Posts in ‘សម្រាំងជាខេមរភាសា’ Category

ស្ត្រី«មនុស្សព្រៃ» បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ខ្លួន​វិញ​ហើយ

ស្ត្រី«មនុស្សព្រៃ» បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ខ្លួន​វិញ​ហើយ

«យើងបានឲ្យនាង ត្រឡប់ទៅ​ជាមួយ​ឪពុក​ជាតិ​វៀតណាម​របស់​នាង​វិញហើយ។ គ្រួសារទាំងសងខាង សុទ្ធ​តែ​បាន​បង្ហូរទឹកភ្នែក ដោយឃើញនាង បានជួបជុំជាមួយគ្រួសារខ្លួនវិញ។» នេះជាការលើកឡើង របស់លោក រចំ ខាំភី ដែលបានចាត់ទុកស្ត្រី«មនុស្សព្រៃ» ថាជាបងស្រីរបស់ខ្លួន ឈ្មោះ រចំ ភ្ញៀង ដែលបានបាត់ខ្លួន តាំង​ពី​១៨ឆ្នាំ​មុន។

ឪពុក​របស់លោក រចំ ខាំភី គឺលោក សល់ លូ បានជឿជាក់ កាលពីពេលលោកនៅមានជីវិតថា ស្ត្រី​«មនុស្ស​ព្រៃ» ថា​ជា​កូនស្រីច្បងរបស់លោក ដែលបានបាត់ខ្លួន នៅពេលដែលនាងតូច បានចេញទៅឃ្វាលក្របី ក្នុង​ទសវត្សន៍​ឆ្នាំ៨០។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីដើមឆ្នាំ២០០៧ ខណៈពេលស្ត្រី​«មនុស្សព្រៃ» ដែលមាន​រូបរាង​ប្រឡាក់កខ្វក់ និងគ្មានខោអាវជាប់ខ្លួន បានចេញពីព្រៃ ហើយបានចូលមកលួច​ចំណីអាហារអ្នកស្រុក នៅ​ក្នុង​ខេត្តរតនគីរី។ សាក្សីដែលបានឃើញនាងដំបូង បាននិយាយថា [...]

នគរបាល ថា​ជន​ល្មើស​«កំពុង​ស៊ី​សាច់​»មុខ​ជន​រង​គ្រោះ

នគរបាល ថា​ជន​ល្មើស​«កំពុង​ស៊ី​សាច់​»មុខ​ជន​រង​គ្រោះ

កាលពីយប់ថ្ងៃចន្ទ កន្លងមកនេះ និស្សិត​អាយុ១៩ឆ្នាំម្នាក់ បានប្រើកាំបិត​ចាក់ឲ្យរបួស បុរសស្ត្រីពីរនាក់ប្ដី​ប្រពន្ធ នៅក្នុងក្រុង ម៉ាតាំង (Martin) នៃរដ្ឋផ្លរីដា (Florda) ភាគខាងត្បូង​សហរដ្ឋអាមេរិក។ បន្ទាប់មកភ្លាមៗនោះ យុវជន​ល្មើស​ដែលក្រោយមក ត្រូវបានស្គាល់ឈ្មោះ «Austin Harrouff» បានប្រើធ្មេញរបស់ខ្លួន ខាំទាញ​សាច់​មុខ​របស់​បុរសជាប្ដី យកមកទំពារលេប ជាមួយនឹងសម្លេងគ្រហឹម ហាក់ដូចជាសត្វដ៏​សាហាវ​មួយ​ក្បាល។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ ពីអ្នកនៅជិតខាង ទាក់ទងនឹងហេតុការណ៍នេះ ក្រុមនគរបាលបានប្រញប់​ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ហើយបានប្រទះករណីនេះ ដែលសឹងមិនគួរឲ្យជឿ ប្រសិនជាមិនបាន​ឃើញ​ផ្ទាល់​ភ្នែក៖ យុវជន «Austin Harrouff» កំពុងប្រើធ្មេញ ខាំហែកស៊ី​មុខលោក «John Stevens» ដែល​ជា​ជន​រងគ្រោះម្នាក់ ពីក្នុងចំណោមជនរងគ្រោះពីរនាក់ (ម្នាក់ទៀតជាភរិយា គឺអ្នកស្រី «Michelle Mishcon»)។ កង​កម្លាំង​អាជ្ញាធរ [...]

