«យកត្រីក្រឹម មកលោតឆ័ត្រយោង» រួចថតរូបង្ហោះ ផ្អើលកងទ័ព
បន្ទាប់បម្រើការ ជាទាហាតលោតឆ័ត្រយោង អស់រយៈកាល៤ឆ្នាំ លោក ម៉ាតជូ តាធើស័ល (Matthew Tattersall) ចង់ឲ្យការលោតឆ័ត្រយោង របស់ខ្លួនជាលើកចុងក្រោយ ទទួលបាននូវការកត់សម្គាល់ ដ៏ពិសេសមួយ។ ឆ្លៀតឱកាស នៃការលោតឆ័ត្រយោង ចុងក្រោយបំផុត ទាហានដ៏ចំណាន បាននាំ វីល្លី ម៉ាខេត (Willy Makelt) មិត្រចាស់របស់លោកម្នាក់ ទៅលោតជាមួយ... តែមិត្រចាស់នោះ មិនមែនជាមនុស្សទេ តែជាត្រីមួយក្បាល នៅក្នុងដបដែលមានទឹក ឲ្យមិត្តចាស់នេះ អាចហែលលេងបាន។
មិត្រចាស់របស់លោក ម៉ាតជូ បានចុះមកដល់ដី ដូចលោកដែរ ដោយគ្មានកើតហេតុភេទ អ្វីចម្លែកនោះទេ។ ក្នុងរយៈពេលនោះ លោក ម៉ាតជូ មិនបានភ្លេច ថតរូបដោយខ្លួនឯង ពីគំនិតដែលនាំមិត្តចាស់ មកលោតជាមួយនេះ ហើយថែមទាំងបានយកទៅបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់លោកទៀត។ លោកបានថ្លែងប្រាប់ «New York Daily News» ថា៖ «រូបថតនេះ បានក្លាយជារូបដ៏ពេញនិយម ដែលខ្ញុំមិននឹកស្មានដល់»។
[...]