«ទឹកភ្នែកស្រីម៉ាស្សា»របស់ ចេន សាយចៃ ល្បីពេញហ្វេសប៊ុក
បន្ទាប់ពីបានទទួលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាមួយនឹងបទ បាត់ខោខ្លី ឥលូវនេះតារាចម្រៀង ដែលមានសំនៀងរដឺន កញ្ញា ចេន សាយចៃ ប្រចាំនៅផលិតកម្មថោន បានច្រៀងបទថ្មីមួយបទទៀត ដែលមានចំណងជើងថា «ទឹកភ្នែកស្រីម៉ាស្សា»។ចម្រៀងថ្មីនេះ បានបង្កឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។
ក្រោយពីបានផ្សាព្វផ្សាយ នៅលើបណ្តាញសង្គម របស់ផលិតកម្មថោន បានតែមួយម៉ោងប៉ុណ្ណោះ ចម្រៀងថ្មី របស់អ្នកនាង ចឺ សាយចៃ បានទាក់ទាញ ឲ្យមានប្រិយមិត្តចូលទស្សនា ច្រើនរាប់សិបម៉ឺនដង។ ក្រុមអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងនោះ បានសរសើរមិនដាច់ពីមាត់ថា បទនេះពិរោះណាស់ ត្រូវជាមួយនឹងសំលេង របសនាង ចេន សាយចៃ ឥតខ្ចោះ។
«ទឹកភ្នែកស្រីម៉ាស្សា» ជាបទចម្រៀងបែបកំសត់ ដែលនិយាយពីខ្សែជីវិត របស់ស្រ្តីដែលប្រកបរបរម៉ាស្សា ដែលកំព្រាឪពុករស់នៅជាមួយម្តាយ មានជំងឺ និងដោយសារទាក់ទង ជាមួយកូនអ្នកមាន ទើបម្តាយនិងគូដណ្តឹងរបស់គេ មកជេនិងវាយដល់ផ្ទះ។
[...]