Posts in ‘សម្រាំងជាខេមរភាសា’ Category

តោះ... យើង​លេង​យក​អណ្ដាត មក​ដាក់​កណ្ដាល​តង្កៀប​ក្ដាម!

បុរសម្នាក់នេះ មានគំនិតប្រកបដោយ ភាព«ឆ្នៃប្រឌិតដ៏ខ្ពស់»មួយ និងយ៉ាងពិសេស៖ នោះគឺយកអណ្ដាត​របស់​ខ្លួន​ទៅជ្រលរ ជាមួយនឹង​«តង្កៀបក្ដាម»។

តែវីដេអូខាងលើនេះ នឹងបង្កការភ្ញាក់ផ្អើលមួយ ជាមិនខាន ព្រោះគេមិនដឹងសោះថា សត្វក្ដាម ដែលមានខួរក្បាល​តូចមួយ ក៏អាចបញ្ឆោត មនុស្សល្ងីល្ងើម្នាក់នេះ បានយ៉ាងងាយដែរ។ នោះគឺដំបូងឡើយ សត្វក្ដាម មិនខ្វល់​នឹង​ការជ្រលរនោះទេ និងបែរជាបើកតង្កៀបរបស់វា កាន់តែធំឡើង។

មិនខុសពីការគ្រោងទុក របស់ក្ដាមឡើយ ព្រោះនៅលើកនេះ បុរសនេះ មិនត្រឹមតែយកអណ្ដា មកដាក់ជ្រលរទេ តែបានដាក់ចូល ទៅចន្លោះតង្កៀបទាំងសងខាង ហើយបង្កឱកាស ដល់សត្វក្ដាម ឲ្យទំលាក់តង្កៀបរបស់វា គ្រិប... លើកក្រោយៗ សុំឲ្យរាងចាល!

សុខ ប៊ុន ស្នើ ហ៊ុន សែន រស់​​ជា​​មួយ​​ប្រពន្ធ​​កូន ខណៈ ស ខេង ប្រកាស​​តាម​​ចាប់​​ខ្លួន

សុខ ប៊ុន ស្នើ ហ៊ុន សែន រស់​​ជា​​មួយ​​ប្រពន្ធ​​កូន ខណៈ ស ខេង ប្រកាស​​តាម​​ចាប់​​ខ្លួន

លោក សុខ ប៊ុន ដែលបានអះអាងថា ខ្លួនជាប្រធានក្រុមហ៊ុន TEHO-SBG Develobment Co…Ltd ហើយ​គ្រោង​វិនិយោគ លើវិស័យចលនទ្រព្យ ចំនួនប្រមាណ ៥០០​លាន​ដុល្លា នៅកម្ពុជានោះ បានសរសេរ​លិខិត​មួយ ចុះ​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈមេធាវីលោក យិន សុភ ដើម្បីសូមទោស អតីតពិធីការិនី​ទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា ដែលរងនូវការវាយតប់ បោចសក់ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ។

លោក សុខ ប៊ុន បានបញ្ជាក់ថា ក្នុងគម្រោងដែលលោកលាលែងឈប់នោះ នឹងផ្តល់ផលប្រយោជន៍ ដល់​សេដ្ឋកិច្ច​ជាតិ និងចំណូលសារពើពន្ធ ជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាមួយ និងតួនាទីជាប្រធាន​ក្រុមហ៊ុន​ខាង​លើ លោកបានសុំលាលែងតំណែងជា «ឧកញ៉ា» និង ជា«ប្រធានសមាគម វាយតម្លៃ​អចលនវត្ថុ»​នៅ​កម្ពុជា។ លោកបានអះអាងថា ការលាលែង និងលាឈប់ទាំងអស់នេះ ដើម្បីជាថ្នូរ នឹងការលុបលាងនូវ​កំហុស​របស់​ខ្លួន ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នូវអំពើហិង្សា [...]

ប្រតិកម្ម​ក្នុង​ស្រុក ជុំ​វិញ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ NGO

ប្រតិកម្ម​ក្នុង​ស្រុក ជុំ​វិញ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ NGO

នៅចំពោះការរឹតបន្តឹង សន្ដិសុខសណ្ដាប់ធ្នាប់ ពីសំណាក់កងកម្លាំងអាជ្ញាធរនោះ ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋ ជាច្រើនរយនាក់ បានមកជួបជុំគ្នា ដើម្បីសម្ដែង នូវការជំទាស់របស់ពួកគេ អំពើសេចក្ដីព្រាងច្បាប់ ដ៏ចម្រូង​ចម្រាស ស្ដីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដែលរដ្ឋសភាកម្ពុជា កំពុងជជែក និងធ្វើការ​អនុម័ត។ ពីក្នុងចំណោមនោះ មន្ត្រីទទួលខុសត្រូវ នៃអង្គការសង្គមស៊ីវិល ជាច្រើននាក់ បានបញ្ចេញ​ប្រតិកម្ម​របស់ពួកគេ ប្រឆាំងទៅនឹងច្បាប់នេះ នៅចំពោះមីក្រូ និងម៉ាស៊ីនថត របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ សូម​តាមដាន ការលើកឡើង របស់មន្ត្រីនោះមួយចំនួន ដូចខាងក្រោម៖

