Posts in ‘សម្រាំងជាខេមរភាសា’ Category

ដាក់​សព​កូន​ក្នុង​ឃ្លុប​រថយន្ដ តាំង​ពី១១ឆ្នាំ ទើប​នឹង​បែក​ធ្លាយ

ដាក់​សព​កូន​ក្នុង​ឃ្លុប​រថយន្ដ តាំង​ពី១១ឆ្នាំ ទើប​នឹង​បែក​ធ្លាយ

ការត្រួតពិនិត្យចរាចរណ៍ ដែលមានលក្ខណៈធម្មតាមួយ បានប្រើក្លាយជាការរកឃើញ ដ៏គួរឲ្យតក់ស្លុត កាល​ពី​ដើមខែមិថុនាកន្លងមក នៅក្នុងរដ្ឋវៀជីនី សហរដ្ឋអាមេរិក។ បន្ទាប់ពីបានឃើញ រថយន្ដធុន «Ford Mustang» ដែលការធានារ៉ាប់រង បានហួសកាលកំណត់ទៅហើយនោះ ភ្នាក់ងារនគរបាលចរាចរណ៍មួយរូប បានហៅ​ស្ត្រី​អ្នកបើកបរ អ្នកស្រី តុុនយ៉ា ស្លាតុន (Tonya Slaton) ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ។

ប៉ុន្តែ... នៅពេលដែលនគរបាល បានស្នើសុំឲ្យអ្នកស្រី បើកឃ្លុបរថយន្ដខាងក្រោយឡើង ដើម្បីកត់​កំណត់​ហេតុ​នោះ ស្រាប់តែរបកគំហើញមួយ បានបង្ហាញឡើង៖ នៅខាងក្នុងឃ្លុប នគរបាលបានឃើញ សាកសពដែល​នៅ​សល់តែឆ្អឹង របស់កូនប្រុសរបស់អ្នកស្រី តុនយ៉ាង ដាក់ខ្ចប់នៅក្នុងស្បោងផ្លាស្ទីក។

ហេតុការណ៍ដែលឈាន ទៅដល់ការរុករក ឃើញសាកសពនេះ ដោយសារតែក្លិនបានហោះចេញមក ធ្វើឲ្យ​ច្រមុះរបស់ភ្នាក់ងារនគរបាល នៅមិនស្រួល។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចម្រុះភាសា «Huffington [...]

យន្ដហោះ​ប្ដូរ​ផ្លូវ ព្រោះ​មាន​ការ​គម្រាម​ពី​«គ្រាប់បែក?»

យន្ដហោះ​ប្ដូរ​ផ្លូវ ព្រោះ​មាន​ការ​គម្រាម​ពី​«គ្រាប់បែក?»

យន្ដហោះប៊ូអីង (Boeing 737) របស់ក្រុមហ៊ុនអាកាសចរណ៍កាណាដា «WestJet» ដែលជាជើង​ហោះ​ហើរ​ក្នុង​ស្រុក លេខ WS442 ហោះភ្ជាប់ក្រុង «Edmonton» និងក្រុង «Toronto» ត្រូវបានប្ដូរផ្លូវ ឆ្ពោះទៅកាន់​ព្រលាន​យន្ដហោះ ក្រុង «Winnipeg» ក្រោមមូលហេតុ មានការគម្រាមមួយ។ នេះជាការប្រកាស របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ខ្លួនឯង នៅក្នុងគណនីទ្វីសធើរផ្លូវការរបស់ខ្លួន នៅវេលាម៉ោងប្រមាណជិត ២២ (ម៉ោង​ក្នុង​ស្រុក) យប់​ថ្ងៃចន្ទ។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លំអិត ថាតើការគម្រាមនោះ ជាអ្វី និងបណ្ដាលមកពី​អ្វី​នោះ​ឡើយ។

បន្ទាប់ពីបានចុះចត នៅក្នុងក្រុង «Winnipeg» ក្រុមហ៊ុនបានរាយការណ៍ទៀតថា អ្នកដំណើរទាំង៥៤នាក់ និងបុគ្គលិកលើយន្ដហោះ ៥នាក់ ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយមានជំនួយការ ពីផ្នែក​សុវត្ថិភាព​ព្រលានយន្ដហោះនោះផង។

ពោងសង្គ្រោះរបស់យន្ដហោះ ត្រូវបានពន្លា នៅតាមច្រកទ្វាយន្ដហោះ ដើម្បីរំដោះមនុស្សចេញ ហើយនៅ​ក្នុង​ការរំដោះមនុស្ស [...]

