Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

អ្នក​សារព័ត៌មាន រួម​គ្នា​ប្រតិកម្ម​នឹង​ការ​ធ្លាក់​ចុះ នៃ​សេរីភាព​សារព័ត៌មាន

អ្នក​សារព័ត៌មាន រួម​គ្នា​ប្រតិកម្ម​នឹង​ការ​ធ្លាក់​ចុះ នៃ​សេរីភាព​សារព័ត៌មាន

នៅក្នុងទិវាសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភានេះ ក្រុមអ្នកសារព័ត៌មានអាជីពកម្ពុជាជាច្រើន បានជួប​ប្រជុំ​គ្នា នៅសណ្ឋាគារអ៊ីនធើខន ដើម្បីពិនិត្យមើលសិទ្ធិសេរីភាពនៃរបបសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ នៅក្នុង​ចំណោមនោះ មានមួយចំនួនធំ បានសម្ដែងប្រតិកម្មធ្ងន់ៗ និងធ្វើការថ្កោលទោស ចំពោះការរើសអើង​វាយដំមកលើ​អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានអាជីពខ្លះទៀត ថែមទាំងបរិហារថា ការវាយដំទៅលើអ្នកសារព័ត៌មាននេះ ជា​កំហុសដ៏ធំរបស់មន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលនោះទៀតផង។


អ្នកសារព័ត៌មានបរទេសមួយរូប ត្រូវបានក្រុមសន្តិសុខបិទមុខ វាយដំ។ (រូបថតហ្វេសប៊ុក)

សារព័ត៌មាននៅកម្ពុជា - លោក ប៉ែន បូណា [...]

ធ្វើ​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​វីដេអូ​ក្នុង​ហ្វេសប៊ុក អាន​ដោយ​ខ្លួន​ឯង?

ធ្វើ​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​វីដេអូ​ក្នុង​ហ្វេសប៊ុក អាន​ដោយ​ខ្លួន​ឯង?

ការអានវីដេអូដោយស្វ័យប្រវត្តិនៅក្នុងគេហទំព័រ នៃបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានដាក់ឲ្យដំណើរការ​ចាប់ពី​ពេល​នេះតទៅ។ តែពេលខ្លះជារឿងដែលគួរឲ្យធុញទ្រាន់ និងពេលខ្លះទៀត ជារឿងដែលអ្នកមិនចង់សូម្បីបន្តិច ឲ្យមាន​ការ​អានជាស្វ័យប្រវត្តិ នូវវីដេអូទាំងនេះ។ ប៉ុន្តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មាន​ចំណុចគន្លឺះដើម្បីជម្រាប​ជូន​លោក​អ្នក ថាតើធ្វើយ៉ាងដូចម្ដេច ដើម្បីកុំឲ្យវីដេអូទាំងនោះ ត្រូវអានដោយខ្លួនឯងយ៉ាងដូច្នេះ។


«ហ្វេសប៊ុក» បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោកបច្ចុប្បន្ន។

ហ្វេសប៊ុក - បណ្ដាញសង្គមដែលធំជាងគេក្នុងពិភពលោក ហ្វេសប៊ុក បានកែប្រែជារឿយៗ នូវសេវាកម្មរបស់ខ្លួន [...]

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំក​ល់ធ្វើបុណ្យនៅវត្ត​ញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។


អ្នកស្រី នេត ផល្លី ហៅយាយខ្លី នៅក្នុងឈុតកំប្លែងមួយ។ (រូបថត ហ្វេសប៊ុក)

តារា - អ្នកស្រី នេត ផល្លី ហៅយាយខ្លី ជាតារាកំប្លែងជើងចាស់ល្បីឈ្មោះម្នាក់ ក្នុងក្រុមកំប្លែង នាយកុយ បាន​ទទួល​មរណៈភាពហើយ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី០១ឆ្លងចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

តារាកំប្លែងជើងចាស់ ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺចាប់តាំងពីឆ្នាំ ២០១២ មក ហើយជំងឺរបស់លោក​យាយ មិនបានធូរស្រាលនោះទេ តែផ្ទុយទៅវិញ មានអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ប្រមាណជាបីអាទិត្យមុន អ្នកស្រី​បានចូលសម្រាកព្យាបាល [...]

មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

បន្ទាប់ពីចុះជួបអ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្តាលមក លោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានបន្តដំណើរទៅពិនិត្យមើល​ព្រំដែនកម្ពុជាជាប់​ព្រំដែន​វៀតណាម លើទឹកដីខេត្តកណ្តាល តែដំណើរចុះទៅត្រួតពិនិត្យនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលឈរជើង នៅតំបន់នោះ ហាមឃាត់មិនឲ្យចូលត្រួតពិនិត្យ ក្រោមហេតុផលថាគ្មានគោលការណ៍ ពីថ្នាក់លើ។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

សិទ្ធិ - «មានន័យថា មានលាក់លៀមអ្វីមិនល្អនៅក្នុងហើយ បានជាមិនឲ្យពួកយើងចូលទៅមើល។ ប្រសិនបើនៅ​ក្នុងហ្នឹងគ្មានអ្វីអាក្រក់ គឺអត់ខ្លាចឲ្យយើងទៅឃើញទេ។ [...]

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដី​កម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ -  ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...