Posts in ‘សម្រាំងជាខេមរភាសា’ Category

ហ្វេសប៊ុក (Facebook) បាន​ហក់​ចូល​ក្នុង​ផ្សារ​ភាគ​ហ៊ុន

ហ្វេសប៊ុក (Facebook) បាន​ហក់​ចូល​ក្នុង​ផ្សារ​ភាគ​ហ៊ុន

គឺនៅថ្ងៃសុក្រទី១៨ខែឧសភាឆ្នាំ២០១២នេះ ដែលបណ្ដាញគេហទំព័រសង្គមដ៏ល្បីល្បាញ ហ្វេសប៊ុក បានហក់ ប្រលូកចូលក្នុងទីផ្សារភាគហ៊ុន នាទីក្រុងទីក្រុងញ៉ូយក។ ជាការហក់ចូលមួយ យ៉ាងខ្លាំងសម្បើម ទៅក្នុងទីផ្សារភាគ- ហ៊ុនខាងបច្ចេកវិទ្យា ដែលទទួលបាននូវការចាប់អារម្មណ៍ខុសប្លែកពីរាប់សិបដង។

តំលើងតំលៃភាគហ៊ុន

កាលពីថ្ងៃអង្គារមុន ហ្វេសប៊ុក បានតំលើងថ្លៃនៃការដាក់បញ្ចូលដំបូងរបស់ខ្លួន ជាមួយនឹងតំលៃរវាងពី ៣៤ទៅ៣៨ដុល្លា អាមេរិច ក្នុងមួយភាគហ៊ុន ទល់ការកំណត់ថ្លៃមុនហ្នឹង ពី២៨ទៅ៣៥ដុល្លាអាមេរិច។ មកទល់នឹងម៉ោងនេះ ការបញ្ជាទិញ ភាគហ៊ុន បាននឹងកំពុងធ្វើយ៉ាងគំហុក​ [...]

ការងារបណ្ណារក្ខ និងបណ្ណាល័យ នៅប្រទេសកម្ពុជា

ការងារបណ្ណារក្ខ និងបណ្ណាល័យ នៅប្រទេសកម្ពុជា

នៅតាម បណ្តាប្រទេសជឿនលឿន នានាក្នុងពិភពលោក គេបានមើលឃើញថា វិស័យអំណាន មានការរីកចម្រើន ខ្លាំងបំផុត។ ប្រទេសទាំងអស់នេះ សំបូរទៅដោយបណ្ណាល័យ មិនថាតែ បណ្ណាល័យសហគមន៍ បណ្ណាល័យសាលារៀន បណ្ណាល័យជាតិ បណ្ណាល័យថ្នាក់ដឹកនាំរដ្ឋ បណ្ណាល័យឯកជន បណ្ណាល័យស្ថាប័នមន្ទីរ បណ្ណាល័យចល័ត បណ្ណាល័យ ក្រុមអ្នកឯកទេសស្រាវជ្រាវ...។ល។ រីឯរោងពុម្ព និងបណ្ណាគាររបស់គេ ក៏មានការរីកដុះដាលដូចផ្សិត គ្រប់ច្រកល្ហកផង ដែរ។ ពលរដ្ឋជាទូទៅរបស់ប្រទេសទាំងនោះ សុទ្ធតែមានចំណូលចិត្តអានសៀវភៅ មិនថាតែកុមារ យុវវ័យ ឬមនុស្ស ដែល មានវ័យចំណាស់ឡើយ។

នៅពេលទំនេរពីកិច្ចការងារ ឬការរៀនសូត្រ ពួកគេច្រើនតែនាំគ្នានិយាយអំពីសៀវភៅ ឬអានសៀវភៅ។ ខ្សែរភាពយន្ដ ហូលីវូធ ច្រើនណាស់ដែល យកលំនាំតាមសៀវភៅប្រលោមលោក [...]

