Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

« កំណត់ត្រា » និយមន័យ ប្រភេទ ប្រភព និង សារៈសំខាន់

« កំណត់ត្រា » និយមន័យ ប្រភេទ ប្រភព និង សារៈសំខាន់

រឿងរ៉ាវទាំងឡាយក្នុងពិភពលោកយើងនេះ តែងតែកើតមានឡើងជាលំដាប់ឥតឈប់ មិនថារឿងល្អ ឬអាក្រក់។ មិនថាមនុស្ស ឬសត្វ គឺមិនអាចចងចាំ តាមរយៈខួរក្បាល នូវរឿងរ៉ាវទាំងអស់នោះ ពេញមួយជីវិត របស់ពួកគេ បានឡើយ។ ក្នុងចំណោមប្រភេទសត្វទាំងអស់ មានតែមនុស្សប៉ុណ្ណោះ ដែលមានវិធី ដោះស្រាយល្អ ជាងគេ នៅក្នុងការកត់សម្គាល់រឿងរ៉ាវទាំងឡាយ តាមមធ្យោបាយផ្សេង ពីការផ្ទុកទិន្នន័យក្នុងខួរក្បាល ថាតើរឿងរ៉ាវមួយណា ដែលបាន កំពុង នឹងកើតមានឡើង ចំពោះពួកគេ។ មធ្យោបាយនោះ គឺ ការធ្វើកំណត់ត្រា

១. តើកំណត់ត្រាជាអ្វី?

កំណត់ត្រា ឬកំណត់ហេតុ ឬទិន្នានុលេខន៍ ឬកំណត់ហេតុប្រចាំថ្ងៃ [...]

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

ដោយ៖ គល់រាំង -​ ភ្នំពេញ ថ្ងៃ ទី ១៧ កុម្ភៈ ឆ្នាំ ២០១២

តើមោទនភាពជាតិជាអ្វី?

មោទនភាពជាតិជា សមាសនាម កើតមកពីនាមពីរបូកបញ្ចូលគ្នា គឺ មោទនភាព+ជាតិ។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- មោទនភាព ឬមោទនា ឬអនុមោទនា៖ មានន័យថា ការរីករាយ ការស្រស់ស្រាយសប្បាយចិត្ត សេចក្តីត្រេកអរ។
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។

តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យមោទនភាពជាតិថា៖ ជាការរីករាយ ការស្រស់ស្រាយ សប្បាយចិត្ត នឹងប្រភពឈាមជ័រ របស់ខ្លួន។

អានពិស្ដារ
Whitney Houston វិស្នី ហ៊ូស្តុន ត្រូវ​បាន​រក​ឃើញ​ស្លាប់ ក្នុង​បន្ទប់

Whitney Houston វិស្នី ហ៊ូស្តុន ត្រូវ​បាន​រក​ឃើញ​ស្លាប់ ក្នុង​បន្ទប់

ជាដំណឹងដែលធ្លាក់មកដល់គួរអោយរន្ធត់​ និងធ្វើអោយរំជួលពិភពលោក គឺ Whitney Houston វិស្នី ហ៊ូស្តុន ស្ដេចចំរៀង pop ស្រី ជនជាតិអាមេរិកស្បែកខ្មៅ ត្រូវបានគេរកឃើញស្លាប់ នៅថ្ងៃសៅរិ៍ម្សិលមិញ វេលាម៉ោង 15h55 ម៉ោងនៅ Los Angeles (0h55 នៅបារាំង​ និង 06h55 នៅស្រុកខ្មែរ ថ្ងៃនេះ)។

ម្ចាស់បទ I will always love you ដែលល្បីពេញទាំងពិភពលោក បានលាចាកលោក នៅក្នុងបន្ទប់សណ្ឋាគារ Bevery Hilton,  Los Angeles​ ដែលគាត់ជួលស្នាក់នៅ ខណៈដែលគាត់ត្រូវបានអញ្ជើញអោយចូលរួម ក្នុងរាត្រីស្រមោរសរមួយ នៅមុនការប្រគល់ពានរង្វាន់ Grammy Awards ដ៏ធំមូយ ។ ដំណឹងត្រូវបានផ្សព្វផ្សាយ តាម ទូរទស្សន៍ និងកាសែត ហើយ បានបង្កអោយមាន ភាពរំជួលចិត្តយ៉ាងខ្លាំងមួយ ក្នុងចំណោមអ្នកគាំទ្រ ស្ដេចចំរៀង pop ស្រី រូបនេះ។ គេបានមកជួបជុំគ្នា​ភ្លាមៗ នៅនឹងមុខ សណ្ឋាគារ ជាមួយនឹងទៀនក្នុងដៃម្នាក់មួយៗ ហើយតាមដានយ៉ាង យកចិត្តទុកដាក់ ពត៌មាន តាម ទូរទស្សន៍ និងកាសែត [...]

ទិត្យ វិជ្ជរ៉ាដានី៖ ជីវិត​ដូច​ជា​ប្រលោមលោក (VDO)

ទិត្យ វិជ្ជរ៉ាដានី៖ ជីវិត​ដូច​ជា​ប្រលោមលោក (VDO)

តារា ទិត្យ វិជ្ជរ៉ាដានី ហៅថា វិជ្ជរ៉ាដានី ដែលទស្សនិកជនយើង សា្គល់តាមរយះ ភាពយន្តខែ្មរជាច្រើន នាទសវត្សរ៍ទី៦០ ដូចជា​ រឿង “​សព្វ​សិទ្ធិ​”, រឿង​“​ចំប៉ា​មាស​”, រឿង​“​ទិព្វ​សូ​ដា​ចន្ទ​”, រឿង “​ពេល​ដែល​ត្រូវ​យំ​”, រឿង​“​ត្រពាំង​ពាយ​” ​ ជាដើម។

Vichara Dany, artrice khmère

ទិត្យ វិជ្ជរ៉ាដានី ជា​តារា​ឯកភាព​យន្ត​ដ៏​មាន​ឈ្មោះ​ល្បី​នា​អំឡុង​ចុង​ទសវត្សរ៍​ទី​៦០​និង​ ដើម​សតវត្សរ៍​ទី​៧០ នាង​វិជ្ជ​រ៉ា​ដានី ធ្វើឱ្យ​គេ​ដិត​ដក់​ក្នុង​អារម្មណ៍​ខ្លាំង​គឺ​លើ​រង្វង់​ភក្ត្រ​ដ៏​ស្រស់​ ផូរផង់ រង្វះ មាត់​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...