Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

មក​បង្ក្រាប​ដោយ​រុញ​ច្រាន​បាន តែ​កុំ​បន្លំ​«ឈូស​និង​ជាន់​ជើង»​បាតុករ!

មក​បង្ក្រាប​ដោយ​រុញ​ច្រាន​បាន តែ​កុំ​បន្លំ​«ឈូស​និង​ជាន់​ជើង»​បាតុករ!

«លោកជាសមត្ថកិច្ច ត្រូវធ្វើការដោយសុចរិត។ បើមេលោកបញ្ជាថា គ្រាន់តែរុញច្រាន នោះលោកមានសិទ្ធិត្រឹម​តែ​រុញច្រានទេ។» អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានស្នើដល់ថ្នាក់លើនៃកងកម្លាំងរបស់អាជ្ញាធរ ឲ្យមានវិធានការលើមន្រ្តីដែលអនុវត្តល្មើសនឹងបទបញ្ជា ដែល​ជាភាពអុជអាលមួយឲ្យមានអំពើហិង្សាកើតឡើង។


អ្នកស្រីយ៉ោម បុប្ផា អង្គុយនៅជាប់នឹងជើងរបស់កងកម្លាំងបង្ក្រាបកុបកម្ម។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិអំណាច - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានបញ្ជាក់ថា មានសមត្ថកិច្ចមួយចំនួនរុញច្រាន ដោយសុចរិត [...]

សារមន្ទីរ​ទាំង​​១០ ដែល​មាន​រូបរាង​អស្ចារ្យ​ចម្លែកៗ​ជាង​គេ​ក្នុង​ពិភពលោក

សារមន្ទីរ​ទាំង​​១០ ដែល​មាន​រូបរាង​អស្ចារ្យ​ចម្លែកៗ​ជាង​គេ​ក្នុង​ពិភពលោក

មានសំនួរជាច្រើន ទាក់ទងនឹងសារមន្ទីរ​ដែលអ្នកបានស្គាល់ ដូចជា តើនៅក្នុងសារមន្ទីរនេះ មានការតាំងពិព័រណ៍​ស្ដី​អំពីអ្វី? ជាវត្ថុបូរាណ ឬជាការបង្ហាញនូវការរកឃើញថ្មីៗ នៃវិទ្យាសាស្ត្រ? ប៉ុន្តែសំនួរទាំងនេះ មិនពិបាកក្នុងការរក​ចម្លើយ​ទេ ព្រោះ​អ្នកបានស្គាល់សារមន្ទីនេះរួចហើយ។ ច្រើនណាស់ អ្នកគ្រាន់តែចូលទៅក្នុងសារមន្ទីរ អ្នកនឹងដឹង​ពី​ប្រធានបទ ដែល​សារមន្ទីរចង់តាំងបង្ហាញភ្លាម។ តែសំខាន់ត្រង់ថា តើមានសារមន្ទីរប៉ុន្មានហើយ ដែលអ្នកបាន​ស្គាល់ ?

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមនាំមកជម្រាបជូនលោកអ្នក គ្រាន់ជាចំណេះដឹងបន្ថែមក្នុងការស្វែងយល់ នូវ​សារមន្ទីរចំនួន១០ ដែលមានរូបរាងអស្ចារ្យចម្លែកៗជាងគេក្នុងពិភពលោក។


សារមន្ទីរ គន់ស្ថាអូស [...]

