អតីតស្ដេចបាល់ទាត់ ថាសហព័ន្ធបាល់ទាត់អន្តរជាតិ Fifa ពុករលួយ
អតីតតារាបាល់ទាត់របស់ប្រទេសអាហ្សង់ទីន ឌីយ៉េហ្គូ ម៉ារ៉ាដូណា (Diego Maradona) បានបើកកកាយ ប្រឆាំងសហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថាហ្វីហ្វា (Fifa) ទាក់ទងនឹងអំពើ«រត់ការក្រោមតុ» នៅក្នុងសំនុំរឿងប្រគល់សិទ្ធិអំណាចឲ្យប្រទេសកាតា រៀបចំការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នៅឆ្នាំ២០២២ខាងមុខ។ អតីតតារាបាល់ទាត់រូបនេះ ថែមទាំងទទូចឲ្យមានការស៊ើបអង្កេត ប្រឆាំងនឹងអ្នកដែលទទួលសំណូក«ក្រោមតុ» ទៅកាន់តុលាការនោះទៀត។
កីឡាករ ម៉ារ៉ាដូណា លើកពានបាល់ទាត់ពិភពលោក ឲ្យប្រទេសអាហ្សង់ទីន នៅឆ្នាំ១៩៨៦។ (រូបថត AP)
បាល់ទាត់ពិភពលោក - លោក ម៉ារ៉ាដូណា បានថ្លែងកាលពីថ្ងៃអាទិត្យទី៨ ខែមិថុនានេះ ក្នុងនាមជារដ្ឋទូតកីឡានៅក្នុងប្រទេសអារ៉ាប់រួម ថា៖ [...]