អាសឺណល បង្ហាញពីទម្រង់ឥតខ្ចោះ ខណៈបន្តឈ្នះ៣ប្រកួតជាប់ៗគ្នា
ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) បានបង្ហាញពីទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីពួកគេប្រកួតលក្ខណៈទេសចរណ៏ នៅតំបន់អាស៊ី ដោយបានទទួលជ័យជំនះទាំង៣ ក្នុងការប្រកួត៣លើកដំបូង។
គ្រូបង្វឹងរបស់ក្រុមបាល់ទាត់ជប៉ុន ណាហ្គូយ៉ា និងលោក វឹងជ័រ នៃក្រុមអាសឺណល ចាប់ដៃគ្នា។
បន្ទាប់ពីបំបាក់ឥណ្ឌូនេស៊ី (Indonesia Dream Team) ៧-០ និងលត់វៀតណាម (Vietnam XI) ៧-១ រួចមក អាសឺណលបានយកឈ្នះក្រុម ណាហ្គូយ៉ា ហ្គ្រាមផឺស (Nagoya Grampus) របស់ប្រទេសជប៉ុន ដោយលទ្ធផល ៣-១ ទៀត កាលពីយប់ថ្ងៃច័ន្ទ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង អូលីវីយើ ជីរ៉ូដ (Olivier Giroud) នៅតែជាអ្នកទាត់បញ្ចូលទីបានគ្រប់ការប្រកួតដដែល បន្ទាបពីគាត់លោតតែតបើកឆាក ឲ្យអាសឺណលនាំមុខម្ចាស់ផ្ទះមុនបានសម្រេចនៅនាទីទី៣ ដើមវគ្គទី១ [...]