Posts in ‘សម្រាំងជាខេមរភាសា’ Category

រឿង​សន្តិសុខ​វាយ​អ្នក​កាសែត​រហូត​បាក់​ឆ្អឹង​ថ្គាម ដល់​ណា​ហើយ?

រឿង​សន្តិសុខ​វាយ​អ្នក​កាសែត​រហូត​បាក់​ឆ្អឹង​ថ្គាម ដល់​ណា​ហើយ?

ក្នុងប៉ុន្មានថ្ងៃនេះ តុលាការសាលាដំបូង រាជធានីភ្នំពេញ បានអនុវត្តនីតិវិធីរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព ដោយ​បានចេញដីការឲ្យចាប់ខ្លួន និងដាក់ឃុំ មនុស្សជាបន្តបន្ទាប់ (យ៉ាងហោច១៤នាក់) ដោយបានចោទ​មនុស្ស​ទាំង​នោះ ថាមានជាប់ពាក់ព័ន្ធ នឹងអំពើហិង្សា ធ្វើទៅលើកងសន្ដិសុខ កាលពីថ្ងៃទី១៥ ខេកក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។

ដោយឡែក ពាក្យបណ្តឹងមួយ ដែលអ្នកសារព័ត៌មាន នៃវិទ្យុសម្លេងប្រជាធិបតេយ្យ បានប្តឹងក្រុមសន្តិសុខ​ទាំង​នោះ ទៅកាន់សាលាដំបូងរាជធានី មកទល់នឹងពេលនេះ នៅមិនទាន់ឃើញខាងតុលាការ មានចំណាត់ការ​នៅ​ឡើយ។ លោក ឃួន ឌីណា (Dyna Khuon) ដែលប្រកាសខ្លួន ថាជាបុគ្គលិកម្នាក់ (ឬអាចមាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម ខុសពីឈ្មោះពិត) ប្រចាំនៅវិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេសថា VOD​ បាន​បង្ហាញនូវចម្ងល់របស់ខ្លួន ដោយបាន​ចោទ​សួរ ទៅកាន់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ [...]

ផៃ ស៊ីផាន ថា​បក្ស​ប្រឆាំង​ប្ដូរ​មក​យក​ជនល្មើស ជា​សមាជិក​ខ្លួន

ផៃ ស៊ីផាន ថា​បក្ស​ប្រឆាំង​ប្ដូរ​មក​យក​ជនល្មើស ជា​សមាជិក​ខ្លួន

បន្ទាប់ពីមានព្រឹត្តិការណ៍ចាប់ចង បានធ្វើទៅលើក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយក្រុមអាជ្ញាធរ និង​តុលាការកម្ពុជានោះ ប្រតិកម្មចេះតែធ្លាក់ចុះមក ជាបន្តបន្ទាប់។ ប្រតិកម្មដែលបង្កចំណាប់អារម្មណ៍ ខ្លាំងជាងគេ​នោះ ជាការថ្លែងវាយប្រហារយ៉ាងចាស់ដៃ ទៅលើគណបក្សសង្គ្រោះជាតិ ពីសំណាក់លោក ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកនាំពាក្យដ៏ល្បីឈ្មោះ បានសរសេរចាប់ផ្ដើមដំបូង ដោយពាក្យសម្ដី​ថ្នមៗ​ថា ការនាំ និងឃាត់ខ្លួន ជនទាំងនោះ ជាដែនសមត្ថកិច្ចរបស់តុលាការ ហើយមានចំណាត់ការ តែទៅលើ​បុគ្គល​ល្មើសច្បាប់តែប៉ុណ្ណោះ មិនស្ថិតក្នុងទិដ្ឋភាពនយោបាយ នោះឡើយ។

ប៉ុន្តែបន្ទាប់ពីនេះមក លោក ផៃ ស៊ីផាន បានឈានមួយជំហានយ៉ាងវែង ទៅរកគណបក្សប្រឆាំងថា៖ «ជាការ​ពិសោធន៍ គណបក្សប្រឆាំង តែងតែយកជនរងគ្រោះជាសមាជិក ឬសកម្មជនរបស់ខ្លួន ទោះបីជាជនទាំង​នោះ [...]

