Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

«តើនៅសង្ឃឹមអីទៀត បើខ្មែរសរសេរនិងនិយាយមិនត្រូវទេ ចុះទម្រាំសីលធម៌...?» នេះជាការឡើង របស់ក្រុមអ្នក អភិរក្សសីលធម៌ ជជែកពិភ្សាគ្នា ពីបញ្ហាធ្លាក់ចុះនៃសីលធម៌ ដែលធ្លាប់តែទទួលស្គាល់ពីបណ្តាប្រទេសនានា។


តារាខ្មែរ៖ កញ្ញា សីម ថៃណា (ខាងឆ្វេង) និងនាង យក់ ថិករដ្ឋា។ (រូបថតសហការី)

សិលធម៌ខ្មែរ - នៅសម័យបច្ចុប្បន្ននេះ សីលធម៌ខ្មែរ ត្រូវបានមើលឃើញថា បានធ្លាក់យ៉ាងខ្លាំង ទាំងសម្ដីសម្ដៅ ទាំង​ការស្លៀកពាក់​របស់​យុវវ័យ សិស្សសាលា។ ជាពិសេសនោះ ការស្លៀកពាក់របស់​អ្នកសិល្បៈ ដែលជាគំរូមួយ​សម្រាប់​ទស្សនិកជន និងការប្រើប្រាស់ពាក្យពេជន៍របស់មនុស្សមួយចំនួន ធ្វើឱ្យសីលធម៌ដ៏ផូផង់នៃសង្គមខ្មែរ កាន់តែធ្លាក់​ចុះ។ [...]

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះ​តម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមក​ត្រឹមតែ២០ដុល្លា។ [...]

អតីត​ប្រធានាធិបតី​បារាំង អាច​នឹង​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ពី​បទ​ពុក​រលួយ

អតីត​ប្រធានាធិបតី​បារាំង អាច​នឹង​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ពី​បទ​ពុក​រលួយ

អតីតប្រធានាធិបតីបារាំង លោកនីកូឡា សាកូហ្សី (Nicolas Sarkozy) ត្រូវបានតុលាការឃាត់ខ្លួន ទុកពេញមួយយប់ កាលពីយប់ថ្ងៃអង្គារទី១ កក្កដា មកដល់ថ្ងៃ២ ខែកក្កដានេះ ដើម្បីសិក្សាអង្កេតជុំវិញសំនុំរឿងជាច្រើន ទាក់ទងនឹងអំពើ​ពុករលួយ«ជាន់ខ្ពស់» ប្រើប្រាស់ឥទ្ធិពល និងរំលោភលើអាថ៌កំបាំង របស់ស្ថាប័នតុលាការ។ លោកអាចនឹងមាន​ទោស​ជាប់ពន្ធនាគារ រហូតដល់ទៅ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកពិតជាមានកំហុសមែននោះ។


លោកនីកូឡា ស្សាកូហ្សី នៅត្រូកាដេរ៉ូ ជិតទួអេហ្វែល ពេលធ្វើយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២​នេះ។ (រូបថត របស់គណបក្ស UMP)

ប្រព័ន្ធយុត្តិធម៌ - លោកអតីតប្រធានាធិបតី នីកូឡា សាកូហ្សី ទំនងជាកំពុងធ្លាក់ [...]

កែវ នីសា មាន​បញ្ហា​អ្វី បាន​ជា​ចង់​យំ?

កែវ នីសា មាន​បញ្ហា​អ្វី បាន​ជា​ចង់​យំ?

ក្រោយពីតារាសម្តែងល្បីឈ្មោះ អ្នកនាង កែវ នីសា បានបង្ហោះសារចេញពីដួងចិត្ត ទស្សនិកជនអ្នកគាំទ្ររូបនាង បាន​ឆ្ងល់ថា តើសារនេះមានហេតុភេទកើតចេញពីអ្វី? តើពេលនេះ អ្នកនាង កែវ នីសា កំពុងជួបបញ្ហាឬ?


អ្នកនាង កែវ នីសា។ (រូបថតហ្វេសប៊ុក)

តារា - ជាមួយរូបថតមួយសន្លឹក និងសារដែលសរសេរនៅលើទំព័រហ្វេសប៊ុក ដែលមានគណនីឈ្មោះ Keo NiSa នៅ​ថ្ងៃនេះ តារាស្រីសម្តីស្រទន់អ្នកនាង កែវ នីសា បានធ្វើឱ្យប្រិយមិត្តអ្នកចូលចិត្តនាង និងទស្សនិកជន ចោទជា​ចម្ងល់​ថា តើមានបញ្ហាអ្វីកើតឡើង ចំពោះម៉េម៉ាយសាច់សខ្ចីរូបនេះ បានជាធ្វើឱ្យអ្នកនាងចង់យំ យ៉ាងដូច្នេះ?

បើទោះជាគេមិនដឹងឲ្យប្រាកដ ថាតើទំព័រហ្វេសប៊ុកនោះ ជារបស់នាងពិតប្រាកដ ឬយ៉ាងណាក៏ដោយ តែសារដែល​ទំព័រនេះសរសេរថា [...]

អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

បើទោះបីជាទស្សនិកជនមើលឃើញថា កញ្ញា ពេជ្រ សោភា កំពុងតែជួបរឿងក្រៀមក្រំក៏ដោយ តែតាមហ្វេសប៊ុក​របស់នាង មើលទៅនាង មិនបង្ហាញអារម្មណ៏ក្រៀមក្រំអ្វីនោះទេ។ ជាពិសេសជាងនេះទៅទៀត ថ្មីៗនេះ ពេជ្រ សោភា បានលេង«ស្ទីល»តែងមុខថ្មី ក្មេងជាងមុន មើលសឹងតែមិនចង់ស្គាល់។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - ជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងរចនាបទផាត់មុខថ្មី ពេជ្រ សោភា មើលទៅប្រៀបបាន តារាកូរ៉េវ័យ១៧ឆ្នាំ។ បើទោះបីជាវ័យរបស់កញ្ញា កាន់តែជ្រេបន្តិចមែន តែរូមសម្ផស្ស​របស់កញ្ញានៅតែស្រស់ស្អាត បាន ឆក់ដួងចិត្តបុរសមិនតិចនោះទេ។ តែគួរឱ្យស្តាយ ដែលកញ្ញាមានម្ចាស់ចិត្តរួច​ទៅ​ហើយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...