អ្នកនាំពាក្យក្រសួងការងារថា សម រង្ស៊ី ចង់កេងចំណេញផ្នែកនយោបាយ
ពលករខ្មែរធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនៅក្រៅប្រទេស។ (រូបថត សហការី)
វិស័យការងារ - សម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានថ្លែងថា នៅពេលប្រទេសកម្ពុជាមានបញ្ហា មិនគម្បីខ្មែរណាម្នាក់ចោទប្រកាន់ដាក់គ្នានោះទេ តែត្រូវសហការគ្នាដោះស្រាយបញ្ហាចំពោះមុខ។ បើតាមអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ខ្ញុំគិតថាអ្វីដែលគាត់(សម រង្ស៊ី) បានលើកឡើងនេះ ហាក់ដូចជាចង់កេងចំណេញនយោបាយច្រើនជាង។»
ក្នុងពេលដែលប្រទេសថៃ កំពុងបញ្ជូនពលករខុសច្បាប់កម្ពុជារាប់ម៉ឺននាក់ [...]