Posts in ‘សម្រាំងជាខេមរភាសា’ Category

ឆេះ​សក់​កូន​ក្រមុំ នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍ (vdo)

ឆេះ​សក់​កូន​ក្រមុំ នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍ (vdo)

ឲ្យតែមានពិធី រៀបអាពាហ៍ពិពាហ៍គូរស្នេហ៍ថ្មី គេតែងឃើញមានពិធីកាន់នំអាពាហ៍ពិពាហ៍ ឬ ផ្លែឈើជាដើម កម្មវិធី​ទាំង​នោះ ត្រូវបានលំអគូរស្វាមី ដោយការបាញ់កាំជ្រួចតូចៗ និងបាញ់ស្ព្រាយជាដើម។ ម្យ៉ាងទៀត នៅមុនពេលប្រារព្ធ​ពិធី​ទាំង​នោះ ពិធីករ ឬអ្នកចាត់ចែងកម្មវិធី តែងតែប្រាប់ទៅដល់អ្នក ដែលចូលរួមអបអរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ខ្លាចធ្វើឲ្យប៉ះពាល់ ដល់គូរស្នេហ៍រៀបការថ្មី។

មិនទាន់ប្រាប់ចប់ផង រឿងដែលមិនគួរកើត បានកើតគូរស្វាមីភរិយាថ្មោងថ្មីមួយគូនេះ។ នេះជាការផ្សាយឲ្យដឹង របស់​ទំព័រ​ហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះខ្លួនឯង ថាជា​ទូរទស្សន៍«ហង្សមាស» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។ រឿង​ដ៏អាក្រក់នោះ គឺភ្លើងបានឆេះសក់កូនក្រមុំ នៅ​ខណៈ​ពេល​បួងសួង មុនការកាត់នុំ ក្រោមការភ័យរន្ធត់ របស់ញាតិមិត្ត​ជា​ច្រើនកុះករ។

ជាសំណាងល្អ ដែលកូនកំលោះ បានធ្វើតួនាទី ជាស្វាមីដ៏គំរូមួយ នៅក្នុងថ្ងៃដំបូង នៃជីវិតស្វាមីភរិយានេះ។ [...]

តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

នៅក្នុងនីតិវិធីរបស់ខ្លួន តុលាការសាលាដំបូងរាជធានី បានហៅលោក ថោង សារ៉ាត់ មកសាកសួរជាថ្មីទៀត កាលពី​រសៀល​​ថ្ងៃទី២៣ ខែមេសា នេះ តែនៅមិនទាន់ មានការកំណត់ជាក់លាក់ អ្វីឡើយ។ នេះជាការបញ្ជាក់អះអាង ដោយមិន​មាន​ភាព​លំអិតជាងនេះ របស់លោកមេធាវី ការពារក្ដីឲ្យលោក ថោង សារ៉ាត់។

លោកមេធាវី គា អ៊ាវ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានមេធាវីដៃគូ ចំនួនពីររូបផ្សេងទៀត ក្នុង​ការ​ការពាររឿងក្តីនេះ។ ដូច្នេះលោកនៅមានកិច្ចប្រជុំបន្ទាប់ទៀត មុននឹងឡើងសវនានានោះ នៅឡើយ។ ចំណែកលោក​មេធាវី លឹម វណ្ណា និងលោក ស៊ី សត្យា ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់បន្ថែមបានឡើយ ដោយលោកបានថ្លែងថា កំពុង​ជាប់ប្រជុំ ហើយអាចសារសួរ ក្រោយបញ្ចប់សវនាការ នារសៀលថ្ងៃទី២៣ ខែមេសានេះ។

បើតាមការចេញផ្សាយ របស់គេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញថា លោកថោង សារ៉ាត់ មាន​ជាប់​ពាក់ព័ន្ធ ក្នុងការផ្តើមគំនិតឃាតកម្ម គិតទុកជាមុន លើលោក [...]

រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

រក​ឃើញ​គោ​ដែល​បាត់​ហើយ តែ​សល់​តែ​សាច់​ខ្លះ និង​ឆ្អឹង​ពោះ

សកម្មភាពលួចគោនេះ បានកើតឡើងជាថ្មីទៀត កាលពីវេលាម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅ​ចំណុចទួល ពេជ្រសង្វារ ភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានបណ្តាលឲ្យសត្វគោ ចំនួនបីក្បាល បាន​ស្លាប់ ដោយជនមិនស្គាល់មុខ បានលួចយកទៅកាប់ នៅឆ្ងាយពីផ្ទះម្ចាស់គោ។ គោដែលបានស្លាប់យ៉ាង​អាណោច​អធម​នេះ មានម្ចាស់ពីរនាក់ ម្នាក់ឈ្មោះលោក ទិត សុង អាយុ ៦០ ឆ្នាំជាកសិករ ម្នាក់ទៀតឈ្មោះលោក អេម ឈន មុខរបរ​កសិករ ហើយ​អ្នកទាំងពីរ ជាអ្នកភូមិទ្រា ដូចគ្នា។

កសិករ ម្ចាស់សត្វគោ ដែលត្រូវបានគេលួច យកទៅកាប់សាច់នោះ បានរៀបរាប់ថា លោកបានបាត់គោ ពីក្រោលតាំង ពីម៉ោង៦ល្ងាច ថ្ងៃទី២១ មកម្លេះ រហូតមកដល់ម៉ោង០២ រំលងអធ្រាត ថ្ងៃទី២២ ទើបប្រទះឃើញគោ របស់គាត់នៅ​កន្លែង​កើតហេតុ ដែលមានវត្ថុតាង មួយចំនួននៅជាមួយ ក្នុងនោះមាន កាំបិតចំនួន៦ និងពូថៅ១ ដែលនៅជាប់ជាមួយ កំណាត់​សាច់​គោ​ខ្លះ ដែលគេបានវះយក សាច់ភ្លៅជើងមុខ ជើងក្រោយអស់។

[...]
អ្នក​កាសែត​ប្រភេទ​ណា ដែល​ជំរិត​ទារ​លុយ​ពី​សមត្ថកិច្ច?

