Posts in ‘សម្រាំងជាខេមរភាសា’ Category

​វៀតណាម​មិន​ខ្វល់ ពី​កំណត់​ទូត​របស់​កម្ពុជា​ឬ?

​វៀតណាម​មិន​ខ្វល់ ពី​កំណត់​ទូត​របស់​កម្ពុជា​ឬ?

មកទល់ពេលនេះ នៅមិនទាន់មានឃើញ មានសកម្មភាព ឬការឆ្លើយតបណាមួយ ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ប្រទេសវៀតណាម ក្នុងការ«លុបស្រះ» ឬការ«សាងសង់ប៉ុស្តិ៍យោធា» ដែលបានធ្វើក្នុងទឹកដីកម្ពុជា នៅខេត្ត​រតនគិរីនៅឡើយ។ នេះជាការអះអាង របស់លោក ឆាយ ធី មន្ត្រីឃ្លាំមើលឯករាជ្យ និងជាមន្រ្តីសមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី ទាក់ទងនឹងការជីកស្រះ មកក្នុងតំបន់វិវាតព្រំដែន ដ៏ចម្រូងចម្រាស។

ការថ្លែងរបស់មន្ត្រីខាងលើ បានធ្វើឡើងនៅរសៀល ថ្ងៃទី ២៣ ខែមិថុនានេះ ក្រោយការទន្ទឹងជាច្រើនថ្ងៃ នូវ​ការ​ឆ្លើយតប​ពីសំណាក់ភាគីវៀតណាម ទៅលើកំណត់ទូតចំនួនពីរ របស់កម្ពុជាតាមរយៈ ក្រសួងការបរទេស​របស់​ខ្លួន ដែល​បានធ្វើការតវ៉ា ទៅកាន់ប្រទេសវៀតណាម ទាក់ទងនឹងការជីកស្រះ និងការចាក់គ្រឹះសាងសង់​ប៉ុស្ដ៍​យោធា ក្នុង​តំបន់ព្រំដែនខេត្តរតនគីរី។ លោក ឆាយ ធី បានអះអាងទៀតថា មិនត្រឹមតែនៅព្រំដែន ជាប់ខេត្ត​រតនគីរី​​ប៉ុណ្ណោះ​ទេ តែនៅមានខេត្តកណ្ដាលមួយទៀត [...]

បង្ខំ​កូន​ឲ្យ​អត់​បាយ ដើម្បី​ទុក​ប្រាក់​ធ្វើ​«ដោះ»

បង្ខំ​កូន​ឲ្យ​អត់​បាយ ដើម្បី​ទុក​ប្រាក់​ធ្វើ​«ដោះ»

ជារៀងរាល់សប្ដាហ៍ នាង ណៃស្សា ជិបសុន រស់នៅក្នុងក្រុង តូតេនហាម (Tottenham) ចក្រភពអង់គ្លេស ត្រូវ​បានទុកប្រាក់ ១៤០អ៊ឺរ៉ូ (ប្រមាណជា ១៦០ដុល្លា) ដាក់ដោយឡែក ពីការចំណាយប្រចាំថ្ងៃរបស់ខ្លួន។ ដូច្នេះ សម្រាប់រយៈពេលមួយខែ នាងអាចសន្សំប្រាក់ បានចំនួន១ភាគ៤ នៃប្រាក់ជំនួយរបស់រដ្ឋ ដែលជួយនាង ពេល​គ្មានការងារធ្វើ។ ធ្វើយ៉ាងណា នាង ជីបសុន ត្រូវរកប្រាក់ឲ្យបានគ្រប់ នៅក្នុងរយៈពេល២ឆ្នាំ ដើម្បី​ធ្វើ​សុដន់​​របស់​នាង ឲ្យនៅតែក្បំ ដូចកាលពីនាង មានអាយុមុន១៨ឆ្នាំ។ នេះបើតាមសេចក្ដីរាយការណ៍ របស់​សារព័ត៌មាន​អង់គ្លេស Daily Mirror។

ប៉ុន្តែបញ្ហា វាមិនមែនមានត្រឹម តែការសន្សំប្រាក់ប៉ុណ្ណេះទេ ព្រោះនាង ជិបសុន បានធ្វើការលះបង់​យ៉ាង​ច្រើន​ទៀត មានដូចជា ការបញ្ឈប់ទិញអាហារពេល ឲ្យកូនរបស់នាង ដែលមានចំនួន៤នាក់ សឹងជារៀងរាល់​ចុង​ខែ។

«ខ្ញុំក៏បានអត់បាយពេល ដូចគ្នាដែរ»

ស្ត្រីដែលរស់នៅ តែជាមួយកូនរូបនេះ [...]

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

ការសំដែងមតិមួយ របស់តំណាងអង្គការសមាគម ប្រមាណជាង២០០នាក់ របស់ត្រូវបានធ្វើឡើង ក្នុងនាម​ជា​ប្រជាពលរដ្ឋ ឬជាម្ចាស់ឆ្នោតម្នាក់ ដោយស្នើទៅតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងអស់ ដែលជាតំណាង​របស់ខ្លួន​ថា ពួកគេនឹងមិនបោះឆ្នោត គាំទ្រតំណាងរាស្រ្ត ឬបក្សណា ដែលបានចូលរួមគាំទ្រ ទៅលើការអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីសមា គម និងអង្គការក្រៅរដ្ឋាភិបាលខាងលើនោះឡើយ។ ការសំដែងមតិ របស់ពួកគេបាន​ធ្វើ​ឡើង នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ដោយមានការដាក់ញត្តិ សម្តែងការមិនពេញចិត្ត និងមិន​គាំទ្រ ទៅលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់នេះផង។

ក្រុមមន្ត្រីមកពីអង្គការសមាគមន៍ទាំងនោះ សុទ្ធតែបានសំនូមពរ ទៅគណបក្សដែលមានសម្លេង នៅក្នុងរដ្ឋ​សភា​ទាំងអស់ ឲ្យធ្វើការពិចារណា និង«គិត»ឡើងវិញ ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចេញច្បាប់នេះ។ មន្ត្រីជាន់​ខ្ពស់​មួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានថ្លែងព្រមានថា [...]