«ព្រះសីហនុរាជ» មជ្ឈមណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ទី​មួយ នៅ​កម្ពុជា

«ព្រះសីហនុរាជ» មជ្ឈមណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ទី​មួយ នៅ​កម្ពុជា

«ខ្ញុំមិនដឹងទេ។ មិនដឹងថា ត្រូវទៅនៅឬអត់ទេ មិនដឹងថានៅបាន ឬយ៉ាងណាទេ។ ខ្ញុំមានកូនចៅមើលថែរ ប្រហែល​ជាគេមិនទទួល ឬយ៉ាងណាទេ។ ប្រហែលជាគេទទួល តែអ្នកគ្មានទីពឹងហើយមើលទៅ។ ខ្ញុំមិនដឹង​ច្បាស់ទេក្មួយ។» នេះជាការអះអាង របស់លោកតាម្នាក់ ជាប្រជាពលរដ្ឋ ដែលមានទីលំនៅ ក្បែរមន្ទីរពេទ្យ​រ៉ូស្ស៊ី តបនឹងសំនួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលសួរថា តើលោកតាបានដឹង និងចង់ទៅស្នាក់នៅ ក្នុង​មជ្ឈ​មណ្ឌលព្រះសីហនុរាជ ដែលជាមជ្ឈមណ្ឌល ថែទាំមនុស្សចាស់ដំបូងគេ នៅកម្ពុជានេះឬទេ?

កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលទីមួយ នៅកម្ពុជា ដែលទទួលថែទាំមនុស្សចាស់ ត្រូវ​បានសម្ភោធ និងដាក់ឲ្យប្រើប្រាស់ ក្រោមព្រះរាជាអធិបតី នៃព្រះរាជវត្តមាន នៃអង្គព្រះមហាក្សត្រកម្ពុជា និង​សម្តេចម៉ែ។ អមព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និងព្រះរាជមាតាព្រះអង្គ [...]

កម្ពុជាថ្មី បញ្ឆេះ សាសា បន្ថែម រឿង​គ្រោះថ្នាក់​ចរាចរណ៍

កម្ពុជាថ្មី បញ្ឆេះ សាសា បន្ថែម រឿង​គ្រោះថ្នាក់​ចរាចរណ៍

រឿង សាសា អតីតតារាទូរទស្សន៍ ដែលរងការវាយតប់ ពីឧកញ៉ា សុខ ប៊ុន អាចមានតភាគទៅ វែងឆ្ងាយទៀត ជាពិសេសនៅជុំវិញព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ ដែលសារព័ត៌មាននៅក្នុងស្រុក បានផ្សាយថា បង្កឡើង​ដោយ​អតីតតារាទូរទស្សន៍ ក្នុងសភាពស្រវឹងជោគប្រាណ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥។ បន្ទាប់ពី​ថ្ងៃ​គ្រោះថ្នាក់នោះមួយថ្ងៃ កញ្ញា សាសា តារាដែលនៅ​មិនទាន់មានកន្លែងរះ តែល្បីដោយសាររឿងវាយតប់ ពី​សំណាក់លោកឧកញ៉ា សុខ ប៊ុន នោះ បានបដិសេធព័ត៌មាននេះ ដោយព្រមានអ្នកកាសែត របស់​សារព័ត៌មាន​«កម្ពុជាថ្មី» ថានឹងមក«សួរសុខទុក្ខ» ដល់ការិយាល័យ។ ប៉ុន្តែអត្ថបទថ្មីមួយ របស់សារព័ត៌មាននេះ បាន​បញ្ឆេះ​ភ្លើង ដែលជិតរលត់ទៅហើយ ឲ្យកម្រើកឆេះឡើងវិញ។

អត្ថបទចេញផ្សាយ របស់«កម្ពុជាថ្មី» កាលពីថ្ងៃទី៦ ខែសីហា ដែលមានចំណងជើង «រឿង​គ្រោះថ្នាក់​​ចរាចរណ៍​ របស់​កញ្ញា​ សា​សា កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក» បានបន្ថែមរឿងលំអិត​ជាច្រើនទៀត ទាក់ទងនឹង​«ជន​ស្រវឹង» [...]

ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

ហ៊ុន សែន បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ផ្ទៀង​ផ្ទាត់​ផែនទី

ភ្លាមៗ បន្ទាប់ពីទទួលបានលិខិតអះអាង របស់លោកអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ ថាបាន​សម្រេច ឲ្យកម្ពុជាខ្ចីផែនទីមួយចំនួននោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត គណៈ​កម្មការចំពោះកិច្ចមួយ «សម្រាប់សម្រប​សម្រួល ការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី» នោះទៀតផង។

គណៈកម្មការចំពោះកិច្ច ដែលត្រូវបានបង្កើតឡើង ក្នុងយប់ថ្ងៃ ០៦ ខែសីហា ឆ្នាំ២០១៥នេះ មានឧបនាយក​រដ្ឋមន្រ្តី លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និង លោក អ៉ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី ក្រសួង​រៀបចំ​ដែនដី ជាអនុប្រធាន ព្រមទាំងមន្រ្តីរដ្ឋាភិបាល មួយចំនួនទៀត ជាសមាជិក៕


» សូមអានសេចក្ដីសម្រេចនេះដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...