មេស្ការ បង្រៀន កូន​វា​ឲ្យ​ចេះ​ឡើង​ដើម​ឈើ

វីដេអូនេះ មិនមែនគ្រាន់តែបង្ហាញពីភាពឆ្លាតវៃ របស់សត្វស្ការមេប្រផេះនេះ តែប៉ុណ្ណោះទេ តែវាជាមេរៀន សម្រាប់​មនុស្សទូទៅ ដែលមានកូន ចាំបាច់ត្រូវបីបាច់ និងផ្ដល់ការយល់ដឹងឲ្យទៅគ្នា។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរបៀបបែបផែន ដែលមេស្ការប្រផេះ បានរុញគូទរបស់កូនវា ឲ្យឡើងដើមឈើ។

បន្ទាប់មកទៀត តើកូនស្ការប្រផេះ ត្រូវធ្វើយ៉ាងម៉េចទៀត។ «កូនត្រូវតោងគល់ឈើនេះ ឲ្យជាប់ ជាមួយនឹងក្រញ៉ាំ​ដៃជើងរបស់កូន (...) ឬបើកូនមិនធ្លាប់ទេ ចាំមើលម្ដាយតោងឡើង ឲ្យមើលជាមុនសិន» និងបន្ទាប់ពីការ​សាក​ល្បង ជាច្រើនដងនោះមក កូនស្ការប្រផេះបានសម្រេចឡើងដើមឈើមួយនេះ ជាមួយនឹងក្រញ៉ាំជើងរបស់វា ដោយ​ខ្លួនឯង៕

វៀតណាម​ថា បញ្ហា​ព្រំដែន​កើត​ឡើង​ដោយ​ពួកជ្រុល​និយម​កម្ពុជា

វៀតណាម​ថា បញ្ហា​ព្រំដែន​កើត​ឡើង​ដោយ​ពួកជ្រុល​និយម​កម្ពុជា

ក្នុងថ្ងៃទី៣០ ខែមិថុនាម្សិលម៉ិញនេះ ក្រសួងការបរទេសវៀតណាម បានចេញលិខិតថ្កោលទោសមួយ ចំពោះ​ការប៉ះទង្គិចគ្នារ វាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃទី២៨ ខែមិថុនា ខណៈប្រទេសមួយនេះ មិន​បានឆ្លើយតប នូវកំណត់ទូតទាំង១២ របស់កម្ពុជានៅឡើយនោះ។

សារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បញ្ជាក់ដូច្នេះថា «យើងខ្ញុំសូមរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សា ដែលប្រព្រឹត្ត​ដោយជនជ្រុលនិយមកម្ពុជា។ (…) ល្មើសច្បាប់ប្រទេសទាំងពីរ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀង រវាង​ប្រទេសវៀតណាម និងកម្ពុជា។ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះបង្គោលព្រំដែន និងទំនាក់ទំនងដ៏ល្អ រវាង​វៀតណាម និងកម្ពុជា។ (…) សូមអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រូវមានវិធានការទប់ស្កាត់ កុំឲ្យ​សកម្មភាពដដែលនេះ កើតឡើងជាថ្មីទៀត។»

លោក ខៀវ សុភ័គ [...]

យុវជន និង​ការ​ព្រួយ​បារម្ភ ក្រោយ​មាន​ច្បាប់ NGO

យុវជន និង​ការ​ព្រួយ​បារម្ភ ក្រោយ​មាន​ច្បាប់ NGO

ក្រុមយុវជននៃសភាត្រាប់ ប្រមាណជិត៥០នាក់ មកពីតាមសកលវិទ្យាល័យ និងបណ្តាខេត្តក្រុងនានា បាន​បង្ហាញ​ពីក្តីកង្វល់របស់ខ្លួនថា នឹងបាត់បង់អ្វីៗច្រើន សម្រាប់យុវជន ក្រោយសេចក្ដីព្រាងច្បាប់ គ្រប់គ្រងអង្គការ​សង្គមស៊ីវិល នៅក្នុងដៃសភា នឹងត្រូវអនុម័ត ដោយគ្មានការទទួលយកអនុសាសន៍ ពីសង្គមស៊ីវិល។ ក្ដី​កង្វល់​ទាំងនោះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការព្រួយបារម្ភរបស់ក្រុមយុវជន ដែលនឹង​ត្រូវ​បាត់បង់ នូវឱកាសជាច្រើន តាមរយៈអង្គការសង្គមស៊ីវិល ប្រសិនជាសេចក្តីព្រាងច្បាប់ខាងលើ ត្រូវរដ្ឋសភា​អនុម័ត។

យុវជន ហេង កឹមហុង ជាប្រធានគណកម្មការច្បាប់ នៃក្រុមយុវជនសភាត្រាប់ បានលើកឡើងថា សេចក្តី​ព្រាង​ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មានការប៉ះពាល់យ៉ាងខ្លាំង ចំពោះយុវជន។ លោកបាន​បង្ហាញ នូវហេតុផលមួយចំនួន ដូចជាក្នុងមាត្រា៣២ នៃសេចក្តីព្រាងច្បាប់នោះ ថាបានបិទសិទ្ធិ សេរីភាពរបស់​យុវជន ក្នុងការចុះជួយតាមសហគម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...