Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ផៃ ស៊ីផាន៖ ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​កម្ពុជា ខុស​ពី​មន្រ្តី​កូរ៉េ​ខាង​ត្បូង

ផៃ ស៊ីផាន៖ ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​កម្ពុជា ខុស​ពី​មន្រ្តី​កូរ៉េ​ខាង​ត្បូង

ច្បាប់ - «អាការលាលែង មិនមែនជាអាត្រារបស់ច្បាប់ទេ។ អ្នកប្រព្រឹត្តខុស ត្រូវទទួលការផ្តន្ទាទោសដោយច្បាប់ មិនមែនលាលែងដើរចេញ ពីការទទួលខុសត្រូវនោះទេ។ ដូច្នេះអ្វីដែលរដ្ឋាភិបាល លោកកំពុងអនុវត្ត ហើយបន្ត​ការអនុវត្តគឺជាការពង្រឹងនីតិរដ្ឋ ឬច្បាប់ មិនមែនជាការជ្រើសរើសរបស់មនុស្សម្នាក់ដោយសេរី ដែលអត់យក​ច្បាប់​ជាធំ ហើយជ្រើសរើសយកការលាលែង។ យើងមិនធ្វើអញ្ចឹងទេ។» នេះជាការថ្លែងរបស់ លោកផៃ ស៊ីផាន មន្រ្តីអ្នក​នាំពាក្យរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។

ការលើកឡើងរបស់លោកផៃ ស៊ីផាន គឺបានកើតឡើងបន្ទាប់ពី មានការប្រៀបធៀប រវាងការទទួលខុសត្រូវ​របស់​មន្រ្តីគ្រាក់ៗកម្ពុជា ទាក់ទងនឹងបញ្ហានានាក្នុងប្រទេសកម្ពុជា ទៅនឹងការទទួលខុសត្រូវ [...]

អេឡិច ដាវីដសុន៖ ស៊ូ​«ស្លាប់​ខ្លូន»​នៅ​កម្ពុជា ដើម្បី​ការពារ​«ព្រៃ»​អារ៉ែង

អេឡិច ដាវីដសុន៖ ស៊ូ​«ស្លាប់​ខ្លូន»​នៅ​កម្ពុជា ដើម្បី​ការពារ​«ព្រៃ»​អារ៉ែង

ត្រីនាគ ក្រពើភ្នំ រ៉ែមាស ជាមួយនឹងសត្វកម្រផ្សេងៗទៀត ចំនួន៣១ប្រភេទនឹងផុតពូជនៅកម្ពុជា និងភាពឈាន​ទៅ​រកការបាត់បងតំបន់ព្រៃឈើចុងក្រោយរបស់កម្ពុជា ក្នុងតំបន់អារ៉ែង បើសិនជាមានការផ្តល់ការវិនិយោគ ជាទំនប់​វារីអគ្គីសនី ទៅឲ្យក្រុមហ៊ុនណាមួយដោយរដ្ឋាភិបាលនោះ។ ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ជាជាតិអាឡឺម៉ង់ បានពន្យល់ជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញថា ក្រុមហ៊ុន​ដែលបានទទួលគំរោងអភិវឌ្ឈន៍ពីរដ្ឋាភិបាលនោះ មិនដែលជួបជជែកពិភាក្សាជាមួយប្រជាពលរដ្ឋ ឬអង្គការ​សង្គម​ស៊ីវិលដែលពាក់ព័ន្ធម្តងណាឡើយ។


ស្ទឹង អារ៉ែង នៅខេត្តកោះកុង។ (រូបថត MONOROOM.info/ kessor)

ធម្មជាតិ និងការអភិវឌ្ឍន៍ - [...]

អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

អាគារ​កំពស់​១​គីឡូម៉ែត្រ ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក ចាប់​ផ្ដើម​សង់

ដុំថ្មទីមួយ ត្រូវបានគេបោះចូលទៅក្នុងរណ្ដៅជានិមិត្តរូប នៃការចាប់ផ្ដើមសាងសង់ អាគារដែលខ្ពស់ជាងគេក្នុង​ពិភពលោក កាលពីថ្ងៃអាទិត្យទី២៧ ខែមេសានេះ នៅទីក្រុង ជេរដា (Djeddah) ប្រទេសអារ៉ាប៊ីសាអូឌី។ អាគារដែល​មានកំពស់មួយគីឡូមែត្រនេះ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០១៨ខាងមុខ ជាមួយនឹងការចំណាយសាង​សង់​ប្រមាណជា ១,២ពាន់លានដុល្លារ។