ហ្សែម ស៊្បន នឹងបើកការប្រកួត កីឡាអូឡាំពិកឆ្នាំ២០១២ នៅឡុងដ៍

ហ្សែម ស៊្បន នឹងបើកការប្រកួត កីឡាអូឡាំពិកឆ្នាំ២០១២ នៅឡុងដ៍

សារពត៌មានអង់គ្លេសឈ្មោះ The Sun កំពុងមានការជឿជាក់ថា នឹងទទួលបានភាពផ្ដាច់មុខ ក្នុងការផ្សាយដំណឹងពិសេសៗ ទាក់ទងនឹងការបើកដំបូង ការប្រកួត កីឡាអូឡាំពិក នារដូវក្ដៅឆ្នាំ២០១២ខាងមុខនេះ ដោយបានចុះដំណឹងមួយថា ព្រះមហាក្សត្រីយ៉ានី របស់ប្រទេសអង់គ្លេស បានស្នើអោយលោកដានីញ៉ែល ក្រេជ Daniel Craig តារាមួយដួង ដែលបានដើរតួរជា ហ្សែម ស៊្បន James Bond ទំនងជានឹងត្រូវសុំអោយ មកចូលរួមសំដែងក្នុង ខ្សែរភាពយន្ដខ្លីមួយ ដែលនឹងចាក់ផ្សាយនៅលើ រាល់អេក្រង់យក្សនានាពេលនោះ។

ទីក្រុងឡុងដ៍ នឹងក្លាយជាទីកន្លែងកណ្ដាលរួមមួយនៃពិភពលោក ក្នុងការទទួលយកការប្រកួតប្រជែង កីឡាអូឡាំពិក ឆ្នាំ២០១២នេះ។ [...]

វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ស្រ្តីទីមួយបារាំង មានការទាក់ទាញ ពីអ្នកកាសែត

វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ស្រ្តីទីមួយបារាំង មានការទាក់ទាញ ពីអ្នកកាសែត

ការឃោសនារកសំលេងឆ្នោតរបស់ លោកហ្វ្រង់ស៊័រ ហូឡង់ កន្លងមក មិនសូវមាននរណានិយាយពី លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ Valérie Trierweiler ដែលជាគូកំណាន់អស់រយះពេលជាងច្រើនឆ្នាំមកហើយ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសបារាំងមួយនេះទេ។

គេមានការចាប់អារម្មណ៍ថា ប្រសិនបើ លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដាក់ងារអោយគាត់ថា ជា បុរសធម្មតា ម្នាក់នោះ គូកំណាន់របស់គាត់ លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ បែជានឹងក្លាយជា ស្ត្រីទីមួយបារាំង លើកដំបូងម្នាក់ ដែលខុសធម្មតាពីទំលាប់រាល់ដង។ កាសែតមួយរបស់អង់គ្លេស le Daily Mail បានធ្វើការអត្ថាធិប្បាយថា «ក្នុងវ័យ៤៧ឆ្នាំ [...]

នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

នីកូឡា សារកូស្សី បរាជ័យខាងចរិកឬកពា ច្រើនជាងនយោបាយ

ក្រោយពីទទួលសំលេងឆ្នោតគាំទ្រ នៅក្រោមលោកហ្រ្វង់ស័រ ហូឡង់ François Hollande នៅក្នុងការបោះឆ្នោត កាលពីថ្ងៃ អាទិត្យទី៦​ ខែឧសភានេះ លោកនីកូឡា​ សាកូហ្សី Nicolas Sarkozy ត្រូវបានគេមើលឃើញថា មិនមានភាពជោគជ័យទេ ក្នុងការបញ្ចុះបញ្ចូលអស់ជាច្រើនខែ ប្រជាអ្នកបោះឆ្នោតបារាំង អោយបែរមកបោះឆ្នោតគាំទ្រគាត់វិញនោះ។ បន្ថែមពីលើ ខ្សែរបន្ទាត់នយោបាយរបស់គាត់​ ដែលគេមិនសូវចង់បាន​នោះ ប្រជាអ្នកបោះឆ្នោតបារាំង តាមទំនងមើលទៅ ដូចជាមិនចង់ ឃើញមនុស្សដូចគាត់នៅក្នុង ថានៈជាប្រធានាធិបតីទៀតទេ។​

ក្នុងបណ្ដាប្រធានាធិបតីបារាំងទាំងអស់ លោកនីកូឡា​ សាកូហ្សី មិនគួរមិនត្រូវបានគេគិតថា គាត់មិនបានធ្វើអ្វីទាល់តែសោះ នោះទេ។ តែគេត្រូវគិតទៅលើ បញ្ហាចរិកឬកពារបស់គាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...