អ្នក​កាសែត​ប្រភេទ​ណា ដែល​ជំរិត​ទារ​លុយ​ពី​សមត្ថកិច្ច?

មូលហេតុ ដែលមិនសូវមានមនន្រ្តី សមត្ថកិច្ចណាមួយ ហ៊ាននិយាយជាមួយ អ្នកកាសែតនោះ ព្រោះខ្លាចគេសរសេរ​មិន​ល្អពីខ្លួន។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ ថែមទាំងបានធ្វើ នូវរឿងមិនពិតមួយចំនួន ដើម្បីឲ្យមានការចាប់អារម្មណ៍ ពី​សំណាក់​មិត្តអ្នកអាន។ ទាំងនេះ ជាការអះអាងបញ្ជាក់ឡើង របស់មេបញ្ជាការម្នាក់ លោក ហាំ វណ្ណៈ ដែលឈរជើង នៅ​ទល់ដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ លោក បាននិយាយថា ដោយហេតុបែបនេះហើយ ទើបមន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន មិនសូវមានទំនុកចិត្ត ទៅលើអ្នកកាសែត និងបារម្ភពីភាពលើសលួស និងខ្វះខាតទាំងនេះ។

ទំនងជាចង់ជម្រះបញ្ជី ជាមួយអ្នកសារព័ត៌មានខ្លះ ដែលនិយាយមិនពិត ឬពន្លើស ហើយបន្ទោសបង្អាប់ ពីសកម្មភាព​របស់​នគរបាលខ្មែរ នៅតាមព្រំដែននោះ លោក ហាំ វណ្ណេៈ បានថ្លែងឲ្យដឹងទៀតថា៖ «ទូរទស្សន៍មួយចំនួន ក៍ណាស់ដែរ វាយប្រហារថា នគរបាលព្រំដែនឃុបឃិត ជាមួយសមត្ថកិច្ចថៃ។ ខ្ញុំបានពិភាក្សាគ្នា បម្រុងធ្វើសុំនុំរឿងទៅតុលាការ [...]

អគ្គិភ័យឆេះសណ្ឋាគារ​«ឈូក​ទិព្វ»​​ម្សិល​ម៉ិញ ដោយ​សារ​«ទុស្សេ​ខ្សែរ​ភ្លើង»

អគ្គិភ័យឆេះសណ្ឋាគារ​«ឈូក​ទិព្វ»​​ម្សិល​ម៉ិញ ដោយ​សារ​«ទុស្សេ​ខ្សែរ​ភ្លើង»

សណ្ឋាគារ និងភោជនីដ្ឋាន «ឈូកទិព្វ» ត្រូវបានអគ្គីឆាបឆេះ កាលពីម្សិលម៉ិញ នៅជាន់ទី៧។ នៅក្នុងពេលភ្លាមៗ មិន​ទាន់​មានអ្នកណាម្នាក់ អាចបញ្ជាក់ ឬបង្ហាញពីចំនុចសង្ស័យ ទាក់ទងនឹងមូលហេតុ នៃការឆាបឆេះនេះទេ។ រហូត​មក​ដល់​ពេលអគ្គីភ័យ ត្រូវបានពន្លត់១០០ភាគរយ ទើបលោកប្រធានផ្នែកគ្រប់គ្រង នៅទីនោះបានឲ្យដឹងថា មូលហេតុ​ដោយ​សារ «ទុស្សេខ្សែរភ្លើង»។

ប្រធានផ្នែកគ្រប់គ្រង នៃសណ្ឋាគារ និងភោជនីយដ្ឋាន «ឈូកទិព្វ» លោក លី កាំង បានថ្លែងពីមូលហេតុឆេះនេះ នៅ​ក្នុង​សន្និសីទសារព័ត៌មាន កាលពីវេលា ម៉ោង៤ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា មកពីបញ្ហាទុស្សេខ្សែរភ្លើង មិនមាន​ហេតុផលផ្សេងនោះទេ។ លោកបានបញ្ជាក់ឲ្យដឹងដែរថា អគ្គិភ័យ មិនបានបង្កការខូចខាត ឲ្យធ្ងន់ធ្ងរប៉ុន្មានឡើយ ព្រោះ​ភ្លើងបានឆាបឆេះ តែសម្លៀកបំពាក់ របស់បុគ្គលិក ដែលស្នាក់នៅជាន់ទី៧ មួយចំនួន ចំណែកឯបន្ទប់សណ្ឋាគារ និង​ភោជនីយដ្ឋាន មិនបានប៉ះពាល់ខ្លាំងនោះទេ។

លោក លី កាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...