មេធាវី​ការពារ ថាក់ ឡានី ថា​កូន​ក្ដី​មាន​អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា

មេធាវី​ការពារ ថាក់ ឡានី ថា​កូន​ក្ដី​មាន​អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា

ការតតាំងគ្នាតាមផ្លូវច្បាប់ នៃការចោទប្រកាន់ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយឃាតកម្ម បាញ់​សម្លាប់លោក កែម ឡី កំពុងស្ថិតនៅលើដងផ្លូវដ៏វែងឆ្ងាយមួយ ពិបាកនឹងរកទិសដៅ។ ពិបាករកទិសដៅ ដោយ​សារភាគីចុងចោទមួយរូប ពីក្នុងចំណោម​ភាគីចុងចោទ នៃបណ្ដឹងដើមចោទចំនួនពីរ បានបដិសេធជា​លើក​ទី​ពីរ មិនចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមការកោះ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ដោយ​បាន​អះអាង​ថា ភាគីចុងចោទកំពុងមានអភ័យឯកសិទ្ធិ ការពារដោយរដ្ឋធម្មនុញ្ញ​នៅឡើយ។

លោក សំ សុគង់ មេធាវីការពារក្ដី ឲ្យសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺអ្នកស្រី ថាក់ ឡានី ដែល​កំពុង​រង​បណ្តឹង ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានថ្លែងថា ការស៊ើបសួររបស់តុលាការ មិនមែនជាបទល្មើស​ជាក់ស្ដែង ហើយតុលាការត្រូវអនុវត្តន៍តាមនិតិវិធី ដោយស្នើសុំទៅអង្គព្រឹទ្ធសភា ឲ្យកោះប្រជុំ ដើម្បីដក​អភ័យ​ឯក​សិទ្ធិ ពីអ្នកស្រី ថាក់ ឡានី ជាមុនសិន។

លោក សំ សុគង់ [...]

«នៅថៃ យើង​គ្មាន​បណ្ដាញ​ភេរវនិយម​ទេ»

«នៅថៃ យើង​គ្មាន​បណ្ដាញ​ភេរវនិយម​ទេ»

«ជនដែលគួរឲ្យ​សង្ស័យពីរនាក់ ត្រូវបានកោះហៅ ដើម្បីធ្វើការសាកសួរ ទាក់ទងនឹងហេតុការណ៍ភេរវកម្ម នៅ​ក្រុង ហួរហ៊ីន» នេះបើតាមការអះអាង យ៉ាងប្រយ័ត្នប្រយែង របស់អ្នកនាំពាក្យនគរបាលជាតិថៃ លោក ពីយ៉ាប៉ាន ពីងម័ង (Piyapan Pingmuang) ទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ ប៉ុន្តែអ្នកនាំពាក្យ បាន​បដិសេធ​ប្រើ​ពាក្យ ហៅ​ជន​ទាំង​ពីរ ថាជាជនសង្ស័យ។

អ្នកនាំពាក្យបានបន្ថែមទៀតថា៖ «ហើយជនម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ (Nakhon Si Thammarat - ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃ)»។

លោក ពីយ៉ាប៉ាន មិនបានបញ្ជាក់ ឲ្យបានលំអិតជាងនេះ ពីអត្តសញ្ញាណរបស់ជនទាំងបីទេ តែបើតាម​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួន​នៅ ក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ នោះ ជាមេ​ដឹកនាំ​មួយរូប នៃក្រុមអាវក្រហម ស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីណាវ៉ាត្រា (Shinawatra) ទាំងពីរនាក់បងប្អូន [...]

រថយន្ដ​គិលាន​សង្គ្រោះ​ដឹក​ទំនិញ៖ ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ដើម្បី​អ្នក​ស្ដាប់​វិទ្យុ ABC

រថយន្ដ​គិលាន​សង្គ្រោះ​ដឹក​ទំនិញ៖ ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ដើម្បី​អ្នក​ស្ដាប់​វិទ្យុ ABC

ដូចអត្ថបទ «ហ៊ុន សែន ដកតំណែងមន្ត្រីរដ្ឋ ដើម្បីយកចិត្តឯកជន» របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែល​បាន​ចេញផ្សាយ កាលពិម្សិលម៉ិញថា នោះគឺជាការដកដំណែង​​ប្រធានមន្ទីរសុខាភិបាល​រាជធានី ដ៏​ប្រទាំង​ប្រទើសមួយ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដោយហេតុថាមន្ត្រីលេខាធិការដ្ឋាន ដែលស្ថិត​ក្រោម​បង្គាប់ របស់​មន្ទីរ​សុខាភិបាលរាជធានី បានធ្វើការឃាត់រថយន្ដគិលានសង្គ្រោះបន្ទាន់មួយ របស់ស្ថានីយ៍​វិទ្យុ ABC ដែល​គ្មាន​ច្បាប់​អនុញ្ញាត និងដែលបែរជាត្រូវបាន យកទៅប្រើប្រាស់ដឹកទឹកត្របែក ដូចជា​រថយន្ដ​ដឹក​​ទំនិញ​ធម្មតា ដើម្បី​យក​ទៅ​ប្រគល់ ឲ្យអតិថិជនរបស់ខ្លួនទៅវិញ។ ចំណាត់ការនោះ បានបង្ក​ចំងល់​ដល់​​មតិ​សាធារណ​ជន ឲ្យ​​ចោទ​​សួរ​​ឡើង​ថា តើវាជាផ្នែកមួយ នៃយុទ្ធនាការធ្វើ​«ប្រជាភិថុតិ»​របស់​លោក ហ៊ុន សែន ឬ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...