Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ក្រិច៖ ចាស់​ភ្លេច​ស្បោង​លុយ រហូត​ក្មេង​អាយុ​១០​ឆ្នាំ​រក​ឃើញ

ក្រិច៖ ចាស់​ភ្លេច​ស្បោង​លុយ រហូត​ក្មេង​អាយុ​១០​ឆ្នាំ​រក​ឃើញ

ជាការរកឃើញមួយ ដែលនរណាៗក៏ចង់បានដែរ។ ក្រុមកុមារអាយុ១០ឆ្នាំប្រមាណជា១០នាក់ បានចូលទៅលេងក្នុងអាគារ​បោះបង់ចោលមួយ ស្ថិតនៅផ្នែកខាងពាយ័ព្យនៃប្រទេសក្រិច បានរកឃើញស្បោងផ្លាស្ទីកមួយ ...ដែលនៅក្នុងនោះមាន​ប្រាក់សុទ្ធប្រមាណជា៤៣ ពាន់អ៊ឺរ៉ូ (ស្មើនឹង៥៦ ពាន់ដុល្លាអាមេរិក)។


រូបភាពជំនួស បង្ហាញពីអាគារបោះបង់ចោល នៅប្រទេសក្រិច។ (រូបថត LOUISA GOULIAMAKI / AFP)

ទីក្រុងប៉ារីស - កុមារទាំងនោះមិនបានចាប់អារម្មណ៍នឹងប្រាក់នោះទេ ដោយនាំគ្នាយកមកបាចលេច រហូតដល់មាន​ក្រដាសលុយមួយចំនួន បានរហែក។ ប៉ុន្តែអ្នកនៅជិតនោះបានឃើញ ហើយគាត់មានអារម្មណ៍ថាដូចជាចម្លែក ទើប​ជូន​ដំណឹងទៅកងកម្លាំងរក្សាសន្តិសុខប្រចាំតំបន់។

នគរបាលបានមកដល់ទីនោះ ហើយបានរកឃើញថា ស្បោងលុយដ៏សន្ធឹកសន្ធាប់ [...]

រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

មន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថាតើព្រះមហាក្សត្រ លោកនឹងយាងចូលរូម​ប្រជុំ​សភាឬយ៉ាងណា បើមានគណបក្សតែមួយនោះ ត្រូវបានទម្លាយជាសកលហើយនៅក្នុងថ្ងៃចន្ទទី២៣ខែកញ្ញា ពោលគឺ​ព្រះមហាក្សត្រស្តេចបានយាងជាអធិបតី នៅក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងនីតិកាលទី៥រួចហើយ។ ភ្លាមៗនេះ បក្សប្រឆាំង ពលរដ្ឋនិងសង្គម ស៊ីវិលមួយចំនួនបានសម្តែងការបាម្ភយ៉ាងខ្លាំង ចំពោះព្រះរាជវត្តមានរបស់​ព្រះមហាក្សត្រ​នៅពេលនេះ។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដូចការគ្រោងទុកគ្មានអ្វីប្រែប្រួលនោះទេ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេច [...]

បទ​អន្តរាគមន៍​ស្ដី​ពី រដ្ឋសភា​«ឯក​បក្ស» ឬ​រដ្ឋសភា​មិន​«គ្រប់ទឹក»​នៅ​កម្ពុជា

បទ​អន្តរាគមន៍​ស្ដី​ពី រដ្ឋសភា​«ឯក​បក្ស» ឬ​រដ្ឋសភា​មិន​«គ្រប់ទឹក»​នៅ​កម្ពុជា

សភាដំបូងនីតិកាលទីប្រាំ បានបើកសម័យប្រជុំជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងពីតំណាងរាស្រ្តចំនួនតែ៦៨រូបប៉ុណ្ណោះ ដែលមកពីគណបក្ស​ប្រជាជន​កម្ពុជា​តែមួយ។ នេះបង្ហាញឲ្យឃើញថា ជាការបើករដ្ឋសភា ដែលមានតែ«ឯកបក្ស»។ អ្នកវិភាគ បានហៅរដ្ឋសភា«ឯកបក្ស»​នៅ​កម្ពុជានេះ ជារដ្ឋសភាមិន«គ្រប់លក្ខណៈ»។


រូបថតអនុស្សាវរីយ៍នៃការបើកនិតិកាលថ្មីនៃរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចូលរួមតែពីគណបក្សមួយ នៅកម្ពុជាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - លោក ចាន់ សូវេត អនុប្រធានស៊ើបអង្កេត សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) បានចាត់​ទុកថារដ្ឋសភា ដែលបានកើតឡើងនេះ [...]