ពិព័រណ៍​«ស្នាដៃ​បង្កើត​ថ្មី» របស់​និស្សិត​សាលា​វិចិត្រ​សិល្បៈ

ពិព័រណ៍​«ស្នាដៃ​បង្កើត​ថ្មី» របស់​និស្សិត​សាលា​វិចិត្រ​សិល្បៈ

សាកលវិទ្យាល័យភូមិន្ទនិចិត្រសិល្បៈ បានដាក់តាំងពិព័រណ៍ស្នាដៃសិល្បៈថ្មីៗលើកទីពី ដែលជាគំនិតច្នៃប្រឌិតរបស់ និស្សិតចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ឆ្នាំទីបួន ទាំងប្រាំមហាវិទ្យាល័យ ក្នុងនោះមាន មហាវិទ្យាល័យ​ស្ថាបត្យកម្ម និងនគររូបនីយកម្ម មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និង​មហាវិទ្យាល័យ​​តូរ្យតន្ត្រី។ ការតាំងពិព័រណ៍នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា បានទាក់ទាញនិស្សិតមកពីបណ្តា​គ្រឹះស្ថាន​ផ្សេងៗ នាំគ្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ។


ស្នាដៃមួយនៅក្នុងពិព័រណ៍«ស្នាដៃបង្កើតថ្មី» របស់និស្សិតសាលាវិចិត្រសិល្បៈ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Senghong)

អានពិស្ដារ
ក្លែង​ឯកសារ​បាត់​ឈ្មោះ​គ្រូ​បង្រៀន​ម្នាក់​ពី​ក្រសួង សង្ស័យ​រឿង​នយោបាយ

ក្លែង​ឯកសារ​បាត់​ឈ្មោះ​គ្រូ​បង្រៀន​ម្នាក់​ពី​ក្រសួង សង្ស័យ​រឿង​នយោបាយ

គ្រូបង្រៀនម្នាក់ មានអតីតភាពការងារជាង២១ឆ្នាំ ត្រូវបាន«លុប»ឈ្មោះពីក្រសួងអប់រំ ដោយមិនដឹងខ្លួន តាម​ឯកសារក្លែងបន្លំហត្ថលេខា និងឈ្មោះរបស់លោក ក្រោយពីលោកបានព្យួការងារ និងចូលជាសមាជិក​ក្រុមប្រឹក្សា​ឃុំគោកកធិន ក្នុងគណបក្សសង្គ្រោះជាតិ។


សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

មន្ត្រីរាជការសាធារណៈ - គ្រូបង្រៀនម្នាក់ នៃសាលាបឋមសិក្សាកាត្រៃ ស្ថិតក្នុងឃុំគោកកធិន ស្រុកថ្មភួក ខេត្ត​បន្ទាយមានជ័យ ត្រូវបានជនមិនស្គាល់មុខក្នុងក្រសួងស្ថាប័នអប់រំរបស់រដ្ឋ ក្លែងឯកសារសាធារណៈ ដោយធ្វើ​នូវ​លិខិតលាឈប់ពីការងារជំនួសលោក ទាំងលោកមិនបានដឹងខ្លួន។ លោកគ្រូ ផា សុខនឿត ដែលរងគ្រោះបាត់បង់​តួនាទី​ពីគ្រួបង្រៀន [...]

ក្រសួងរៀបចំដែនដី៖ ទំនាស់ដីធ្លី​នៅ​កម្ពុជា មាន​តែ០​,៨​%​ប៉ុណ្ណោះ

ក្រសួងរៀបចំដែនដី៖ ទំនាស់ដីធ្លី​នៅ​កម្ពុជា មាន​តែ០​,៨​%​ប៉ុណ្ណោះ

ជាការឆ្លើយតប ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍​របស់អង្គការ​លីកាដូ ដែលបានចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តន៍បទបញ្ជា០១ និងក្នុងរយៈពេល ១៣ឆ្នាំ ជម្លោះ​ដីធ្លីបានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាងកន្លះលាននាក់។ ក្រសួងតាមរយៈរដ្ឋលេខាធិការរបស់ខ្លួន បានអះអាងថា ជម្លោះ​មានត្រឹមតែ ០,៨%ប៉ុណ្ណោះ។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

ដីធ្លី - ថ្លែងនៅក្នុងសន្និសិទកាលពីថ្ងៃម្សិលម៉ិញ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ បានមានប្រសាសន៍ថា ក្រសួងមិនទទួលស្គាល់ចំនួនតួរលេខ ដែលអង្គការលីកាដូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...