អ្នកបើករថយន្តក្រុងសាធារណៈ ធ្វើកូដកម្មមិនធ្វើការ ដើម្បីសុំដំឡើងប្រាក់ខែ
អ្នកដំណើរ ដែលធ្លាប់តែរងចាំជិះរថយន្តក្រុងសាធារណៈ ជារៀងរាល់ថ្ងៃនៅព្រឹកនេះ បានខកខានដំណើរ ព្រោះគ្មានរថយន្តក្រុងមកប្រមូលពួកគាត់ ដូចសព្វមួយដងនោះទេ បន្ទាប់ពីតៃកុងឡានទាំងនោះ បាននាំគ្នាទៅធ្វើកូដកម្មទាមទារដំឡើងប្រាក់បៀវត្សន៍ចាប់ពី ២៨០ ដុល្លា ទៅ៣០០ដុល្លាវិញ នៅស្ថានីយ៍ចំណតរថយន្ត របស់រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជិតផ្សារាត្រី។
យ៉ាងណាក៏ដោយ ក៏ខាងរដ្ឋាករស្វ័យ័តមិនបានទុកឲ្យប្រជាពលរដ្ឋ ដែលជាអ្នកដំណើរ ខកខានដំណើរគ្រប់ជើងរបស់ពួកគាត់ដែរ។ រដ្ឋាករបានបញ្ជូន បុគ្គលិកដែលកំពុងបើកបរសាកល្បង ទៅបើករថយន្តជំនួសជាបណ្តោះអាសន្នសិន។
ជុំវិញការធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនសាធារណៈ លោក ទៀង គឹមសាន ជាតៃកុងបើកបរមួយរូប តាំងពីជាង ៥ ខែកន្លងមកហើយ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា [...]