ឆេះ​សក់​កូន​ក្រមុំ នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍ (vdo)

កម្មវីធីដែលគ្រោងថា នឹងសប្បាយរីករាយ និងមានសុភមង្គលបំផុត មានតែម្ដងនោះ បានប្រែក្លាយជា សុបិន្ដដ័អាក្រក់ ប្រចាំជីវិតទៅវិញ។ កូនក្រមុំបានឆេះសក់ នៅក្នុងកម្មវិធីអបអរសាទរចុងក្រោយ នៃពិធីអាពាហ៍ពិពាហ៍ របស់គូស្នេហ៍ថ្មី។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 23, 2015
  • ប្រធានបទ: គ្រោះមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឲ្យតែមានពិធី រៀបអាពាហ៍ពិពាហ៍គូរស្នេហ៍ថ្មី គេតែងឃើញមានពិធីកាន់នំអាពាហ៍ពិពាហ៍ ឬ ផ្លែឈើជាដើម កម្មវិធី​ទាំង​នោះ ត្រូវបានលំអគូរស្វាមី ដោយការបាញ់កាំជ្រួចតូចៗ និងបាញ់ស្ព្រាយជាដើម។ ម្យ៉ាងទៀត នៅមុនពេលប្រារព្ធ​ពិធី​ទាំង​នោះ ពិធីករ ឬអ្នកចាត់ចែងកម្មវិធី តែងតែប្រាប់ទៅដល់អ្នក ដែលចូលរួមអបអរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ខ្លាចធ្វើឲ្យប៉ះពាល់ ដល់គូរស្នេហ៍រៀបការថ្មី។

មិនទាន់ប្រាប់ចប់ផង រឿងដែលមិនគួរកើត បានកើតគូរស្វាមីភរិយាថ្មោងថ្មីមួយគូនេះ។ នេះជាការផ្សាយឲ្យដឹង របស់​ទំព័រ​ហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះខ្លួនឯង ថាជា​ទូរទស្សន៍«ហង្សមាស» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។ រឿង​ដ៏អាក្រក់នោះ គឺភ្លើងបានឆេះសក់កូនក្រមុំ នៅ​ខណៈ​ពេល​បួងសួង មុនការកាត់នុំ ក្រោមការភ័យរន្ធត់ របស់ញាតិមិត្ត​ជា​ច្រើនកុះករ។

ជាសំណាងល្អ ដែលកូនកំលោះ បានធ្វើតួនាទី ជាស្វាមីដ៏គំរូមួយ នៅក្នុងថ្ងៃដំបូង នៃជីវិតស្វាមីភរិយានេះ។ យុវជន​បាន​ចូលមកជួយនាងភ្លាមៗ ដោយស្រវេស្រវា ជួយពន្លត់ភ្លើង ឆេះសក់នោះជាបន្ទាន់។

ទំព័រហ្វេសប៊ុក ដែលបានផ្សាយពីហេតុការណ៍ បានសំនូមពរ ទៅអ្នកដែលចូលរួមក្នុងពិធីការទាំងអស់ មេត្តាប្រុង​ប្រយ័ត្ន​ឲ្យ​បានខ្ពស់ ព្រោះកត្តាគ្រោះថ្នាក់ នៅជិតបង្កើយ (មានទាំងភ្លើង មានទាំងហ្គាស)។ បើតាមទំព័រដដែលនេះ  បាន​បញ្ជាក់​ថា មូលហេតុដែលបានកើតឡើង គឺដោយសារកាំជ្រួចតូចៗ និងស្ព្រាយ នៅក្នុងដៃញាតិមិត្ត ដែលបានដុតក្រវី នៅ​ជុំ​វិញ​តុ​ផ្លែឈើក្បែរកូនកំលោះ និងកូនក្រមុំ។ ភ្លើងបានធ្លាក់មក ពីការជួបគ្នា រវាងស្ព្រាយបាញ់ និងកាំជ្រួច ហើយ​បាន​ធ្លាក់​មក​លើ​សក់​កូនក្រមុំ បណ្តាលឲ្យឆេះ នៅពេលកំពុងបួងសួង៕

» សូមទស្សនាវីដេអូ ឆេះសក់កូនក្រមុំ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...