លោក មឿង តុលា មន្ត្រីសម្របសម្រួល របស់មជ្ឈមណ្ឌលអប់រំ សម្រាប់សហគមន៍ បានលើកឡើងថា អ្វី​ដែល​រដ្ឋាភិបាល បាននឹងកំពុងធ្វើនេះ ផ្ទុយទៅនឹងអ្វី ដែលម្ចាស់ឆ្នោតចង់បាន។ ហើយនេះ មិនមែនបញ្ជាក់ថា រដ្ឋាភិបាលកំពុងចង់បាន លិទ្ធិប្រជាថិបតេយ្យឡើយ។ តាមពិត [...]

តែ​មួយ​ព្រឹក រដ្ឋសភា​អនុម័ត​ច្បាប់ NGO ដោយ​គ្មាន​សម្លេង​ជំទាស់

តែ​មួយ​ព្រឹក រដ្ឋសភា​អនុម័ត​ច្បាប់ NGO ដោយ​គ្មាន​សម្លេង​ជំទាស់

រដ្ឋសភា នៃប្រទេសកម្ពុជា ​បានប្រើពេលតែមួយព្រឹកប៉ុណ្ណោះ ដើម្បីសម្រេចអនុម័ត​ លើ​សេចក្តីព្រាងច្បាប់ ដ៏ ចម្រូង​ចម្រាស ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅក្នុងសម័យ​កិច្ច​ប្រជុំ​ ដែល​មាន​របៀប​វារៈ​ចំនួន​ពីរ (ទី​​មួយ​​ការបោះឆ្នោត​ ជ្រើ​សតាំង​តំណាងរាស្រ្ត​​ លោក កែ​វ ពិសិដ្ឋ ជាសមាជិក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ និង​ទី​ពីរ​ការពិភាក្សា និង​អនុម័ត ​​លើ​សេចក្តីព្រាង​ច្បាប់ ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល) ដោយ​មាន​ការ​ចូលរួម តែពីតំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា​ ចំនួន​​៦៨រូបប៉ុណ្ណោះ​។

រដ្ឋមន្រ្តីក្រសួងសាមី ដែលបានចេញ សេចក្តីព្រាងច្បាប់នេះ បានឡើងការពារ ចំពោះមុខសភាពេញអង្គ នា​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះថា ដើម្បីកម្ពុជា មានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ ចាំបាច់ត្រូវ​តែ​មាន​ច្បាប់នេះ ជាដាច់ខាត។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងក្នុងសភាថា ការពិត [...]

អគ្គិភ័យ​ឆេះ​ផ្ទះ​អភិបាល​រង​ខេត្ត​កំពង់ធំ ដោយ​សារ​ទូស្សេ​ខ្សែរ​ភ្លើង

អគ្គិភ័យ​ឆេះ​ផ្ទះ​អភិបាល​រង​ខេត្ត​កំពង់ធំ ដោយ​សារ​ទូស្សេ​ខ្សែរ​ភ្លើង

ការឆាបឆេះ ជាព្រះអគ្គិឡើងនេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចេញមកជួយពន្លត់ទាន់ពេល ប៉ុន្តែអ្នកនៅក្នុងហេតុការណ៍ នៅមិនទាន់បញ្ជាក់បានថា គ្រោះអគ្គិភ័យនេះ ខូចខាតសរុបអស់ប៉ុន្មាននោះទេ។ ប៉ុន្តែសាក្សី ដែលបានឃើញមុនគេ បាននិយាយថា អគ្គិភ័យបានកើតឡើង នៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ នៅខាងក្រោយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ស្ថិតក្នុងទីតាំង ផ្ទះលេខ ៦C1 ផ្លូវ ២០៩ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេហដ្ឋាននោះ ជារបស់លោក សោម សុផាត អភិបាល​រង​ខេត្ត​កំពង់ធំ ដែលសព្វថ្ងៃកូនរបស់លោក ជាអ្នកស្នាក់នៅ សម្រាប់បន្តការសិក្សានៅភ្នំពេញ។

បើតាមប្រសាន៍ របស់លោក ហ៊ាន ណារ៉ា មេភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា លោក​មិនទាន់ទទួលបានទិន្នន័យ នៃការខូចខាតច្បាស់លាស់នោះទេ។ ប៉ុន្តែអ្នកនៅក្នុងហេតុការណ៍ បាន​ថ្លែង​ឲ្យដឹងថា អគ្គិភ័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...