កម្មករ​ថា​បើ​គ្មាន​កាត ហាម​ទៅ​បន្ទប់​ទឹក នៅ​រោងចក្រ​គានធិច

កម្មករ​ថា​បើ​គ្មាន​កាត ហាម​ទៅ​បន្ទប់​ទឹក នៅ​រោងចក្រ​គានធិច

«រោងចក្រហ្នឹង ទាល់តែមានកាត បានទៅបន្ទប់ទឹកបាន បើគ្មានទៅមិនបានទេ បើទៅ សន្តិសុខ​ឃើញចាប់​ទៅ​ព្រមាន បីដងដេញចេញពីរោងចក្រតែម្តង។ ចំងាយ ពីកន្លែងធ្វើការទៅបន្ទប់ទឹក ប្រមាណ១០០ម៉ែត្រ ថៅកែ​កំណត់​ម៉ោង ឲ្យទៅតែ០៥នាទីប៉ុណ្ណោះ» ទាំងនេះជាកាលើកឡើង របស់ ស្រីនឿន ដែលជាកម្មការនី​រោងចក្រ​«គានធិច» នៅឯស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងទឹកមុខមិនសូវស្រស់ ដែលកំពុងឈរកាន់បដា តវ៉ានៅពីមុខវិមានរដ្ឋសភា ស្រីនឿន បានស្រដីថា ថៅកែ​រោងចក្ររបស់នាង មិនព្រមគោរពតាមពាក្យសន្យានោះទេ ដែលនៅក្នុងកិច្ចសន្យាការងារនោះ បានសរសេរ​ពី​ប្រាក់ខែគោល បន្ទាប់ពីធ្វើបានពីរខែ នឹងក្លាយជាបុគ្កលិកពេញសិទ្ធ ទទួលបានប្រាក់ខែ១២៨ ដុល្លាក្នុងមួយខែ។ តែបច្ចុប្បន្ន នាងធ្វើបាន០៥ខែហើយ បានតែ១២៣ដុល្លាប៉ុណ្ណោះ។ នាងបានបន្តថា មិនដូចអ្វី ដែលមាននៅក្នុង​កិច្ចសន្យាទេ លុយអាហារក៏គ្មាន សិទ្ធសេរីភាពក៏លំបាក សូម្បីតែទៅបន្ទប់ទឹក ក៏កំណត់ម៉ោងដែរ។

[...]
«ម៉ែ​យ៉ែម»​ជួញ​ដូរ​ផ្លូវ​ភេទ បាន​រក​ស៊ី​បី​ឆ្នាំ​ហើយ ទើប​នឹង​ចាប់​បាន

«ម៉ែ​យ៉ែម»​ជួញ​ដូរ​ផ្លូវ​ភេទ បាន​រក​ស៊ី​បី​ឆ្នាំ​ហើយ ទើប​នឹង​ចាប់​បាន

«ម៉ែយ៉ែម» ជារហស្សនាមរបស់ស្ត្រីសង្ស័យម្នាក់ ដែលល្បីខាងលួងលោមក្មេងស្រី ទៅលក់ឲ្យភ្ញៀវ។ ស្ត្រី​ដែល​មានឈ្មោះ សុខ ហ៊ឹម ម្នាក់នេះ បានសារភាពឲ្យមន្រ្តីជំនាញ នៃការិយាល័យជួញដូរមនុស្សដឹងថា អ្នកស្រីតែង​តែទទួលបានកម្រៃ ពីការនាំក្មេងស្រី ទៅគេងជាមួយភ្ញៀវ បានសម្រេច ទាំងនោះបាន៥០ភាគរយ ក្នុងម្នាក់ៗ។

បីឆ្នាំ ដើម្បីឈានដល់ការចាប់ខ្លួន

ការិយាល័យជួញដូរមនុស្ស និងអនីតិជន ដែលដឹកនាំដោយលោក សេង ហុង ជានាយរងការិយាល័យ នៃ​ស្នង​ការរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា តាមចម្លើយរបស់ស្រ្តី«ម៉ែយែម» និងក្មេងស្រីរងគ្រោះពីរនាក់ គឺស្ត្រី​ដែល​មានវ័យជាង ៥០ឆ្នាំរូបនេះ បានរកស៊ីជួញដូរផ្លូវភេទលើស្រ្តី និងកុមារនេះ អស់រយៈពេល៣ឆ្នាំមកហើយ។ រិឯ​ក្មេងស្រីទាំងពីរនាក់ ដែលត្រូវបាននគរបាល ជួយសង្គ្រោះនេះ ម្នាក់ឈ្មោះ ចាន់ ស្រីនាង អាយុ១៧ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ កែវ វូចណៃ អាយុ១៩ឆ្នាំ។

ក្រុមនគរបាលបានឲ្យដឹងទៀតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...