬ​៨៥Z ខ្នាត​អាវ​នៅ​ស្រុក​ខ្មែរ​យើង។ ក្នុង​សុដន់​ទាំង​ពីរ មាន​ផ្ទុក​សារជាតិ​រាវ​ប្រមាណ​ជា១០​លីត្រ ដើម្បី​បង្ក​ឲ្យ​មាន​ទំហំ​រហូត​ដល់​ប៉ុណ្ណេះ។

មិនមែនតែសៀវភៅឯកត្តកម្មពិភពលោកទេ ដែលបានទទួលស្គាល់រូបនាង តែនៅតាមបណ្ដាញសង្គមវិញ ក៏នាងមានឈ្មោះល្បីរួចជាស្រេចដែរ។ គ្រាន់តែនៅលើទំព័រទ្វីសធើរ [...]

តោ​​ចង់​​ស៊ី​​កុមារ... ទាស់​​តែ​​មាន​​កញ្ចក់ (vdo)

ទុក​ចិត្ត​មិន​បាន​ទេ ទោះ​ជា​សត្វ​តោ​ញ៉ី​ចាស់ ចង់​លេង​ជា​មួយ​កុមារ​ក៏​ដោយ... មិន​អញ្ចឹង​ឬ? ផ្ទុយ​ទៅ​វិញ ក្រុម​គ្រួសារ​របស់​កុមារ បាន​ទុក​ចិត្ត​កញ្ចក់​របស់​សួន​សត្វ ដែល​ដាក់​ឃាំង​សត្វ​សាហាវ​នេះ ឲ្យ​ដាច់​ស្រឡះ​ពី​បណ្ដា​ជន​អ្នក​ចូល​ទៅ​ទស្សនា ហើយ​ពួក​គេ​មិន​ត្រឹម​តែ​មិន​ភ័យ​ទេ តែ​បាន​និយាយ​នូវ​ពាក្យ​ល្អៗ បង្ហាញ​នូវ​ការ​ស្រឡា​ញ់សត្វ​តិរច្ឆាន​ទាំង​នេះ​ថែម​ទៀត។

«អូ គួរ​ឲ្យ​ស្រឡាញ់​អ្វី​ម្លេះ​ទេ... មើល​ណ្ន៎ វា​ចង់​លេង​ជា​មួយ​កូន​មនុស្ស...» នេះ​ជា​ការ​ផ្ទុះ​សំដី​ឡើង​របស់​ក្រុម​គ្រួសារ​កុមារ ដែល​ស្ថិត​នៅ​ពី​ខាង​ក្រោយ​កុមារ។

ជំនឿចិត្ត​របស់​ក្រុម​គ្រួសារ កើត​មាន​ខ្លាំង​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​សោះនេះ ព្រោះ​កញ្ចក់​បាំង​​នៅ​ក្នុង​​សួន​សត្វ អែល ប៉ាសូ (El Paso) ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក​មួយ​នេះ មាន​កម្រាស់​ក្រាស​ខ្លាំង និង​អាច​​ទប់​ទល់​បាន​នូវ​កម្លាំង​ច្រាន [...]

ផ្សារដើមគ៖ ដេញ​​អាជីវករ​ចេញ យក​កន្លែង​ជួល​ផ្ញើរ​ម៉ូតូ នៅ​ទី​បំផុត!

ផ្សារដើមគ៖ ដេញ​​អាជីវករ​ចេញ យក​កន្លែង​ជួល​ផ្ញើរ​ម៉ូតូ នៅ​ទី​បំផុត!

បន្ទាប់​ពី​បាន​ដេញ​ស្ត្រី​វ័យ​ចំណាស់​លក់​បន្លែ ចេញ​ពី​ទី​តាំង​ខាង​មុខ​ទី​ស្នាក់​ការ​ផ្សារ​ដើម​គ កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​មក ប្រធាន​ផ្សារ​ដើម​គ បាន​សន្យា​នៅ​ពេល​នោះ​ថា នឹង​យក​កន្លែង​នេះ ដើម្បី​​រៀបចំ​សណ្តាប់​ធ្នាប់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​មិន​ដូច​អ្វី​ដែល​លោក​បាន​និយាយ​នោះ​ទេ ព្រោះ​រំលង​បាន​ប្រមាណ​ជា​២ខែ ទី​តាំង​នេះ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ផ្ញើរ​ម៉ូតូ​កង់ ឬ​រថយន្ដ​របស់​​ឯកជន​មួយ ដែល​មាន​តម្លៃ​លើស ពី​សៀវភៅ​បន្ទុក​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់។ ការ​ផ្ញើរ​ម៉ូតូ​នេះ ត្រូវ​បាន​យក​តម្លៃ ក្នុង​ម៉ូតូ​មួយ​គ្រឿង​ពី​១០០០​រៀល ទៅ​២០០០​រៀល ខណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រកាស​ឲ្យ​ប្រើប្រាស់​តម្លៃ ត្រឹម​តែ​ពី​៣០០​រៀល ទៅ​៥០០​រៀល ក្នុង​ម៉ូតូ​មួយ​គ្រឿង។

» សូម​អាន​អត្ថបទ​ដែល​ទាក់ទង​ឡើង​វិញ ដោយ​



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...