ថៃ៖ ឃាត់ខ្លួន យីងឡាក់ និងមិនឲ្យអ្នកនយោបាយ១៥៥នាក់ចេញក្រៅ
មួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ នៅប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិកគ្រួសារច្រើននាក់ របស់លោកស្រី ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ។ អ្នកទទួលខុសត្រូវនយោបាយ ប្រមាណជា១៥៥នាក់ផ្សេងទៀត ក៏ត្រូវបានរបបដឹកនាំយោធា ធ្វើការហាមឃាត់មិនឲ្យចេញពីប្រទេសដែរ។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ ចាន់អ៊ូចារ នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)
នយោបាយថៃ - ២៤ម៉ោងក្រោយការប្រកាសធ្វើរដ្ឋប្រហារ និងបានក្ដោបក្ដាប់អំណាចរដ្ឋទាំងស្រុង នៅប្រទេសថៃ របបដឹកនាំយោធាថ្មីបានធ្វើការឃាត់ខ្លួន អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ [...]