រឿង​ដែល​កើត​ឡើង បន្ទាប់​ពី​ទទួល​ទាន​«បាយ​ឆៅ»​ហើយ ...

រឿង​ដែល​កើត​ឡើង បន្ទាប់​ពី​ទទួល​ទាន​«បាយ​ឆៅ»​ហើយ ...

ទុរ្ភិក្សជនទូទៅ មិនប្រកាន់ខ្លួនឡើយ ក្នុងការស្វែងរកទទួលទាន បើទោះជាចំណីនោះគ្មានរសជាតិ ឬផ្អូមក៏ដោយ។ ប៉ុន្តែ​ករណីរបស់គណបក្សប្រជាជនកម្ពុជា ដែលព្យាយាមចូលប្រជុំសភាបើកនិតិកាលថ្មី គ្មានការចូលរួមពីសំណាក់​ក្រុមបេក្ខជន​តំណាងរាស្ត្រជាប់ឆ្នោតថ្មី របស់គណបក្សសង្គ្រោះជាតិ ហើយឈានទៅបង្កើតរដ្ឋាភិបាលថ្មី (នាយករដ្ឋមន្ត្រីដដែល) នៅ​ថ្ងៃទី២៣ខែកញ្ញានេះ មិនមែនជាករណី«រកទទួលទាន»មិនប្រកាន់ចំណីនោះទេ។ តែនេះជាការទទួលទាន បាយ​ពិសេស​នៅ​«ឆៅ»នៅឡើយ ដែលគណបក្សនេះដាំខ្លួនឯង រៀបចំបង្កាត់ភ្លើង និងដាក់គ្រឿងផ្សំខ្លួនឯង ដើម្បីឲ្យខ្លួនឯងបានបន្ត​ជីវិត​មានកម្លាំងតទៅទៀត។


លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)

រាជធានីភ្នំពេញ - ជាការពិតហើយ [...]

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

ទស្សនៈ​អ្នក​ប្រាជ្ញ​ជុំ​វិញ​អត្ថន័យ នៃ​«នយោបាយ»

នៅក្នុងអត្ថបទមុន យើងបានបកស្រាយរួចហើយ ស្ដីពី«នយោបាយ» ដែលអត្ថន័យរបស់វា ត្រូវបានកំណត់ទៅតាម​របប​គ្រប់គ្រងរដ្ឋនីមួយៗ ក្នុងនោះដូចជារបបគ្រប់គ្រងរដ្ឋ តាមបែបប្រជាធិបតេយ្យសេរី ឬកុំម្មុយនីសជាដើម។ នៅក្នុង​អត្ថបទ​នេះ យើងសូមលើកយកនូវទស្សនៈ របស់ទស្សនវិទូល្បីៗ មានដូចជា លោក ប្លាតុង និង លោក អារីស្តូត ជាដើម មកបក​ស្រាយបន្តទៀត ជុំវិញអត្ថន័យនៃ«នយោបាយ»។


លោក ប្លាតុង (ខាងឆ្វេង) និងកូនសិស្សលោក អារីស្តូត ជាទស្សនៈវិទូ និងអ្នកប្រាជ្ញក្រិច ជំនាន់ដើម។ (រូបថតឯកសារ ចម្លងចេញពីគំនូរបូរាណ)

រាជធានីភ្នំពេញ - សម្រាប់លោក ប្លាតុង (Platon) ដែលជាកូនសិស្សរបស់លោក សូក្រាត (Socrate) និងត្រូវជាគ្រូរបស់​លោក អារីស្តូត (Aristote) បានឲ្យនិយមន័យនយោបាយថា «នយោបាយគឺជាសិល្បៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...