បុគ្គលិកសិប្បកម្មថ្មម៉ាប ស្លាប់បីនាក់ដោយសារថ្មសង្កត់លើ
កម្មករបីនាក់ បានស្លាប់ទីតាំងសិប្បកម្ម ដែលបណ្តាលឲ្យបុគ្គលិក ធ្វើការរហូតមានគ្រោះថ្នាក់ដល់ជីវិត ០៣នាក់នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ផ្ទះលេខ ១០៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន ពីអ្នកធ្វើការនៅក្រុមហ៊ុននោះ បានឲ្យដឹងថា នៅល្ងាចកើតហេតុ មានរថយន្តកុងតឺន័រ មួយគ្រឿងស្លាកលេខ ៣C-៧៤៦០ បានដឹកថ្មម៉ាប ជាច្រើនដុំ មកកាន់សិប្បកម្មខាងលើ។
អ្នកធ្វើការជាមួយជនរងគ្រោះ បានបញ្ជាក់ទៀតថា ពួកគេត្រូវថៅកែ ឲ្យធ្វើការថែមម៉ោង ០៦នាក់ក្នុងតម្លៃ១៥០ដុល្លា ដោយចែកបីនាក់នៅលើ និងបីនាក់នៅខាងក្រោម។ តែអ្នកនៅខាងក្រោមទាំងបីនាក់ បានស្លាប់យ៉ាងអណោចអធ័ម ដោយថ្មសង្កត់កាលពីម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២៣ ខែមិថុនាឆ្នា២០១៥ នៅចំណុចផ្ទះកើតហេតុខាងលើ។
អ្នករងគ្រោះទីមួយឈ្មោះ ហាក់ រដ្ឋា អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។ អ្នកទីពីរឈ្មោះ សៅ ប៊ុនណា អាយុ ៣២ឆ្នាំ [...]