រូបតាំងបង្ហាញ ពីអាគារ ឃីងដូម ថោវ័រ ដែលមានកំពស់១គ.ម។

ស្ថាបត្យកម្ម - អាគារ ឃីងដូម ថោវ័រ (Kingdom Tower) នឹងក្លាយជាអាគារថ្មីមួយ ដែលខ្ពស់ជាងគេបង្អស់ នៅ​ក្នុង​ពិភពលោក ហើយបានបំបែកឯកត្កកម្មនៃអាគារ ប៊ួរ ខាលីហ្វា (Burj Khalifa) ដែលមកដល់ពេលនេះ ជាប់​ឈ្មោះ​ថា​មានកំពស់ខ្ពស់ជាងអាគារណាៗទាំងអស់។ [...]

ធី សុវណ្ណថា៖ គ្រាន់​តែ​សួរ យ៉ុង ខេមរា ត្រង់​ៗ​និង​ឲ្យ​ធ្វើ​ព័ត៌មាន​ពិត

ធី សុវណ្ណថា៖ គ្រាន់​តែ​សួរ យ៉ុង ខេមរា ត្រង់​ៗ​និង​ឲ្យ​ធ្វើ​ព័ត៌មាន​ពិត

ពីរថ្ងៃបន្ទាប់ពីសង្គ្រាមសម្ដី រវាងតារាហ្វេសប៊ុកទាំងពីរ ធី សុវណ្ណថា - យ៉ុង ខេមរា ដែលត្រូវបានបង្ហោះព្រោងព្រាត ពេញបណ្ដាញសង្គមហ្វេសប៊ុកនោះមក នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានចេញមកបកស្រាយថា  អ្វីដែលកញ្ញាធ្វើ គឺដោយ​ភាពស្មោះត្រង់ និងចេញពីឆន្ទៈរបស់កញ្ញា។ កញ្ញាបានបកស្រាយទៅនឹងការរិះគន់ ដែលថាកញ្ញា​ប្រកាន់នូវ​​អត្តចរិកពាល និងពាក្យសម្ដីមិនសមរម្យ យ៉ាងដូច្នេះថា «ខ្ញុំសួរក្នុងនាមជាពលរដ្ឋ សួរទៅកាន់អ្នក​សារព័ត៌មាន»។


កញ្ញា ធី សុវណ្ណថា (អាវក្រហម) និងកញ្ញា យ៉ុង ខេមរា (អាវយឺតខ្មៅ)។ (រូបថតផ្ដិតពីវីដេអូMONOROOM.info)

តារាហ្វេសប៊ុក - កញ្ញា ធី សុវណ្ណថា បានធ្វើការបកស្រាយ ជុំវិញពាក្យសម្តីរបស់នាង [...]

ក្រុមអនាមិក វាយ​គេហទំព័រ​សារព័ត៌មាន​ដើម​អំពិល ស្លាប់​បាត់​ហើយ?

ក្រុមអនាមិក វាយ​គេហទំព័រ​សារព័ត៌មាន​ដើម​អំពិល ស្លាប់​បាត់​ហើយ?

នៅថ្ងៃទី២៧ ខែមេសានេះ គេហទំព័រសារព័ត៌មានដើមអំពិល ដែលគេស្គាល់ថាមាននិន្នាការលំអៀង ទៅរក​រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានក្រុមហេកឃើ អនាមិកកម្ពុជា វាយប្រហារ បើកលែងចេញតាំងពី​ម៉ោង១០យប់​រៀងមក។


រូបសញ្ញារបស់ក្រុមហេកឃ័រ អនាមិក កម្ពុជា នៅពេលគេហទំព័រណាមួយត្រូវបានវាយប្រហារសម្រេច។

បច្ចេកវិទ្យា - គេហទំព័រដ៏ធំនៃសារព័ត៌មានដើមអំពិល របស់អ្នកសារព័ត៌មាន និងអ្នកវិភាគល្បីឈ្មោះលោក សយ សុភាព ដែលគេស្គាល់ថាមាននិន្នាការលំអៀងទៅគណបក្សកាន់អំណាច និងរដ្ឋាភិបាលនោះ បានរងការវាយ​ប្រហារ​បើកលែងចេញ តាំងពីវេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤នេះមក។

បើគេចុចចូលទៅកាន់គេហទំព័រនេះ គេនឹងឃើញសារជាភាសាអង់គ្លេសមួយឃ្លា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...