Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

អ្នកវិភាគ៖ វៀណាម​ពិត​ជា​មាន​មហិច្ឆតា​មិន​ល្អ លើ​កម្ពុជា

អ្នកវិភាគ៖ វៀណាម​ពិត​ជា​មាន​មហិច្ឆតា​មិន​ល្អ លើ​កម្ពុជា


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

អធិបតេយ្យជាតិ - អ្នកវិភាគតាមដាន ស្ថានការណ៍ប្រទេសកម្ពុជា លោក ​ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការ​ពង្រឹង​វិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធាន​អង្គការស្រាវជ្រាវជាតិកម្ពុជា បានអះអាងថា បើយោង​តាមប្រវត្តិសាស្រ្ត រហូតដល់ស្ថានភាព​បច្ចុប្បន្ន ដែលកំពុងកើតឡើងរវាងទំនាក់ទំនងកម្ពុជា និងវៀតណាម បាន​បង្ហាញច្បាស់ណាស់ថា រដ្ឋាភិបាកម្ពុជា​បច្ចុប្បន្នមិនមានភាពម៉ឺងម៉ាត់ ក្នុងការប្រឈម ឬការពារផលប្រយោជន៍ និង​អធិបតេយ្យជាតិជាមួយវៀតណាមនោះទេ ខណៈសកម្មភាពវៀតណាម លើទឹដីកម្ពុជាបច្ចុប្បន្ន [...]

ថៃ៖ ដោះ​លែង យីងឡាក់ តែ​ចាប់​ខ្លួន​រដ្ឋមន្ត្រី​ម្នាក់​វិញ នៅ​យប់​ថ្ងៃ​អង្គារ

ថៃ៖ ដោះ​លែង យីងឡាក់ តែ​ចាប់​ខ្លួន​រដ្ឋមន្ត្រី​ម្នាក់​វិញ នៅ​យប់​ថ្ងៃ​អង្គារ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានរបបយោធាថ្មី ចាប់ឃុំខ្លួនកាលពីថ្ងៃ​សុក្រ​សប្ដាហ៍មុនមកនោះ ទើបនឹងត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃអង្គារម្សិលម៉ិញ។ នេះបើតាមអ្នកនាំពាក្យ​របស់​កងទ័ពថៃ កាលពីយប់ថ្ងៃដដែល។ ប៉ុន្តែរដ្ឋមន្ត្រីមួយរូប នៅក្នុងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវបាន​ក្រុម​យោធាឃាត់ខ្លួនវិញ នៅខណៈពេលដែលរដ្ឋមន្ត្រីរូបនោះ កំពុងធ្វើសន្និសីទការសែត នៅចំពោះមុខអ្នកសារព័ត៌មាន​រាប់សិបនាក់។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្លែងអង្វរ ទៅកាន់ប្រជាជាតិ កាលពីចុងឆ្នាំ២០១៣។ (រូបថត Wason Wanonchakorn, AP)

នយោបាយថៃ - របបយោធាថៃ កំពុងបន្តផ្លុំខ្យល់ក្ដៅផង ត្រជាក់ផង [...]

យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​ផ្សាយ​ទិន្នន័យ​ផ្កាយ​រណប ជា​សាធារណៈ

យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​ផ្សាយ​ទិន្នន័យ​ផ្កាយ​រណប ជា​សាធារណៈ

នៅថ្ងៃអង្គារទី២៧ ខែឧសភានេះ ប្រទេសម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវទិន្នន័យផ្កាយរណប ដែលបានប្រើសម្រាប់កំណត់ពីដំណើរទំនង នៃការហោះហើររបស់យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​អាកាស​ចរណ៍ជាតិ ម៉ាឡេស៊ីអ៊ែឡាញ បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ កាយវិការរបស់ប្រទេសម៉ាឡេស៊ីនេះ ជាការ​ឆ្លើយតបទៅនឹងការចង់បាន របស់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលរងគ្រោះនៅលើយន្ដហោះ។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - នាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានធ្វើការជាមួយ [...]

នាវា​ចិន និង​ទូក​វៀតណាម បុក​គ្នា​ទៀត នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

នាវា​ចិន និង​ទូក​វៀតណាម បុក​គ្នា​ទៀត នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

នាវាចិនមួយគ្រឿង បានបើកទៅបុកទូកនេសាទវៀតណាមួយ នៅក្បែរនឹងមូលដ្ឋាចម្រាញ់ប្រេងរបស់ចិន ស្ថិត​ក្នុង​តំបន់ទឹកដែលប្រទេសទាំងពីរកំពុង ឈ្លោះដណ្ដើមថាជារបស់ផងខ្លួន តែរៀងៗខ្លួន។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ជម្លោះចិន-វៀតណាម - តាមទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានឲ្យដឹងថា កាណូតវៀតណាមនោះ បានលិចនៅក្នុង​តំបន់ភ្លាមៗ បន្ទាប់ពីបានឈ្លានពាន និងបានបុកនាវានាសាទរបស់ចិន។

នាយនគរបាលប្រចាំឆ្នេរសមុទ្រវៀតណាម បានប្រកាសថា អ្នកនៅលើទូក១០នាក់ ត្រូវបានជួយសង្គ្រោះដោយ​ទូកវៀតណាមផ្សេងទៀត ដែលបានបើកនៅក្បែរៗនោះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃចន្ទទី២៦ ខែឧសភា​នេះ [...]

ជនជាតិ​កាណាដា​មួយ​រូប សុំ​សង្សា​រៀប​ការ​យ៉ាង​ចម្លែក (vdo)

ជនជាតិ​កាណាដា​មួយ​រូប សុំ​សង្សា​រៀប​ការ​យ៉ាង​ចម្លែក (vdo)

ដើម្បីធ្វើពាណិជ្ជកម្ម ឲ្យអ្នកផងស្គាល់ស្គាល់ពីក្រុមហ៊ុនរបស់ខ្លួន ដែលជំនាញខាងការរៀបចំពិធីមង្គលការនោះ នាយកក្រុមហ៊ុន​វ័យក្មេងមួយរូប រស់នៅទីក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចចិត្តបង្កើតគម្រោងមួយ ដែល​មានឈុតឆាក ប្រយុទ្ធ​ជាមួយមនុស្សខ្មោចរស់ (zombi) ដើម្បីជួយយុវជនម្នាក់ទៀត សេបាស្ទៀន ប្រូវ៉ូ (Sébastien Provost) បានសុំសង្សារបស់ខ្លួន នាង ជូស្យាន ម៉ៃយើរ (Josiane Mayer) រៀបការ។


សេបាស្ទៀន ប្រូវ៉ូ នៅពេលសុំនារីជាទីស្រឡាញ់របស់ខ្លួនរៀបការ។ (រូបថតផ្តិតពីវីដេអូ)

ពីនេះពីនោះ - ជាមួយនឹងអ្នកចូលប្រមាណជាជាង១០នាក់ មានទាំងអ្នករបាំ និងក្រុមអ្នកថតវីដេអូនោះផង ការ​រៀប​ចំ​​នេះត្រូវបានធ្វើឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...